Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កីឡា

លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ :​នឹង​បន្ត​នៅ​ជាមួយ Tottenham នៅ​រដូវ​កាល​ក្រោយ​ទៀត​

​ដោយ ៖ពិសិដ្ឋ​ ថ្ងៃទី 19 ឧសភា 2017 ម៉ោង 09:53:AM

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) បានផ្តល់​ការធានា​ថា លោក​នឹង​នៅ​ជា គ្រូបង្វឹក​ក្លឹប Tottenham នៅ​រដូវ​កាល​ក្រោយ​ទៀត ហើយ​អះអាង​គ្មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​ក្នុង កិច្ចសន្យា​របស់លោក​ទេ​។
​    ​
​ក្រុម Spurs ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​រួចហើយ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក និង​ទទួលបាន​កៅអី នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​រដូវ​កាល​ក្រោយ​។​
​    ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៧​ខែឧសភា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា លោក ប៉ូ​ចេ​តទី​ណូ ប្រឈម​នឹង​សំណួរ​ជាច្រើន​អំពី​អនាគត​ផ្ទាល់ខ្លួន​របស់លោក​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ចំពេល​ក្លឹប Barcelona និង Inter Milan កំពុង​ចាប់អារម្មណ៍​ហើយ​មាន​សេចក្តីរាយការណ៍​មួយចំនួន នៅ​អ៊ីតាលី​លើកឡើងថា កិច្ចសន្យា​របស់​លោកមា​ន​លក្ខខណ្ឌ​ទិញ​ផ្តាច់​។​
​    ​
​ទោះបីជា​យ៉ាងណា គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ច្រានចោល​ការប៉ាន់ប្រមាណ​ថា លោក​អាច​នឹង ចាក​ចេញពី​ក្លឹប Tottenham នៅ​រដូវ​កាល​នេះ​។ លោក ប៉ូ​ចេ​តទី​ណូ បាន​និយាយថា “​ទេ​! គ្មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​នៅក្នុង​កិច្ចសន្យា​របស់ខ្ញុំ​ទេ​។ ខ្ញុំ​នឹង​នៅទីនេះ​នៅ​រដូវ​កាល​ក្រោយ​ទៀត​”៕ ​ប្រែ​សម្រួល :​ពិសិដ្ឋ​

លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ :​នឹង​បន្ត​នៅ​ជាមួយ Tottenham នៅ​រដូវ​កាល​ក្រោយ​ទៀត​

​ចំណងជើង​រូប​: លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


កីឡា
50

Manchester City ទិញ​បឺ​ណា​ដូ ស៊ី​ល​វ៉ា ពី Monaco

ថ្ងៃទី 27 ឧសភា 2017 ម៉ោង 02:44:PM


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ