Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កីឡា

Klopp ថា​គ្មាន​ថ្ងៃ​ព្រម​លក់ Coutinho ទៅ​ឲ្យ Barcelona ទេ​

​ដោយ ៖វិ​ន ជី​វ័​ន្ត ថ្ងៃទី 11 មករា 2017 ម៉ោង 10:38:AM

​អ្នកចាត់ការ Jurgen Klopp របស់​ក្រុម Liverpool បាន​និយាយ​បញ្ជាក់​យ៉ាងច្បាស់​ថា លោក​គ្មាន​គម្រោង និង​គ្មាន​ថ្ងៃ​លក់​តារា​ឆ្នើម Philippe Coutinho ទៅ​ឲ្យ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ FC Barcelona ឡើយ នៅ​ខែម​ករានេះ ឬ​នៅ​រដូវ​កាល​ក្រោយ​។​

អ្នកចាត់ការ Jurgen Klopp

Barcelona ចាប់អារម្មណ៍ Coutinho យ៉ាងខ្លាំង​កាល​ប៉ុន្មាន​ខែ​មុន ដោយ​ពួកគេ​គ្រោង​នឹង​ឲ្យ​ថ្លៃ ៦០​លាន​ផោន ដើម្បី​ទិញយក​នៅ​ខែមករា​នេះ ប៉ុន្តែ​ក្រោយមក​កីឡាករ​ជម្រើសជាតិ​ប្រេ​ស៊ី​ល បាន​រងរបួស​សម្រាក​រយៈពេល​ជាង​១​ខែ ទើប​ស្ងប់ស្ងាត់​មួយរយៈ​វិញ​។ យ៉ាងណាក្ដី ពេលនេះ​កីឡាករ​វ័យ​២៤​ឆ្នាំ បានជា​ពីរ​បួស​វិញ​ហើយ ប៉ុន្តែ Klopp ចេញមក​និយាយ​ការពារ​មុន​ថា លោក​នឹងមិន​លក់ Coutinho ដាច់ខាត​។​

“​យើង​គ្មាន​គំនិត ឬ​គម្រោង​លក់ Coutinho ចេញ​ឡើយ ព្រោះ​គាត់​ជា​កីឡាករ​សំខាន់​របស់​យើង​។ គ្រប់យ៉ាង​គ្មាន​ការប្រែប្រួល​ទេ​។ វា​ពិតជា​ល្អ បើ​ក្លឹប​ធំៗ បំភ្លេច​រឿង​ចង់បាន​គាត់ ព្រោះ​គាត់​របួស​៥​ទៅ​៦​សប្តាហ៍​មកហើយ​។ ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់ថា ពេលនេះ​គាត់​ជា​កីឡាករ​របស់​យើង ហើយ​គាត់​នឹង​នៅតែ​ជា​កីឡាករ​របស់​យើង​”​។ Klopp បានបញ្ជាក់​ពី​រឿង Barcelona ចង់​ទិញ Coutinho​។​
Coutinho ត្រឡប់មក​ហ្វឹកហាត់ ត្រៀម​ប៉ះ Southampton យប់​នេះ

​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ គ្រោង​នឹងដាក់ Coutinho ឲ្យ​ចូល​លេង​នៅ​កៅអី​បម្រុង ពេល​ប៉ះ Southampton ក្នុងការ​ប្រកួត League Cup វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃ​ពុធ​ស្អែក និង​សង្ឃឹម​រូបគេ​អាច​លេង​ជម្រើស​ដំបូង​ក្នុង​ប្រកួត​ធំ ពេល​ប៉ះ​បិសាច​ក្រហម Manchester United នា​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​៕

​ប្រភព​៖ Sabay/Mirror 


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


កីឡា


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ