Ads1111
Rhb02
មាតិកាៈ កីឡា

Barcelona អាច​សងសឹក Bilbao ជើង​ទី​ពីរ Copa Del Rey បានទេ​?

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 11 មករា 2017 ម៉ោង 03:00:PM

​    ​Barcelona ត្រូវតែ​យកឈ្នះ Bilbao វិញ​ឱ្យលើស​ចំនួន​គ្រាប់​ដែល​ចាញ់​ជើង​ទីមួយ (២-១) ប្រសិនបើ​ពួកគេ​ចង់​ឡើងទៅ​វគ្គ​១/៤ ផ្តាច់ព្រ័ត្រ Copa Del Rey​។

​    ​Bilbao សុខចិត្ត​ព្រលែង​ការគ្រប់គ្រង​បាល់​ទៅ Barcelona ពេល​ជួបគ្នា​នៅ​ទឹកដី​ខ្លួនឯង San Mames មួយ​សប្តាហ៍​មុន​។ Bilbao នាំមុខ​មុន​២-០ ប៉ុន្តែ​ត្រូវ Messi តាម​បាន​មួយ​គ្រាប់​វិញ​នៅ​ចុង​ម៉ោង ជាហេតុ​ធ្វើឱ្យ​ការប្រកួត​នេះ​មានលទ្ធភាព​ឡើង​ឬ​ធ្លាក់ ៥០%​ម្នាក់​។ Bilbao មាន​វិបត្តិ​ធ្ងន់​ក្រោយ​ខ្សែបម្រើ​ល្អ​បំផុត​របស់ខ្លួន​ពីររូប Iturraspe និង Raul Garcia ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត​នៅ​តង់​ទី​ពីរ​កាលពី​ជើង​ទីមួយ​។ នៅ​គ្រានោះ Barcelona នៅតែ​មិនអាច​យកឈ្នះ​លើ Bilbao ដែលមាន​គ្នា ៩ នាក់​លើ​ទីលាន​។

​      Barcelona បាន​ប្រកួត​ស្មើ ១-១ ជាមួយ Villarreal ក្នុង Li Liga កាលពី​ចុង​សប្តាហ៍​។ ខណៈ Bilbao ប្រកួត​ស្មើ​ជាមួយ​ក្រុម​ទើប​ឡើង​ថ្មី Alaves​។​

​    ​ស្ថិតិ​ជារួម​របស់ Bilbao ល្អ​គួរសម ខណៈ​ពួកគេ​មិនទាន់​ចាញ់​ក្នុង ៥ ប្រកួត​ចុងក្រោយ​ក្នុង​គ្រប់​ក្របខ័ណ្ឌ ក្នុងនោះ​ឈ្នះ ៣ និង​ស្មើ ២​។ ប៉ុន្តែ​ក្រៅ​ទឹកដី Bilbao លេង​អន់​ណាស់ ឈ្នះ ១ ប៉ុណ្ណោះ​ក្នុង ៨ ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​។ Barcelona មិនដែល​ចាញ់​ក្នុង ១០ ប្រកួត​ចុងក្រោយ មុននឹង​មក​ចាញ់​នៅ​ទឹកដី Bilbao​។

​    ​* ចំណុច​សំខាន់​រវាង Barcelona និង Bilbao​    ​
​    ​- Barcelona មិនដែល​ចាញ់ Bilbao ក្នុងផ្ទះ​ខ្លួនឯង ១៨ ប្រកួត​ចុងក្រោយ និង​ស៊ុត​ចូល​យ៉ាងតិច ២ គ្រាប់​ក្នុងចំណោម​នោះ​។​
​    ​- ជ័យជម្នះ​ចុងក្រោយ​របស់ Bilbao នៅ​ទឹកដី Camp Nou កើតឡើង​កាលពី ១៥ ឆ្នាំមុន នៅ​ខែវិច្ឆិកា ឆ្នាំ​២០០១​។​
​    ​- Bilbao បានបញ្ចប់​ភាពមិន​ដែល​ចាញ់ ១០ ប្រកួត​ជាប់​គ្នា​របស់ Barcelona ជាមួយ​ជ័យជម្នះ ២-១ កាលពី​ជើង​ទី​១​។​
​    ​- Bilbao មកលេង​នៅ​ទឹកដី Barcelona ចុងក្រោយ​បំផុត​ក្នុង Copa del Rey គឺ​ចាញ់ ៣-១​។​

​    ​ទស្សនៈ Barcelona ឈ្នះ ២ គ្រាប់​ឡើង​។​

​    ​ទស្សនៈ គូ​ផ្សេងទៀត​ក្នុង Copa del Rey ថ្ងៃ​ពុធ​នេះ​
​    ​- 01:00 Alaves 0-1 D. La Coruna
​    ​- 01:00 Cordoba 0-2 AD Alcorcon
​    ​- 01:00 Villarreal 2-1 Real Sociedad
​    ​- 03:15 Barcelona 2-0 Bilbao 

Barcelona អាច​សងសឹក Bilbao ជើង​ទី​ពីរ Copa Del Rey បានទេ​?



កីឡា


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Prott

ទៀក​គូ

ថ្ងៃទី 28 មីនា 2017 ម៉ោង 03:05:PM