Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កីឡា

ប៉ាក​គី​អៅ​គ្រោង​វិល​ត្រឡប់មក​សង្វៀន​វិញ​នៅ​ថ្ងៃទី​២៣​មេសា​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 11 មករា 2017 ម៉ោង 03:19:PM

​    ​អ្នក​ប្រដាល់ មែន​នី ប៉ាក​គី​អៅ នឹង​បន្ថែម​ការប្រកួត​មួយទៀត​ចូលក្នុង​ប្រវត្តិរូប​អាជីព​ប្រដាល់​ដ៏​យូរ​របស់គាត់ នៅពេល​កីឡាករ​ហ្វីលីពីន​រូបនេះ​ប្រកួត​ជាមួយ​កីឡាករ​អូស្ត្រាលី ជេ​ហ្វ ហន (Jeff Horn) នៅ​ថ្ងៃទី​២៣ មេសា នៅ​សង្វៀន​មួយ ដែល​នឹង​សម្រេច​ជ្រើសរើស​ឆាប់ៗ​នេះ​។

​    ​ក្រុមហ៊ុន​ផ្សព្វផ្សាយប្រដាល់ Duco Events និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១១​មករា​នេះ​ថា ទីតាំង​សម្រាប់​ការប្រកួត ដែល​ពាក់ព័ន្ធ​នឹង​ប៉ាក​គី​អៅ​អាយុ ៣៨ ឆ្នាំ អាច​ស្ថិតក្នុង​ទីក្រុង​ធំ​ណាមួយ​របស់​អូស្ត្រាលី ពោលគឺ​អាច​នៅ​ទីក្រុង​កំណើត​របស់ ហ្វេ​ហ្វ ហន តែម្តង គឺ​ទីក្រុង​ព្រីស​ប៊ែ​ន ឬ នៅ​មជ្ឈិមបូព៌ា ឬ សហរដ្ឋអាមេរិក​។

​    ​នាយក​ក្រុមហ៊ុន Duco Events គឺ​លោក ឌី​ន ឡូ​ណឺ​ហ្គែ​ន ដែល​ជួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន​រៀបចំ​ការ​ប្រដាល់ Top Rank លោក បប់ អា​រុម នៅ​សប្តាហ៍​នេះ​ដើម្បី​រៀប​ចំការ​ប្រដាល់​បាន​និយាយថា "​ភាគី​ទាំងអស់​ពេញចិត្ត​នឹង​ឱ្យ​រៀបចំ​ការប្រកួត​នៅ​អូស្ត្រាលី ហើយ​យើង​កំពុងធ្វើការ​ងារ​ដើម្បី​សម្រេច​លទ្ធផល​ចុងក្រោយ​"៕

ប៉ាក​គី​អៅ​គ្រោង​វិល​ត្រឡប់មក​សង្វៀន​វិញ​នៅ​ថ្ងៃទី​២៣​មេសា​

ប៉ាក​គី​អៅ​នឹង​ប្រកួត​ជាមួយ​ជេ​ហ្វ​ហន​នៅ​ថ្ងៃទី​២៣​មេសា​នេះ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


កីឡា


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Klwasa

បច្ចេកទេស​ចិញ្ចឹម​កន្ធាយ​សាច់

ថ្ងៃទី 22 មិថុនា 2017 ម៉ោង 03:03:PM