Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កីឡា

សារឿន ចាន់ និង ជា សំនៀង ឈ្នះ​ថៃ​ដោយ​ពិន្ទុ​ដូចគ្នា​

​ដោយ ៖រ៉ូ​ហ្សា​ ថ្ងៃទី 19 មីនា 2017 ម៉ោង 09:46:AM

ការប្រកួត​ប្រដាល់​លើស​ង្វៀន​ខេ​ស៊ី​មេន​របស់​អាស៊ីអាគ្នេយ៍ កាលពី​យប់​ថ្ងៃទី​១៧​ខែមីនា អ្នក​ប្រដាល់​កម្ពុជា ២​រូប​បានទទួល​ជ័យជំនះ​លើ​អ្នក​ប្រដាល់​ថៃ​ដូចគ្នា ។​

​ជា សំនៀង ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ អា​រ៉ាំ ប៊​យ (Aram Boy) ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ បន្ទាប់ពី​ពួកគេ​ប្រកួត​គ្នា​ពេញ ៥​ទឹក​នោះ​។ អ្នក​ប្រដាល់​ទាំង ២​រូបនេះ មាន​ទេពកោសល្យ​ក្នុង​ការប្រើ​ជង្គង់ និង​កែង​ដូចគ្នា តែ​ការប្រើ​ជង្គង់​សំនៀង វ៉ៃ​ចេញ​ចំ​គោលដៅ​បានល្អ និង​ច្រើនជាង​។​

​ការ​វ៉ៃ​ចេញ​របស់ អា​រ៉ាំ ប៊​យ ទោះបី​មាន​ស្ថិតិ​តិចជាង ជា សំនៀង ក៏ពិតមែន​តែ​ចំ​គោលដៅ​បានល្អ​ដូចគ្នា​។ គេ​សង្កេតឃើញថា អ្នក​ប្រដាល់​ទាំង ២​រូបនេះ ធ្លាក់​កម្លាំង​នៅ​ចុង​ទឹក​ទី​៣​ដូចគ្នា​។ ទោះជា​យ៉ាងណា​ក៏​ពួកគេ​ប្រកួត​គ្នា​បាន​៥​ទឹក​ពេញ ដោយ​ជ័យជំនះ​ធ្លាក់​មកលើ ជា សំនៀង ដោយ​ពិន្ទុ​។​

​សារឿន ចាន់ ក្លិប​សម្រែក​រាជសីហ៍ ដែល​ការប្រកួត​កន្លងមក​គេ​ជួប​បរាជ័យ ស្ទើរ​គ្រប់​ការប្រកួត​នោះ លើក​នេះ​គេ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ ថុង ម៉ន (Thong Morn) ដោយ​ពិន្ទុ​ទាំង​វេទនា​។​

​អ្នក​ប្រដាល់​ទាំង ២​រូបនេះ ប្រើ​កែង និង​ជង្គង់ វាយប្រហារ​គ្នា​តាំងពីដើម​ទឹក​ទី​១ ម្ល៉េះ​ការ​វ៉ៃ​ចេញ​របស់គេ​ហាក់ដូចជា គ្មាន​នរណា​លើ​នរណា​ឡើយ​។ ការប្រកួត​លើក​នេះ គេ​សង្កេតឃើញថា សារឿន ចាន់ ប្រើ​កម្លាំង​មិន​ខ្ជះខ្ជាយ​ឡើយ ព្រោះ​បើ​មិន​ដូច្នោះ​ទេ​ចាប់ពី​ចុង​ទឹក​ទី​៣ ទៅ​បើ​គូប្រកួត​របស់គេ​មិន​ដួល​ទេ​នោះគេ​នឹង​លំបាក​។​

​ទោះជា​យ៉ាងនោះ​ក៏ដោយ ក៏​បន្ទាប់ពី​ប្រកួត​ចប់​ទឹក​ទី​៣ កម្លាំង​របស់ សារឿន ចាន់ ធ្លាក់ចុះ​ច្រើន​។ ពួកគេ​ប្រកួត​គ្នា​ពេញ​៥​ទឹក ដោយ​ជ័យ​ជំនះបាន​ទៅលើ​អ្នក​ប្រដាល់​កម្ពុជា សារឿន ចាន់​។​

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ព្រឿង សុជាតិ មកពី​សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ឈ្នះ មាឃ សុវណ្ណារ៉ា មកពី​ក្លិប​ខេត្ត​រតនគីរី ដោយ​ពិន្ទុ​ទាំង​លំបាក​។ គឹម វាសនា ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ឈ្នះ ម៉ន ចាន់​ដា​រ៉ា ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​ដោយ​ពិន្ទុ​ដែរ​៕

សារឿន ចាន់ និង ជា សំនៀង ឈ្នះ​ថៃ​ដោយ​ពិន្ទុ​ដូចគ្នា​

សារឿន ចាន់ និង ជា សំនៀង ឈ្នះ​ថៃ​ដោយ​ពិន្ទុ​ដូចគ្នា​



កីឡា


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Pakistan-26

Romanson

Ptc-1

Apsara31

Ad_layout_sfb 4 year achievement_khm


ដំណឹងថ្មីៗប្រចាំថ្ងៃ

Ayurveda

ងាប់​លិង្គ​អាច​ព្យាបាល​បានទេ​?

ថ្ងៃទី 29 មេសា 2017 ម៉ោង 10:42:AM