Ads1111
Rhb02
មាតិកាៈ កីឡា

Nice ត្រូវ​បំបាក់​ម្ចាស់ផ្ទះ Nantes ដើម្បី​ដណ្តើម​លេខ ២ ពី PSG

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 18 មីនា 2017 ម៉ោង 12:01:PM

​    ​Nantes ទើបតែ​ទទួលលទ្ធផល​អស្ចារ្យ​បំផុត​ប្រចាំ​រដូវ​កាល​របស់ខ្លួន បន្ទាប់ពី​បាន​យកឈ្នះ​យ៉ាង​អស្ចារ្យ​លើ​ម្ចាស់ផ្ទះ Montpellier ៣-២ កាលពី​ចុង​សប្តាហ៍​មុន​។ វា​ជា​លទ្ធផល​ដ៏​សំខាន់បំផុត​សម្រាប់​ក្តីសង្ឃឹម​បន្ត​រស់នៅ Ligue 1 បន្ទាប់ពី​រង​បរាជ័យ​យ៉ាងដំណំ​ក្រោម​ថ្វីដៃ Monaco ៤-០ នៅ​សប្តាហ៍​មុន​មួយទៀត​។

​    ​ដោយ​ចាញ់​តែមួយ​ប្រកួត​ក្នុងចំណោម ៥ ប្រកួត​ចុងក្រោយ ឥឡូវនេះ Nantes មាន ៩ ពិន្ទុ​ឃ្លាតឆ្ងាយ​ពី​តំបន់​កាត់ចោល​។

​    ​Nice មានការ​ខកចិត្ត​ជាខ្លាំង បន្ទាប់ពី​របូត​អស់ ២ ពិន្ទុ​នៅ​ទឹកដី​ខ្លួនឯង ពេល​ទទួលភ្ញៀវ Caen កាលពី​សប្តាហ៍​មុន​។  ប៉ុន្តែ​ទោះយ៉ាងណា ពួកគេ​មាន​អារម្មណ៍​ដូចជា​ទទួល​ជ័យជម្នះ ព្រោះ​តាម​ពីក្រោយ Caen ២-០ មក​តាម​ស្មើ ២-២ ។ ប៉ុន្តែ Monaco និង PSG ឈ្នះ ដូច្នេះ មានន័យថា Nice ដាច់ខាត​មិនត្រូវ​របូត​ពិន្ទុ​ទៀតឡើយ បើ​ចង់​លើក​ពាន Ligue 1​។​

​    ​* ចំណុច​សំខាន់​រវាង Nantes vs Nice
​    ​- Nantes ទទួល Nice ៧ លើកចុងក្រោយ ឈ្នះ​៦ ចាញ់​តែ ១ គត់​។​
​    ​- សរុប​ជួបគ្នា ១០ ដង​ចុងក្រោយ Nice ឈ្នះ ២ Nantes ឈ្នះ ៧ ស្មើ ១​។​

​    ​* ព្យាករណ៍​
​    ​ការប្រកួត​នេះ​នឹង​ពិតជា​លំបាក​សម្រាប់ Nice ព្រោះ Nantes កំពុង​ឡើង​ជើង និង​មាន​ប្រវត្តិ​ល្អ​ថែមទៀត​ពេល​ទទួល Nice​។ ប៉ុន្តែ Nice គ្មាន​សម្ពាធ​អ្វី​ត្រូវ​រ៉ាប់រង​ទេ ព្រោះ​បើ​ប្រឹង​គឺអាច​លើក​ពាន ហើយ​បើ​មិន​ប្រឹង ក៏​រដូវ​កាល​នេះ​អាច​ចាត់ទុកជា​ជោគជ័យ​បំផុត​របស់​ពួកគេ​ដែរ​។

​    ​ទស្សនៈ Nice ឈ្នះ​។​

​    ​ទស្សនៈ សម្រាប់​គូ​ផ្សេងទៀត​ក្នុង Ligue 1 ថ្ងៃ​សៅរ៍​នេះ​
​    ​- 23:00 [10] Nantes 0-1 Nice [3]
​    ​- 02:00 [12] Angers 0-1 Guingamp [8]
​    ​- 02:00 [6] Bordeaux 2-0 Montpellier [15]
​    ​- 02:00 [18] Nancy 1-1 Lorient [20]
​    ​- 02:00 [11] Toulouse 2-1 Rennes [9]

Nice ត្រូវ​បំបាក់​ម្ចាស់ផ្ទះ Nantes ដើម្បី​ដណ្តើម​លេខ ២ ពី PSG





ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ