Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កីឡា

ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស អន្ទះសារ​ចង់​មកលេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​

​ដោយ ៖ពិសិដ្ឋ​ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 09:50:AM

​ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodrigez) អន្ទះសារ​ចង់​សម្រេច​កិច្ច​ព្រម​ផ្ទេរ​មកលេង​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក បន្ទាប់ពី​ក្លិប Real Madrid ផ្តល់​ភ្លើង​ខៀវ​។​
​    ​
​ជែ​ម​ស៍ ជា​កីឡាករ​កូ​ឡុំ​ប៊ី​ត្រូវគេ​ចាត់ទុកជា​គោលដៅ​ដែល​ត្រូវ​លក់​ចេញ ដើម្បី​ប្រមូលប្រាក់ សម្រាប់​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​ទិញដូរ​កីឡាករ​។​
​    ​
​គេ​ជឿថា ភ្នាក់ងារ ច​ច ម៉េ​ន​ដេ​ស (Jorge Mendes) កំពុង​ស្វែងរក​ក្លិប​នៅ​អង់គ្លេស​មួយ ដោយ​យល់ព្រម​ថា ប្រសិនបើ​កីឡាករ​រូបនេះ​ចុះហត្ថលេខា​មួយផ្នែក​នឹងត្រូវ​បាន​ឧបត្ថម្ភ​ដោយ ក្រុមហ៊ុន​ផលិត​សម្លៀកបំពាក់ Adidas ដែល​នឹង​ចំណាយ​២០​ភាគរយ​នៃ​ប្រាក់​ឈ្នួល របស់ខ្លួន​តាមរយៈ​ទីផ្សារ សិទ្ធិ​ចែកចាយ​រូបភាព និង​លក់​អាវ​។​
​    ​
​ជែ​ម​ស៍ ត្រូវបាន​គេ​ផ្តល់​តម្រុយ​ឲ្យ​ទៅ​ចូលរួម​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប៉ុន្តែ​យូ​ណាយ​ធី​ត មិន​ចាប់អារម្មណ៍​។​
​    ​
​ទោះបីជា​យ៉ាងណា ជែ​ម​ស៍ នៅ​ទំនេរ ហើយ​ឆេ​ល​ស៊ី ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​អា​សេណ​ល ទំនងជា​ចាប់អារម្មណ៍​នៅពេល​កីឡាករ​រូបនេះ​បង្ហាញ​ចេតនា​ចង់​មកលេង​នៅ​ទីក្រុង​ឡុង​ដ៍​។​
​    ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ជែ​ម​ស៍ បាន​ចូលរួម​ជាមួយ​ក្លឹប Real Madrid កាលពី​ឆ្នាំ​២០១៤ ក្នុងតម្លៃ​៦៣​លាន​ផោន ប៉ុន្តែ​កីឡាករ​រូបនេះ​មាន​យីអ៊ុន​ឡើង​ចុះ ដែល​ហេតុ​ជា​ផល​នៃ​ការចង់​ចាកចេញ​នៅ​រដូវក្តៅ​នេះ​៕ ​ប្រែ​សម្រួល​:​ ពិសិដ្ឋ​

ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស អន្ទះសារ​ចង់​មកលេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​

​ចំណងជើង​រូប​: ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodrigez)


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


កីឡា
50

Manchester City ទិញ​បឺ​ណា​ដូ ស៊ី​ល​វ៉ា ពី Monaco

ថ្ងៃទី 27 ឧសភា 2017 ម៉ោង 02:44:PM


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ