Ads1111
Rhb02
មាតិកាៈ កីឡា

NOCC បញ្ចេញ​ផែនការមេ​ទាំង​៥ សម្រាប់​ពង្រឹង​ទិសដៅ​ឆ្នាំ​២០១៧

​ដោយ ៖បូរិន ថ្ងៃទី 20 មីនា 2017 ម៉ោង 02:46:PM

(​ភ្នំពេញ​)៖ លោក វ៉ា​ត់ ចំរើន អគ្គលេខា​គណៈកម្មការ​ជាតិ​អូ​ឡាំ​ពិ​ច​កម្ពុជា​(NOCC )​បាន​បញ្ចេញ​ផែនការមេ​ទាំង​៥​ចំណុច​របស់ NOCC  នៅក្នុង​មហាសន្និបាត កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧​សម្រាប់​ពង្រឹង​ទិសដៅ​ឆ្នាំ​២០១៧​។

​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​រៀ​បំ​មហាសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​ឆ្នាំ​២០១៧ ខណៈដែល​លោក​វ៉ា​ត់ ចំរើន បាន​ថ្លែងប្រាប់​ដល់​សហព័ន្ធ​ជាតិ​ពី​ផែនការ ពង្រឹង​វិស័យ​កីឡា​ឱ្យមាន​ភាព​រឹក​មាំ ទាំង បច្ចេកទេស​និង​បរិមាណ​ចំនួន​៥​ចំណុច​​ធំៗ​។​

​លោក វ៉ា​ត់ ចំរើន បាន​ថ្លែងថា ផែនការ​ទាំង​៥​ចំណុច​នោះ​រួមមាន​៖

​ទី​១. ខិតខំ​រៀបចំ​គម្រោង​កម្មវិធី​អភិវឌ្ឍ​ដើម្បី​លើកសំណើ​សុំ​ថវិកា​ចំណាយ​ពី​អង្គការ​សាមគ្គី​អូឡាំពិក សម្រាប់​ឆ្នាំ​២០១៧​។

​ទី​២. ជំរុញ​ការស្វែងរក​វិភាគទាន ពី​ក្រុម​សមាជិក ក្រុមទី​ប្រឹក្សា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។

​ទី​៣. ស្វែងរក​ក្រុមហ៊ុន​ជា​ដៃគូ​ដើម្បី​រៀបចំ​ឧ​ស្សហកម្ម​កីឡា​បន្ថែម​។​

​ទី​៤. ទំនាក់ទំនង​ល្អ​ជាមួយ​សប្បុរសជន​នានា​ដើម្បី​បង្កើត​ប្រភព​ចំណូល​បន្ថែមទៀត​។​

​ទី​៥. លើក​សំណើសុំ​ថវិការ​មួយចំនួន​ប្រចាំឆ្នាំ ពី​រាជរដ្ឋាភិបាល សម្រាប់​ការងារ​ថែរក្សា ការពារ និង​បំរើ​សកម្មភាព​នៃ​ពហុកីឡាដ្ឋាន​ជាតិ មរតក​តេ​ជោ ដំណាក់កាល​ទី​១​។​

​លោក​បន្ថែមថា​៖ មូលដ្ឋាន​ចំណូល​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​មិនទាន់​រឹក​មាំ​ប្រកដប្រជា​នៅឡើយ ហើយ​ការគាំទ្រ ហិរញ្ញវត្ថុ នៅមានកំរិត​ដែល​កម្មវិធី ការងារ​កីឡា​ភាគច្រើន ម្ចាស់ជំនួយ​ត្រូវការ​បដិភាគ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា  ផ្ទាល់​ទើប​សម្រេច​គម្រោង​បាន​៕

NOCC បញ្ចេញ​ផែនការមេ​ទាំង​៥ សម្រាប់​ពង្រឹង​ទិសដៅ​ឆ្នាំ​២០១៧

លោក វ៉ា​ត់ ចំរើននៅក្នុង​មហាសន្និបាត កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧​

NOCC បញ្ចេញ​ផែនការមេ​ទាំង​៥ សម្រាប់​ពង្រឹង​ទិសដៅ​ឆ្នាំ​២០១៧

NOCC បញ្ចេញ​ផែនការមេ​ទាំង​៥ សម្រាប់​ពង្រឹង​ទិសដៅ​ឆ្នាំ​២០១៧





ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ