Ads1111
Rhb02
មាតិកាៈ កីឡា

គំនូរ​រថយន្ដ​តូយ៉ូតា​ក្នុង​ក្ដី​ស្រមៃ​សម្រាប់​ថ្ងៃ​អា​នាគ​ត​

​ដោយ ៖រ៉ូ​ហ្សា​ ថ្ងៃទី 21 មីនា 2017 ម៉ោង 08:37:AM

ថ្ងៃទី​១៨​មីនា ក្រុមហ៊ុន​តូយ៉ូតា​បានរៀបចំ​កម្មវិធី​ប្រកាស​ប្រគល់​ពានរង្វាន់​ដល់​ជ័យលាភី​ថ្នាក់ជាតិ នៃ​គំនូរ​រថយន្ដ​តូយ៉ូតា​។​

​បើតាម​ការ​ឲ្យ​ដឹង​នោះ​ថា គំនូរ​ដែល​ចូលរួម​ប្រកួត​មាន​ចំនួន​៤៧៤​ផ្ទាំង ដែលជា​ស្នាដៃ​របស់​សិស្ស នៃ​សាលា​ឯកជន​នានា ក្នុង​ទីក្រុង​ភ្នំពេញ​។ ក្នុងចំណោម​គំនូរ​ទាំង​៤៧៤​ផ្ទាំង នេះ​ចែកចេញជា​៣​ប្រភេទ​សំខាន់ គឺ​ប្រភេទ​អាយុ​ក្រោម​៨​ឆ្នាំមាន​ចំនួន​៨៧​ផ្ទាំង ប្រភេទ​អាយុ​ចាប់ពី​៨​ឆ្នាំ​ដល់​១១​ឆ្នាំមាន​២៥២​ផ្ទាំង និង​ប្រភេទ​អាយុ​ពី​១២​ទៅ​១៥​ឆ្នាំមាន​ចំនួន​១៣៥​ផ្ទាំង​។​

​ឆ្លងកាត់​តាម​ការវាយតម្លៃ​របស់​គណៈកម្មការ​គំនូរ​ស្រស់ស្អាត​មាន​អត្ថន័យ​ល្អ​មាន​ចំនួន​១១​ផ្ទាំង ក្នុងនោះ​៩​ផ្ទាំង​បានទទួល​ជ័យលាភី​ថ្នាក់ជាតិ ហើយនឹង​ត្រូវ​បញ្ជូនទៅ​ចូលរួម​ប្រកួត​ថ្នាក់​ពិភពលោក នៅ​ប្រទេស​ជប៉ុន​។ ចំពោះ​គំនូរ​២​ផ្ទាំង​ទៀត ត្រូវបាន​ជ្រើសរើស​ឲ្យ​ជាប់​ជា​គំនូរ​ល្អ​បំផុត​ចុងក្រោយ​ដែរ​។​

​ចំពោះ​ជ័យលាភី​ដែល​បានទទួល​ចំណាត់ថ្នាក់ តាម​ប្រភេទ​អាយុ​នីមួយៗ គឺ​ប្រភេទ​អាយុ​ក្រោម​៨​ឆ្នាំ បាន​ទៅ​កុមារា សួស ដេលី​ពុ​សា​។ ប្រភេទ​អាយុ​ពី​៨​ដល់​១១​ឆ្នាំ បាន​ទៅ​កុមារា ផា មាលតី​។ ប្រភេទ​អាយុ​ពី​១២​ដល់​១៥​ឆ្នាំ បាន​ទៅ​ឈ្មោះ សេង ច័ន្ទ​ដេវីដ និង​គំនូរ​ល្អ​បំផុត​នោះ បាន​ទៅ​ឈ្មោះ ជា សុវណ្ណ​រិ​ទ្ធ​៕

គំនូរ​រថយន្ដ​តូយ៉ូតា​ក្នុង​ក្ដី​ស្រមៃ​សម្រាប់​ថ្ងៃ​អា​នាគ​ត​

ទិដ្ឋភាព​ប្រគល់​រង្វាន់ (​រូប​៖ រ៉ូ​ហ្សា​)



កីឡា


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ