Ads1111
Rhb02
មាតិកាៈ កីឡា

បន្ទាប់ពី Leicester បណ្តេញ​លោក​រ៉ានី​រី ខ្សែប្រយុទ្ធ​វ៉ា​ឌី​ត្រូវគេ​គំរាម​សម្លាប់​មួយ​ពូជ​រាល់ថ្ងៃ​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 21 មីនា 2017 ម៉ោង 08:16:AM

​    ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អង់គ្លេស និង Leicester កីឡាករ ជែ​មមី វ៉ា​ឌី និយាយថា ការដែល​គេ​ចោទប្រកាន់​ខ្លួន​ថា​មាន​តួនាទី​ក្នុងការ​ធ្វើឱ្យ​លោក​ក្លោ​ឌី​អូ រ៉ានី​រី ត្រូវគេ​បណ្តេញចេញ បន្ទាប់ពី​ការធ្លាក់ចុះ​ទម្រង់​លេង​យ៉ាងគំហុក បាន​បណ្តាលឱ្យ​ម្ចាស់​ការពារ​តំណែង​ជើងឯក​លី​ក​កំពូល​អង់គ្លេស​ស្ថិតក្នុង​តំបន់​កាត់ចោល បានធ្វើឱ្យ​គាត់ និង​គ្រួសារ ទទួល​ការ​គំរាម​សម្លាប់​។

​    ​ខ្សែប្រយុទ្ធ​អាយុ ៣០ ឆ្នាំ ដែល​គ្រាប់​បាល់​របស់ខ្លួន​កាលពី​រដូវ​កាល​មុន​បាន​ជួយ Leicester លើក​ពាន​លី​ក​កំពូល និង ជួយ​ឱ្យ​កីឡាករ​ដែល​ធ្លាប់​លេង​នៅ​ក្របខ័ណ្ឌ​មិន​អាជីព​រូបនេះ ទទួលបាន​កៅអី​មួយ​ក្នុង​ក្រុម​ជម្រើសជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី ២០ មីនា​នៅមុន​ជំនួប​ជាមួយ​ជម្រើសជាតិ​អាល្លឺម៉ង់​ថា ការ​គំរាម​សម្លាប់​នេះ​ថែមទាំង​ធ្វើឡើង​ដាក់​ប្រពន្ធ និង​កូន​គាត់ នៅតាម​ផ្លូវ​ទៀតផង ខណៈដែល​ប្រពន្ធ​គាត់​កំពុង​បើកបរ​។

​      វ៉ា​ឌី​និយាយថា របាយការណ៍​ព័ត៌មាន​មួយចំនួន​នៅ​អំឡុង​ពេលដែល​លោក​រ៉ានី​រី​ត្រូវបាន​បណ្តេញចេញ​គឺជា​ការមិនពិត ដោយ​ទទូច​ជាថ្មី​ថា គាត់​មិនមែនជា​ផ្នែក​មួយ​នៃ​ក្រុម​កីឡាករ​ដែល​ទទូច​ឱ្យ​បណ្តេញ​គ្រូបង្វឹក​ចេញ ក្រោយ​ចាញ់ Sevilla ក្នុង Champions League ទេ ព្រោះ​គាត់​គ្រានោះ​កំពុង​អង្គុយ​នៅ​កន្លែង​ពិនិត្យ​សារធាតុ​ហាមឃាត់ រយៈពេល​បី​ម៉ោង​។

​     វ៉ា​ឌី​និយាយថា "​ជាការ​ពិតណាស់ បន្ទាប់មក​រឿង​ទាំងនេះ​ក៏​បែកធ្លាយ​ចេញមក ហើយ​មនុស្ស​ជាច្រើន​ក៏​ជឿ​រឿងនេះ ហើយ​អ្នក​ក៏​ទទួល​បានការ​គំរាម​សម្លាប់​មួយ​គ្រួសារ ព្រមទាំង​ក្មេងៗ និង​អ្វីៗ​គ្រប់យ៉ាង​"​។

​    ​នៅពេល​សួរថា​តើ​គេ​គំរាម​តាម​ទម្រង់​បែបណា វ៉ា​ឌី​បកស្រាយ​ថា "​នៅលើ​បណ្តាញ​សង្គម និង នៅតាម​ដងផ្លូវ​។ និយាយ​ដោយស្មោះ ខ្ញុំ​ត្រូវគេ​គំរាម​សម្លាប់​រាល់​សប្តាហ៍​។ អ្នកគាំទ្រ​បាល់ទាត់​ហាក់​មិន​ចូលចិត្ត​ខ្ញុំ​ទេ​។ ខ្ញុំ​ចេះតែ​ទ្រាំ​ចំពោះ​ការ​គំរាម​នេះ ប៉ុន្តែ​នៅពេល​មនុស្ស​ព្យាយាម​គំរាម​សម្លាប់​ប្រពន្ធ​ខ្ញុំ ខណៈ​នាង​កំពុង​បើកបរ​ជាមួយ​ក្មេងៗ​ដែល​អង្គុយ​នៅក្រោយ​រថយន្ត វា​មិនមែនជា​រឿង​ល្អ​ទេ​។ វា​កើតឡើង​ច្រើនលើក​ហើយ​។ វា​ពិតជា​គួរឱ្យខ្លាច​"​។

​    ​គួរ​បញ្ជាក់ថា វ៉ា​ឌី មានឈ្មោះ​ក្នុង​ជម្រើសជាតិ​អង់គ្លេស​សម្រាប់​ប្រកួត​មិត្តភាព​ជាមួយ​ជម្រើសជាតិ​អាល្លឺម៉ង់ នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​៕

បន្ទាប់ពី Leicester បណ្តេញ​លោក​រ៉ានី​រី ខ្សែប្រយុទ្ធ​វ៉ា​ឌី​ត្រូវគេ​គំរាម​សម្លាប់​មួយ​ពូជ​រាល់ថ្ងៃ​

ជែ​មមី វ៉ា​ឌី



កីឡា


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ