Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កីឡា

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ស្ថិតក្នុង​ចំណោម​កីឡាករ​ដែល​ចង់​ឲ្យ អ៊ី​ស្កូ ចូល​ជំនួស ហ្គា​រ៉េត បេ​ល នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​

​ដោយ ៖ពិសិដ្ឋ​ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 09:56:AM

​ខ្សែបម្រើ ហ្គា​រ៉េត បេ​ល (Gareth Bale) ត្រូវគេ​ផ្តល់​តម្រុយ​ថា នឹង​វិល​ត្រឡប់មកវិញ ប៉ុន្តែ​មាន​សេចក្តីរាយការណ៍​ជាច្រើន​នៅ​អេ​ស្ប៉ា​ញ​លើកឡើងថា គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង​កីឡាករ​បួនរូប​ផ្សេងទៀត​ចង់​ឲ្យ​កីឡាករ អ៊ី​ស្កូ (Isco) លេង​ច្រើនជាង​។​
​    ​
​កីឡាករ​សញ្ជាតិ​វេ​ល​រូបនេះ​មិនបាន​ចូល​លេង ចាប់តាំងពី​ការប្រកួត​ជាមួយ​ក្រុម Barcelona ក្រោយពី​រងរបួស​កំភួន​ជើង​។​
​    ​
​បេ​ល មិនទាន់​ត្រឡប់មក​ហ្វឹកហាត់​វិញ​ទេ ប៉ុន្តែ​ក្លឹប Real រំពឹងថា កីឡាករ​រូបនេះ​នឹង​វិល​ត្រឡប់មកវិញ ទាន់ពេលវេលា​ដើម្បី​ប្រឈម​ជាមួយ​ក្រុម Juventus ។ បេ​លខក​ខានមិនបាន​បង្ហាញ​មុខ​សរុប ២៧​ប្រកួត​នៅ​រដូវ​កាល​នេះ ស្របពេល អ៊ី​ស្កូ ចាប់ផ្តើម​ឡើង​ជើង ចំពេល បេ​ល អវត្តមាន​។​
​    ​
​មានការ​លើកឡើងថា គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ស្ថិតក្នុង​ចំណោម​កីឡាករ​ដែល​ជឿថា Real រឹងមាំ​ជាង និង​មាន​តុល្យភាព​ជាង​ជាមួយ អ៊ី​ស្កូ ។​
​    ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ប្រធាន​ក្រុម សឺ​ជី​អូ រ៉ា​ម៉ូ​ស (Sergio Ramos) ក៏​គាំទ្រ​មិត្ត​រួម​ជាតិ អ៊ី​ស្កូ ដែរ​។ អ៊ី​ស្កូ​វ័យ​២៥​ឆ្នាំ​រកបាន​គ្រាប់​បាល់​សំខាន់ ក្រៅ​ទឹកដី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ ព្រ័ត្រ​ជួយ​ឲ្យ​ក្រុម Real Madrid យកឈ្នះ​ក្រុម Atletico ៕ ​ប្រែ​សម្រួល​:​ ពិសិដ្ឋ​

គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ ស្ថិតក្នុង​ចំណោម​កីឡាករ​ដែល​ចង់​ឲ្យ អ៊ី​ស្កូ ចូល​ជំនួស ហ្គា​រ៉េត បេ​ល នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆេ​ម​ពាន​លី​ក​

​ចំណងជើង​រូប​: កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង​ខ្សែបម្រើ ហ្គា​រ៉េត បេ​ល (Gareth Bale)


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


កីឡា
50

Manchester City ទិញ​បឺ​ណា​ដូ ស៊ី​ល​វ៉ា ពី Monaco

ថ្ងៃទី 27 ឧសភា 2017 ម៉ោង 02:44:PM


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ