Ads1111
Rhb02
មាតិកាៈ កីឡា

Coppa Italia វគ្គ ១៦ ក្រុម​ចុងក្រោយ​: Juventus មិន​ពិបាក​យកឈ្នះ​លើ Atalanta

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 11 មករា 2017 ម៉ោង 11:00:AM

​    ​Juventus វិលត្រឡប់​ពី​សម្រាក​រដូវរងា​វិញ​ជាមួយ​ជ័យជម្នះ ៣-០ លើ Bologna ជាហេតុ​ធ្វើឱ្យ​ពួកគេ​បន្ត​នាំមុខ​លេខ ២ Roma ៤ ពិន្ទុ​ពីលើ​កំពូល​តារាង Serie A​។ ជាថ្មី​ម្តងទៀត កំពូល​ខ្សែប្រយុទ្ធ​របស់ខ្លួន Gonzalo Higuain បាន​ស៊ុត​បញ្ចូល​ទី​ឱ្យ​សេះបង្កង់ ខណៈ​រូបគេ​រកបាន ៥ គ្រាប់​គ្រាន់តែ​ក្នុង ៣ ប្រកួត​ចុងក្រោយ​នេះ​។

​     Atalanta ឯណោះ​វិញ​ក៏​ធ្វើ​បានល្អ​មិនធម្មតា​ដែរ ដោយ​ទើប​បំបាក់ Chievo ៤-១​។ Atalanta ជា​ក្រុម​បង្ក​ការភ្ញាក់ផ្អើល​មួយ​ក្នុង​ក្របខ័ណ្ឌ Serie A រដូវ​កាល​នេះ ដោយ​សព្វថ្ងៃ​កំពុង​ឈរ​នៅ​លេខ ៦ មិនគួរ​ឱ្យ​ជឿ​។ ក្នុងចំណោម​ការប្រកួត​លី​ក ១៥ ដង​មកនេះ ពួកគេ​ចាញ់​តែ​ពីរដង​គត់ ក្រៅពីនេះ​ឈ្នះ ១១ ដង និង​ស្មើ ៣​។

​    ​* ចំណុច​សំខាន់​រវាង Juventus vs Atalanta
​    ​- ក្រុម​ទាំងពីរ​ជួបគ្នា​ម្តង​ហើយ​ក្នុង Serie A កាលពី​ថ្ងៃទី​៤​ធ្នូ​២០១៦ ដោយ Juventus ឈ្នះ ក្នុង​ទឹកដី ៣-១​។
​    ​- Juventus ជួប Atalanta ១៣ ដង​ចុងក្រោយ​ឈ្នះ​ទាំង ១៣ ក្នុង​គ្រប់​ក្របខ័ណ្ឌ​ទាំងអស់​។​
​    ​- ហើយ​សរុប​ជួបគ្នា ២៦ ដង Juventus នៅតែ​មិនដែល​ចាញ់ គឺ​ឈ្នះ ២៤ និង​ស្មើ ២​។

​    ​ទស្សនៈ Juventus ឈ្នះ ២ គ្រាប់​ឡើង​។

     គូប្រកួត Coppa Italia សម្រាប់ថ្ងៃពុធនេះ
    

  11/Jan  23:30   Fiorentina vs Chievo
  12/Jan  02:45   Juventus vs Atalanta

Coppa Italia វគ្គ ១៦ ក្រុម​ចុងក្រោយ​: Juventus មិន​ពិបាក​យកឈ្នះ​លើ Atalanta



កីឡា


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Angkor-sangran

2

Cheat-

Seatel-23

Apsara16

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Prott

ទៀក​គូ

ថ្ងៃទី 28 មីនា 2017 ម៉ោង 03:05:PM