Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កីឡា

League Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី​១: Southampton ទទួលភ្ញៀវ Liverpool

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 11 មករា 2017 ម៉ោង 10:29:AM

​    ​Southampton នឹង​ស្វែងរក​ការ​សងសឹក​ចំពោះ​បរាជ័យ ៦-១ ក្នុង​ប្រកួត League Cup រដូវ​កាល​មុន​ក្រោម​ថ្វីដៃ Liverpool នៅពេល​ក្រុម​ទាំងពីរ​ជួបគ្នា​ម្តងទៀត​នៅ​ជើង​ទី​១ នៃ League Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ថ្ងៃ​ពុធ​នេះ វេលា​ម៉ោង ២:៤៥ យប់​រំលងអធ្រាត្រ​។

​    ​Southampton បាន​បំបាក់​កាំភ្លើង​ធំ Arsenal ២-០ នៅ​ទឹកដី Emirates ដើម្បី​កក់​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ League Cup រដូវ​កាល ២០១៦/១៧​។ ពួកគេ​ចាប់​គូ​មិនដែល​ប៉ះ​ក្រុម​អន់​ទេ ហើយ​កាលពី​វគ្គ​មុនៗ គឺ​ពួកគេ​បាន​ផ្តួល Crystal Palace និង Sunderland ទើប​ឡើង​មកជួប Arsenal​។​

​    ​តេស្ត​ពិបាក​បំផុត​សម្រាប់ Liverpool ក្នុង League Cup គឺ​ពេល​ប្រកួត​ជាមួយ Tottenham ជុំ​១៦​ក្រុម​ចុងក្រោយ​។ ហង្ស​ក្រហម​យកឈ្នះ ២-១ ទាំង​លំបាក មុននឹង​ឡើងមក​ឈ្នះ Leeds ២-០ ដើម្បី​ឆ្លង​មក​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​    ​កាលពី​ថ្ងៃអាទិត្យ ហង្ស​ក្រហម​បាន​ត្រឹម​ស្មើ ០-០ ជាមួយ​ក្រុម​ក្នុង​លី​ក​លំដាប់​ទី​៤ Plymouth ក្នុង FA Cup​។ ប៉ុន្តែ​ជម្រើស​ដំបូង​ភាគច្រើន​របស់ Liverpool បាន​ដាក់ឱ្យ​សម្រាក​។ នេះ​ស​បញ្ជាក់ថា លោក Klopp ពិតជា​ផ្តោត​សំខាន់​តែ​លើ​គូប្រកួត​ខ្លាំងៗ​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​ខាប់​មកទល់​ឥឡូវនេះ​។

​    ​* ចំណុច​សំខាន់​រវាង Southampton vs Liverpool
​    ​- ជួបគ្នា​ថ្មីៗ​នេះ​ក្នុង EPL ក្រុម​ទាំងពីរ​ស្មើគ្នា ០-០ នៅ​ទឹកដី St.Mary’s របស់ Southampton កាលពី​ខែវិច្ឆិកា ២០១៦​។​
​    ​- Liverpool មិនដែល​ឈ្នះ​នៅ​ទឹកដី Southampton ពីរ​ប្រកួត​ចុងក្រោយ ដោយ​ស្មើ​១​ចាញ់​១​។​
​    ​- ៩ ប្រកួត​ចុងក្រោយ​នៅ​ទឹកដី St.Mary’s ឈ្នះ​ម្នាក់ ៤ ដង និង​ស្មើ ១​។​
​    ​
​    ​* ព្យាករណ៍​
​    ​ប្រសិនបើ​លោក Klopp ដាក់​ជម្រើស​ដំបូង​មក​ទាំងអស់​ថ្ងៃនេះ​គឺ​ពិតជា​អាច​យកឈ្នះ Southampton ប៉ុន្តែ​ដោយហេតុថា​ចុង​សប្តាហ៍​នេះ Liverpool ត្រូវ​ប៉ះ​ជាមួយ​បិសាច​ក្រហម Manchester United ដូច្នេះ​ជម្រើស​ដំបូង​របស់លោក​ប្រហែលជា​ដាក់ចូល​មិន​ច្រើន​ទេ​។ រីឯ Southampton វិញ​នឹង​ឆ្លៀតឱកាស​ចំណេញ​នេះ​យក​ពិន្ទុ​សន្សំ​សម្រាប់​ជើង​ទី​ពីរ​។ ប៉ុន្តែ Liverpool មាន​កីឡាករ​ល្អ​គ្រប់គ្រាន់​ដើម្បី​យក​ស្មើ​យ៉ាង​អន់​ណាស់​។

​    ​ទស្សនៈ ក្រុម​ទាំងពីរ​ស្មើគ្នា​៕ 

League Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជើង​ទី​១: Southampton ទទួលភ្ញៀវ Liverpool


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px




ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px

Apple Google

Cli1

Ng

Announce-21(1)

Derongshop

Ptc13

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Love_large

ទុក្ខ​ស្រី ប្ដី​កាន់​លុយ​

ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:52:AM

Boktes

បុកកន្ទុយហេះ

ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:20:AM