Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កីឡា

នឹងមាន​ការប្រណាំង​ក​ង់​ដ៏​ធំ​នឹងធ្វើ​នៅ​ភ្នំ​បូកគោ​ជា​លើកដំបូង​

​ដោយ ៖​រ៉ូ​ហ្សា​ ថ្ងៃទី 21 មេសា 2017 ម៉ោង 09:29:AM

ព្រឹត្តិការណ៍​ប្រណាំង​កង់​ជា​លក្ខ​ខណៈ​អាជីព​អន្តរជាតិ​ដ៏​ធំ​នឹង​ធ្វើជា​លើកដំបូង​នៅ​ភ្នំ​បូកគោ នៃ​ប្រទេស​ប្រទេស​កម្ពុជា រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៦ និង​២៧​ឧសភា​។​

​ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​២០​មេសា ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា មានប្រសាសន៍ថា នេះ​ជា​ឲ្យ​កាស​មួយ​សម្រាប់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ទទួលបាន​បទពិសោធ​ន៍​ពី​បណ្ដា​កីឡាករ​-​កីឡាការិនី​ជំនាញ​ដែល​មកពី​បរទេស​។ កាលពី​ទសវត្ស​ឆ្នាំ​១៩៧០ និង​ដើម​សតវត្ស​ឆ្នាំ​១៩៧០ កីឡា​ប្រណាំង​កង់​កម្ពុជា មាន​សក្ដានុពល​ខ្លាំងណាស់​។​

​តាមរយៈ​ព្រឹត្តិ​កាណ៍​ប្រណាំង​នេះ កម្ពុជា​នឹង​រកបាន​កីឡាករ​-​កីឡាការិនី​ល្អៗ​បន្ថែមទៀត ពិសេស​កីឡា​វ័យក្មេង ដែលជា​ថ្នាល​សម្រាប់​ត្រៀម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​។ ព្រឹត្តិការណ៍​នេះ អាច​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ប្រសិនបើ​ព្រឹត្តិការណ៍​វា​សក្តិសម នឹង​ការចំណាយ​របស់​អ្នក​ឧបត្ថម្ភ​នោះ​។​

​ឯកឧត្តម​អគ្គលេខាធិការ ក៏បាន​បង្ហាញ​ពី​មហិច្ឆតា​បង្កើត​ព្រឹត្តិការណ៍​កីឡា ឲ្យ​បាន​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់ ពិសេស​តំបន់​ភូមិភាគ​ឦសាន ដែល​ពុំទាន់​បានធ្វើ​នៅឡើយ​។​

​លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​ទោចក្រយាន បាន​បញ្ជាក់ថា ការប្រណាំង​នេះ ប្រទេស​ដែល​ចូល​រួមមាន​អូស្ដ្រាលី បារាំង ឡាវ ម៉ាឡេស៊ី ញូ​ហ្ស៊េ​ឡិន សឹង្ហ​បូរី ថៃ វៀតណាម និង កម្ពុជា​។ មកទល់ពេលនេះ មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រកួត​ចំនួន ៣២០​នាក់​ហើយ ដែល​ក្នុងនោះ​កីឡាករ​-​កីឡាការិនី​បរទេស​ចំនួន​២០០​នាក់ និង​កីឡាករ​-​កីឡាការិនី​កម្ពុជា​១២០​នាក់​។ ការចុះឈ្មោះ​នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​។​

​ការប្រកួត​ចែកចេញជា​៥​ប្រភេទ គឺ​ប្រ​ភេ​ជំនាញ​បុរស​ប្រណាំង​ចម្ងាយ ៨៥​គីឡូម៉ែត្រ ការប្រកួត​ជា​លក្ខណៈ​បើកទូលាយ​ប្រកួត​ចម្ងាយ ៨៥​គីឡូម៉ែត្រ ប្រកួត​សម្រាប់​នារី​ក្នុង​លក្ខណៈ​បើកទូលាយ​ចម្ងាយ​៥១​គីឡូម៉ែត្រ សម្រាប់​វ័យ​យុវជន​ចម្ងាយ​៦៨​គីឡូម៉ែត្រ និង​សម្រាប់​វ័យ​ចំណាស់​ចម្ងាយ ៥១​គីឡូម៉ែត្រ​។ ការប្រកួត គឺ​ធ្វើ​នៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​បូកគោ​តែម្ដង​៕

នឹងមាន​ការប្រណាំង​ក​ង់​ដ៏​ធំ​នឹងធ្វើ​នៅ​ភ្នំ​បូកគោ​ជា​លើកដំបូង​

នឹងមាន​ការប្រណាំង​ក​ង់​ដ៏​ធំ​នឹងធ្វើ​នៅ​ភ្នំ​បូកគោ​ជា​លើកដំបូង​

នឹងមាន​ការប្រណាំង​ក​ង់​ដ៏​ធំ​នឹងធ្វើ​នៅ​ភ្នំ​បូកគោ​ជា​លើកដំបូង​

ទិដ្ឋភាព​សន្និសីទកាសែត (​រូប​៖ រ៉ូ​ហ្សា​)





ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM