Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កីឡា

មាស ច័ន្ទ​មាន និង យុគ យក្ស​ផ្លែ ណាត់​ប្រកួត​ជាមួយ​ថៃ​យប់​ថ្ងៃទី​២២​មេសា​

​ដោយ ៖​រ៉ូ​ហ្សា​ ថ្ងៃទី 21 មេសា 2017 ម៉ោង 09:03:AM

លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​ក​របស់​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​២២​មេសា អ្នក​ប្រដាល់​កម្ពុជា​២​រូប គឺ យុគ យក្ស ផ្លែ​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ និង មាស ច័ន្ទ​មាន សមាគម​ប្រដាល់​ក្រសួងការពារជាតិ នឹង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ​ថៃ​។​

​យុគ យក្ស​ផ្លែ ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ វូត ដាក (Wouth Dak) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ យក្ស​ផ្លែ ជា​អ្នក​ប្រដាល់​ចិត្តហ៊ាន​មួយរូប ដែលមាន​កលល្បិច​វ៉ៃ​មិន​អន់​នោះទេ​។ គេ​មាន​ច​រឹក​ឆេវឆាវ​បន្តិច គឺ​បើ​គូប្រកួត​ធ្វើ​ឲ្យ​គេ​ឈឺ​សាច់​នោះ ទោះបី​មួយ​ចាន​ទឹក ឬ មួយ​ចាន​គោក ក៏​គេ​ត្រូវតែ​តាម​វ៉ៃ​សង​វិញ​ដែរ តែ​ធ្វើបាន​សម្រេច ឬ​មិន​សម្រេច​នោះ វា​ជា​រឿង​ក្រោយ​ទេ ព្រោះ​ពេលខ្លះ​ការ​តាម​វាយ​សង​នេះ គេ​ជួប​រឿង​ស៊យ​ញឹកញាប់​ដែរ​។​

​យក្ស​ផ្លែ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៤៧​ដង ឈ្នះ​១២៧​ដង​ចាញ់​១៥​ដង និង​ស្មើ​ពិន្ទុ​៥​ដង​។ អ្នក​ប្រដាល់​ដែល មាន​កំពស់​១,៦៣​ម៉ែត្រ​រូបនេះ ខ្លួន​ល្អិត​ទេ តែ​ចិត្តធំ​មហិមា​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ វូត ដាក វិញ​នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ គេ​មិនដឹងថា អ្នក​ប្រដាល់​រូបនេះ មាន​សមត្ថភាព​ប៉ុណ្ណា​នោះទេ តែ​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ​អ្នក​ប្រដាល់​ថៃ មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះ បាន​អះអាងថា បើ​យក្ស​ផ្លែ​ឈ្នះ​ត្រឹម​ទឹក​៣ គឺជា​ការល្អ​តែបើ​មិន​ឈ្នះ​ទេ​អាច វូត ដាក វាយ​សង្គ្រប់​វិញ ព្រោះ​យក្ស​ផ្លែ​ចាប់ពី​ទឹក​ទី​៣​ទៅ គឺ​ធ្លាក់​កម្លាំង​ហើយ​។​

​វូត ដាក មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​ដង ឈ្នះ​៦៧​ដង ចាញ់​១២​ដង​។ វូត ដាក និង យុគ យក្ស​ផ្លែ នរណា​ជា​អ្នក​ជួប​សំណាងល្អ​?

​មាស ច័ន្ទ​មាន វិញ​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ស៊ូ​ន តិ​ភាព (Soun Tepheap) ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​។​

​ច័ន្ទ​មាន ជា​អ្នក​ប្រដាល់​ដែលមាន​កលល្បិច​សំបូរបែប​ណាស់​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២០​ដង ឈ្នះ​៩២​ដង ចាញ់​២៥​ដង និង​ស្មើ​ពិន្ទុ​៣​ដង​។ ចំពោះ ស៊ូ​ន តិ​ភាព វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៧៩​ដង ឈ្នះ​៦៧​ដង ចាញ់​១២​ដង​។ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ២-៣​ដង​ដែរ​។ ច័ន្ទ​មាន​អាច​យកឈ្នះ​អ្នក​ប្រដាល់​រូបនេះ​បាន​ឬទេ​?

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ប្រាក់ ស៊ី​ណាត ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ ភួង ពិសិដ្ឋ ក្លិប​ខេត្តរតនគិរី ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៥៤​គីឡូក្រាម​។ ភិន សុទី ក្លិប​បញ្ជាការដ្ឋាន​កង​ទ័ពជើងទឹក ប្រកួត​ជាមួយ ចាន់ សច្ចា ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។ វុត្ថា លាន់​លី​ញ ក្លិប​អង្គរធំ​ប្រកួត​ជាមួយ វ៉ិ​ន ចំអឹង ក្លិប​សុភា​នូ​មានជ័យ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕

មាស ច័ន្ទ​មាន និង យុគ យក្ស​ផ្លែ ណាត់​ប្រកួត​ជាមួយ​ថៃ​យប់​ថ្ងៃទី​២២​មេសា​

យុក យក្ស​ផ្លែ និង Wouth Dak (​រូប​៖ រ៉ូ​ហ្សា​)

មាស ច័ន្ទ​មាន និង យុគ យក្ស​ផ្លែ ណាត់​ប្រកួត​ជាមួយ​ថៃ​យប់​ថ្ងៃទី​២២​មេសា​

មាស ច័ន្ទ​មាន និង Soun Tepheap (​រូប​៖ រ៉ូ​ហ្សា​)





ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM