Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កីឡា

Man Utd ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ផ្តួល Anderlecht នៅ​ម៉ោង​បន្ថែម​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 21 មេសា 2017 ម៉ោង 07:42:AM

​    ​កីឡាករ ម៉ា​គូស រ៉ា​ស្វត បាន​បញ្ជូន​ក្រុម​បិសាច​ក្រហម Manchester United ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Europa League បន្ទាប់ពី Anderlecht បាន​នាំ​ក្រុម​របស់លោក​ចូ​សេ ម៉ូ​រី​ញ៉ូ ទៅ​វគ្គ​បន្ថែម​ម៉ោង ១៥ នាទី ពីរដង ក្នុងការ​ប្រកួត​ដ៏​រំភើប​ញាប់​ញ័រ​កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ មេសា​។

​    ​អ្នក​តំណាងឱ្យ​អង់គ្លេស​ក្នុង​អឺរ៉ុប​ចុងក្រោយ​គេ​មួយ​នេះ​បាន​ចូលមក​ប្រកួត​ជើង​ទី​ពីរ​វគ្គ​មួយ​ភាគ​បួន​ជាមួយ​ការជំរុញ​ទឹកចិត្ត​ពី​ការប្រកួត​ឈ្នះ​ក្រុម​នាំមុខ​កំពូល​តារាង EPL តោ​ខៀវ Chelsea និង គ្រាប់​បាល់​ក្រៅ​ទឹកដី​កាលពី​ជើង​ទីមួយ​ចេញពី​ថ្វី​ជើង​របស់​កីឡាករ ហិន​រីក ម៉ា​ឃី​ត​ថា​រៀន​។

​    ​កីឡាករ​សញ្ជាតិ​អា​មេ​នី​រូបនេះ បាន​ស៊ុត​បញ្ចូល​ទី​បើកឆាក​មួយគ្រា​ប់​ទៀតផង​ដែរ ប៉ុន្តែ United ភ័យ​បុក​ពោះ នៅពេលដែល​ប្រធាន​ក្រុម Anderlecht កីឡាករ សូ​ហ្វី​យ៉ាន ហាន់​នី ស៊ុត​តាម​ស្មើ មុនពេល រ៉ា​ស្វត ដណ្តើម​បានកូន​ពាន​កីឡាករ​ឆ្នើម​ប្រចាំការ​ប្រកួត ជាមួយ​គ្រាប់​បាល់​មួយ ដែល​ធានា​ជ័យជម្នះ ២-១ នៅ​វគ្គ​បន្ថែម​ម៉ោង ដោយ​បញ្ជូន United ទៅ​វគ្គ​បន្ទាប់ ជាមួយ​លទ្ធផល​សរុប​ទាំងពីរ​ជើង គឺ ៣-២​។

​       ក្រុម​បី​ផ្សេងទៀត​ដែល​បាន​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មានដូចជា Lyon, Celta Vigo និង Ajax ហើយ​ការចាប់​ឆ្នោត​ផ្គូរ​ផ្គង​នៅ​វគ្គ​បន្ទាប់ នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​៕

Man Utd ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ផ្តួល Anderlecht នៅ​ម៉ោង​បន្ថែម​

រ៉ា​ស្វត អបអរ​ការ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ​លើ Anderlecht





ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM