Ads1111
Rhb02
មាតិកាៈ កីឡា

កាត់ក្តី​លក់​ខ្លាំងពេក ឥឡូវ Fifa លេង​ធម៌​ក្តៅ​ដាក់​លោក​អាជ្ញាកណ្តាល​សញ្ជាតិ​ហ្គា​ណា ដោយ​បញ្ឈរជើង​អស់​មួយជីវិត​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 21 មីនា 2017 ម៉ោង 08:33:AM

​    ​អាជ្ញាកណ្តាល​សញ្ជាតិ​ហ្គា​ណា លោក យ៉ូ​សេប ឡាំ​តី ត្រូវបាន​ហាមឃាត់​អស់​មួយជីវិត​ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក ហៅ​កាត់ Fifa សម្រាប់​អ្វីដែល​ស្ថាប័ន​បាល់ទាត់​ពិភពលោក​មួយ​នេះ​ហៅថា "​រៀបចំ​លក់​ការប្រកួត​"​។

​    ​បម្រាម​នេះ​កើតចេញពី​បាល់​ពិន័យ ១១ ម៉ែត្រ ដែល​លោក​អាជ្ញាកណ្តាល​រូបនេះ​ប្រគល់​ឱ្យទៅ​អាហ្វ្រិក​ខាងត្បូង ក្នុង​ជ័យជម្នះ ២-១ លើ​សេ​ណេ​ហ្គា​ល់ ក្នុងការ​ប្រកួត​ជម្រុះ​វើ​ល​ខាប់ ២០១៨ កាលពី​ខែវិច្ឆិកា ឆ្នាំមុន​។

​    ​លោក​អាជ្ញាកណ្តាល​រូបនេះ​បាន​ពិន័យ​កីឡាករ កាលី​ឌូ គួ​លី​បាលី សម្រាប់​បាល់​ប៉ះ​ដៃ ប៉ុន្តែ​រូបភាព​វីដេអូ​ចាក់​សា​ឡើងវិញ បាន​បង្ហាញថា បាល់​នោះ​ប៉ះចំ​ជង្គង់​គាត់​ទេ​។

​    ​Fifa និយាយថា ខ្លួន​នឹង​ផ្តល់ព័ត៌មាន​លម្អិត នៅពេលណា​ដែល​សេចក្តីសម្រេច​បានបញ្ចប់​ជា​ស្ថាពរ និង​ជាប់​កាតព្វកិច្ច​។​

​     ឥឡូវនេះ​លោក​ឡាំ​តី អាច​ប្តឹង​ឧទ្ធរណ៍​ទៅ Fifa និង​តុលាការ​អាជ្ញាកណ្តាល​សម្រាប់​កីឡា​។

​    ​ជំនួយការ​មួយរូប​របស់លោក គឺ លោក​ដេវីដ ឡា​យា ដែល​មកពី​ហ្គា​ណា​ដែរនោះ ត្រូវបាន​ដក​ការចោទប្រកាន់​វិញ ពី​សំណាក់​គណៈកម្មាធិកា​រវិ​ន័យ​របស់ Fifa​។​

​    ​ជ័យជម្នះ​សម្រាប់​អាហ្វ្រិក​ខាងត្បូង បានធ្វើឱ្យ​ប្រទេស​នេះ​ជាប់​លេខ ២ ក្នុង​ពូ​ល​ដែលមាន ៤ ប្រទេស បន្ទាប់ពី​ការប្រកួត​ធ្វើឡើង​បាន​ពីរ​ជុំ ដោយ​សេ​ណេ​ហ្គា​ល់​ស្ថិតនៅ​លេខ ៣៕

កាត់ក្តី​លក់​ខ្លាំងពេក ឥឡូវ Fifa លេង​ធម៌​ក្តៅ​ដាក់​លោក​អាជ្ញាកណ្តាល​សញ្ជាតិ​ហ្គា​ណា ដោយ​បញ្ឈរជើង​អស់​មួយជីវិត​

លោក​អាជ្ញាកណ្តាល យ៉ូ​សេប ឡាំ​តី



កីឡា


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ