Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កីឡា

ស្តេច​ស៊ុត Torino និង Inter Milan រំពឹង​ទម្លាយ​សំណាញ់​គ្នា​មិន​ប្រណី​ជើង​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 18 មីនា 2017 ម៉ោង 11:43:AM

​    ​ដោយ​ទើបតែ​បំបាក់ Atalanta ៧-១ Inter នឹង​បង្វែរ​ការចាប់អារម្មណ៍​មករក​ក្រុម​ពូកែ​ស៊ុត Torino វិញ​ម្តង នៅ​យប់​ថ្ងៃ​សៅរ៍​នេះ​។

​    ​Inter ចូលមក​ប្រកួត​ថ្ងៃនេះ​ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៥ ហើយ​ប្រសិនបើ​ឈ្នះ Torino ថ្ងៃនេះ​ពួកគេ​អាច​ដណ្តើមបាន​លេខ ៤ បណ្តោះអាសន្ន​ពី Lazio​។ ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ Stefano Pioli ក្រុម Inter បាន​ប្រកួត​ឈ្នះ ១២ ដង​ក្នុងចំណោម ១៥ ប្រកួត​ចុងក្រោយ ហើយ​បរាជ័យ​បី​លើក​នោះ​គឺ​ចាញ់​ក្រុម​ខ្លាំង​ទាំងបី Juventus, Roma និង Napoli​។

​     ចំណែកឯ Torino ពួកគេ​មាន​ទម្រង់​លេង​រឹងមាំ​ក្នុង​ទឹកដី​។ មកទល់​ឥឡូវនេះ ពួកគេ​ទើបតែ​ចាញ់​ក្នុង​ទឹកដី​ខ្លួនឯង​ម្តងគត់ និង​ជាប់​ជា​ក្រុម​ស៊ុត​ចូល​ខ្ពស់បំផុត​មួយ​ផងដែរ​។ គ្រាន់តែ​សរុប​គ្រាប់​ស៊ុត​រវាង Inter និង Torino គឺ​ជាង ១០០ គ្រាប់​ហើយៗ​ក្រុម​ទាំងពីរ​ជួបគ្នា ១៧ ដង គឺមាន​គ្រាប់​ស៊ុត​ចូលគ្នា​ដល់​ទៅ ៣ គ្រាប់ ក្នុងជំនួប​ចំនួន ១៤ ប្រកួត​ទៅហើយ​។  

​    ​Inter គ្រាន់តែ​ពីរ​ប្រកួត​ចុងក្រោយ​ស៊ុត​ចូល​គេ ១២ គ្រាប់ ចំណែកឯ Torino ស៊ុត​ចូល​គេ ២៥ គ្រាប់​ក្នុង ៥ ប្រកួត​ចុងក្រោយ​។

​    ​* ចំណុច​សំខាន់​រវាង Torino vs Inter Milan
​    ​- Torino មានកំណត់​ត្រា ៤-៧-៩ ពេល​ទទួលភ្ញៀវ​ដែលមាន​ចំណាត់ថ្នាក់​ខ្ពស់ជាង​។
​    ​- Inter មានកំណត់​ត្រា ១១-៣-៦ ពេល​លេង​ជាមួយ​ម្ចាស់ផ្ទះ​ដែលមាន​ចំណាត់ថ្នាក់​ទាប​ជាង​។
​    ​- Inter ឈ្នះ ១១ លើក​ក្នុងចំណោម ១៣ ប្រកួត​ចុងក្រោយ​។​
​    ​- Torino មិនដែល​ចាញ់​ក្នុង ១២ ប្រកួត​ចុងក្រោយ​ក្នុងផ្ទះ​។​
​    ​
​    ​* ព្យាករណ៍​
​    ​ផ្អែកលើ​កំណត់ត្រា​រវាង​ក្រុម​ទាំងពីរ​គេ​អាច​មើលឃើញថា Inter មានប្រៀប​ឈ្នះ​ខ្ពស់ជាង​នៅថ្ងៃនេះ ប៉ុន្តែ​ក៏​នឹងមាន​ការ​ស៊ុត​ចូល​ទី​គ្នាច្រើន​គ្រាប់​ផងដែរ​។

​    ​ទស្សនៈ Inter ឈ្នះ ដោយមាន​គ្រាប់​បាល់​ធ្លាយ​ទៅវិញទៅមក​ច្រើន​គ្រាប់​។​
​    ​
​    ​ទស្សនៈ ក្រុម​ផ្សេងទៀត​ក្នុង Serie A
​    ​- 00:00 [10] Torino 3-5 Inter Milan [5]
​    ​- 02:45 [7] AC Milan 0-1 Genoa [16]

ស្តេច​ស៊ុត Torino និង Inter Milan រំពឹង​ទម្លាយ​សំណាញ់​គ្នា​មិន​ប្រណី​ជើង​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Cli1

Ng

Announce-21(1)

Derongshop

Ptc13

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Love_large

ទុក្ខ​ស្រី ប្ដី​កាន់​លុយ​

ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:52:AM

Boktes

បុកកន្ទុយហេះ

ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:20:AM