Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ កីឡា

សរ រាជសីហ៍ ទៅរួច​ជាមួយ ឈូក ឆៃ ឬទេ​?

​ដោយ ៖​រ៉ូ​ហ្សា​ ថ្ងៃទី 21 មេសា 2017 ម៉ោង 09:21:AM

អ្នក​ប្រដាល់ សរ រាជសីហ៍ ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ប្រកាសឡើង​សង្វៀន​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រុកថៃ ឈូក ឆៃ (Chhuok Chhai) លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​២២ ខែមេសា ខាងមុខនេះ​។​

​នេះ​ជាការ​ប្រកួត​មួយ​ដែល​គេ​ជឿថា រាជសីហ៍ លំបាក​សង្ឃឹម​នឹង​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​បាន​ណាស់​។ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ស្ពាយ​ខ្សែក្រវាត់​មួយ​ពី​ស្រុក​ខ្មែរ​យកទៅ​ស្រុកថៃ មិនតែប៉ុណ្ណោះ​មាន​អ្នក​ប្រដាល់​កម្ពុជា​ខ្លាំងៗ ជាច្រើន​នាក់​ណាស់​មកហើយ តែងតែ​រារែក​ចិត្ត​ក្នុង​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​រូបនេះ​។​

​ឡុង សុ​ភី ក្លិប​សាល​វ័​ន្ដ​កីឡា ធ្លាប់​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ចំនួន ២ លើក​ហើយ ប្រកួត​លើក​ណា​ក៏​សុ​ភី​ត្អុ​ញ​ត្អែ​រថា​ឈឺខ្លួន​ណាស់​។ ឈូក ឆៃ ធ្លាប់​ប្រកួត​ចំនួន ៧៧​ដង ឈ្នះ​៦១​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ ៣​ដង​ដែរ​។​

​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា សរ រាជសីហ៍ វិញ ក៏​មិនមែន​ខ្សោយ​ដែរ ជា​អ្នកខ្លាំង​ក្នុងចំណោម​អ្នកខ្លាំង​។ អ្នក​ប្រដាល់​រូបនេះ ធ្លាប់​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជាច្រើន​ព្រឹត្តិការណ៍​ណាស់ តែ​គេ​ពុំ​ធ្លាប់​ដណ្ដើមបាន​ខ្សែក្រវាត់​ណាមួយ មក​គ្រប់គ្រង​នៅឡើយ​ទេ​។ រាជសីហ៍​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៥៦​ដង ឈ្នះ​៤៦​ដង ចាញ់​៧​សង និង​ស្មើ​ពិន្ទុ ៣​ដង​។ សម្រាប់​ការប្រកួត​នេះ ទោះបី​រាជសីហ៍​មិនមែនជា​អ្នក​ប្រដាល់​ដែល​អាច​មើលស្រាល​បាន ក៏ពិតមែន តែ​គេ​ជឿថា ទំនងជា​ជ័យជំនះ​បាន​ទៅលើ​អ្នក​ប្រដាល់​ថៃ ឈូក ឆៃ ហើយ​មើលទៅ​។​

​អ្នក​ប្រដាល់​ជើងចាស់ ពៅ សក្តិ​សិទ្ធ ក្លិប​តា​ព្រហ្ម​មានជ័យ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ កាំ​ឡៃ ភី​ត (Kamlai Phit) ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៧១​គីឡូក្រាម​។​

​សក្តិ​សិទ្ធ ទោះបី​គេ​មិនសូវ​មានឱកាស​បាន​ឡើង​ប្រកួត​ក៏ពិតមែន តែ​គេ​នៅ​វ៉ៃ​ល្អ​បាន​គ្រាន់បើ​ដែរ​។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​ដង ឈ្នះ​៦១​ដង ចាញ់​៧​ដង ស្មើ​ពិន្ទុ​១​ដង​។ គេ​មាន​ទេពកោសល្យ​ប្រើ​ជង្គង់ កែង និង​ទាត់​បានល្អ​។​

​ចំពោះ កាំ​ឡៃ ភី​ត វិញ​គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន ១០២​ដង ឈ្នះ​៨២​ដង ចាញ់​១៨​ដង និង​ស្មើ​ពិន្ទុ​២​ដង​។ គេ​ជា​អ្នកខ្លាំង​ក្នុង​ស្រទាប់​អ្នកខ្លាំង​។ នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ​?

​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ រិ​ទ្ធ មុន្នី ក្លិប​ម្កុដរ​តាជ​សីហ៍ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ជា សំនៀង ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥​គីឡូក្រាម​៕

សរ រាជសីហ៍ ទៅរួច​ជាមួយ ឈូក ឆៃ ឬទេ​?

សរ រាជសីហ៍ និង Chhuok Chhai (​រូប​៖ រ៉ូ​ហ្សា​)

សរ រាជសីហ៍ ទៅរួច​ជាមួយ ឈូក ឆៃ ឬទេ​?

ពៅ សក្តិ​សិទ្ធ និង Kamlai Phit (​រូប​៖ រ៉ូ​ហ្សា​)


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


កីឡា


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ