Ads1111
Rhb02
មាតិកាៈ កីឡា

ថាវ អ៊ូ​ឡាន ក្លាយជា​ម្ចាស់​ខ្សែ​ត់​ក្រ​វា​ខា​រ៉ា​បាវ​រជ្ជកាល​ទី​២

​ដោយ ៖រ៉ូ​ហ្សា​ ថ្ងៃទី 21 មីនា 2017 ម៉ោង 08:25:AM

ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រជ្ជកាល​ទី​២ សម្រាប់​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម បាន​ធ្លា​ក់មក​ក្នុង​កណ្ដាប់ដៃ​អ្នក​ប្រដាល់​ឡាវ ថាវ អ៊ូ​ឡាន បន្ទាប់ពី​ប្រកួត​ផ្ដាច់ព្រ័ត្រ​ឈ្នះ ឡុង សុវណ្ណ​ឌឿ​ន ក្លិប​សាល​វ័​ន្ដ​កីឡា ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​នោះ​។​

​ការប្រកួត ៥​ទឹក គេ​មើលឃើញថា សុវណ្ណ​ឌឿ​ន មានប្រៀប​២​ទឹក​ដំបូង តែ​៣​ទឹក​ចុងក្រោយ គេ​ចាញ់​ប្រៀប ថាវ អ៊ូ​ឡាន វិញ​។ ចៅក្រម​៥​នាក់ មាន​២​នាក់ ផ្ដល់​ពិន្ទុ​ឲ្យ សុវណ្ណ​ឌឿ​ន ឈ្នះ គឺ​លោក យឹម សុខុម ឲ្យ​សុវណ្ណ​ឌឿ​ន ៩៨​ទល់​៩៧ និង​លោក ឃ​ន ច័ន្ទ​គុណ​វឌ្ឍន៍ ផ្ដល់​ពិន្ទុ​ឲ្យ​សុវណ្ណ​ឌឿ​ន​៩៨​ទល់​៩៧​ដែរ​។​

​ចៅក្រម​៣​រូប​ដែល​ឲ្យ ថាវ អ៊ូ​ឡាន ឈ្នះ​នោះ គឺ​លោក នួន បូរ៉ា លោក និ​ន វណ្ឌី និង​លោក ឡុង វណ្ណ​ថន ដែល​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ ថាវ អ៊ូ​ឡាន ៩៨​ទល់​៩៧ ដូចគ្នា​។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ ឃុន ក្រុង​ថេប ដែល​បន្ទាប់ពី​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ឲ្យ​សន្លប់​នៅ​ទឹក​ទី​១ កាលពី​សប្ដាហ៍​មុន​នោះ ត្រូវ ឃីម ឌី​ម៉ា ក្លិប​រស្មី​ភូមិ​គាប​ផ្ដួល​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៥​។​

+​ឃីម បូរ៉ា ចាញ់ ឡុង សំណាង​
​ព្រឹត្តិការណ៍​ប្រកួត​ផ្ដាច់ព្រ័ត្រ TV5 Boxing Knock-Out Serie បានបញ្ចប់ ហើយ​នៅ​យប់​ថ្ងៃទី​១៨​មីនា ដោយ​ជើងឯក​បាន​ទៅ​អ្នក​ប្រដាល់ ឡុង សំណាង ក្លិប​សាល​វ័​ន្ដ​កីឡា​។​

​នៅក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ជ័យជំនះ​បាន​ទៅ​អ្នក​ប្រដាល់ ឡុង សំណាង ដោយ​ចៅក្រម​៥​រូប មាន​៣​រូប​ឲ្យ​សំណាង​ឈ្នះ និង​មានតែ ២​រូប​ប៉ុណ្ណោះ ដែល​ឲ្យ ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ឈ្នះ​។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែល បឺត សង្ឃឹម ក្លិប​សាល​វ័​ន្ដ​កីឡា​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​យកឈ្នះ លាស់ យីន ក្លិប​តា​ព្រហ្ម​មាម​ជ័យ​ដោយ​ពិន្ទុ​នោះ​។​

+​ប្រាក់​លាន​របស់​ហ្គេ​ន​ស្ប៊ើ​កបាន​ទៅ ង៉ែត រដ្ឋា​
​ការប្រកួត​ដណ្ដើម​ប្រាក់រង្វាន់ ១.០០០​ដុល្លារ លើស​ង្វៀន​ហ្គេ​ន​ស្ប៊ើ​កលើ​សង្វៀន​អាស៊ីអាគ្នេយ៍ យប់​ថ្ងៃទី​១៨​មីនា រវាង មាស ច័ន្ទ​មាន និង ង៉ែត រដ្ឋា ជ័យជំនះ​បាន​ទៅ​ង៉ែត រដ្ឋា ក្លិប​តា​ព្រហ្ម​មាម​ជ័យ​។​

​ច័ន្ទ​មាន ដែល​អួត​ក្អេងក្អាង​នោះ ត្រូវ​រដ្ឋ​វាយ​ស្ទើរតែ​ទក់​សាច់​ទៅហើយ រដ្ឋា បានទទួលរ​ដ្វា​ន់ ១.០០០​ដុល្លារ ចំពោះ​អ្នកចាញ់​បានត្រឹមតែ ៣០០​ដុល្លារ​ប៉ុណ្ណោះ​។​

​ជាមួយគ្នានេះ អ្នក​ប្រដាល់ ឡៅ សំណាង ក្លិប​ស្នងការ​នគរបាល​ខេត្តកំពត ត្រូវ​អ្នក​ប្រដាល់​ថៃ វ៉ាន់ ស៊ុ​ង​ក្រាន វាយ​ឲ្យ​សន្លប់​ឈរ​នៅ​ទឹក​ទី​៥​។​

+​អ៊ុំ ចំរើន ឈ្នះ ឃ្លុម ខ្លម ទឹក​ទី​២
​អ្នក​ប្រដាល់ អ៊ុំ ចំរើន ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រើពេល​តែ ២ ទឹក​ប៉ុណ្ណោះ បង្ក្រាប​អ្នក​ប្រដាល់​ថៃ ឃ្លុំ ខ្លម ឲ្យ​ខូច​ជើង​មិនអាច​ប្រកួត​បាន​ទៀត​។​

​ចំពោះ​អ្នក​ប្រដាល់ ថា សារុន ក្លិប​ពន្លឺ​ណេ​អុង​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ដោយ​ពិន្ទុ ក្នុងខណៈដែល សេក មេសា ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ចាញ់​ពិន្ទុ​អ្នក​ប្រដាល់ ស្រៀ​ង ទិ​ត​ធិ ក្លិប​សម្បត្តិ​គុន​ខ្មែរ​ដោយ​ពិន្ទុ​ដែរនោះ​។​

+ យ៉េន ឌី​ណា ឈ្នះ​លាវ​ទឹក​ទី​៣
​លើស​ង្វៀន​ស្រា​បៀរ​កម្ពុជា​របស់​អាស៊ីអាគ្នេយ៍​រសៀល​ថ្ងៃទី​១៩​មីនា អ្នក​ប្រដាល់​កម្ពុជា យ៉េន ឌី​ណា ក្លិប​អប្សរា​គុន​ខ្មែរ ប្រើ​កណ្ដាប់ដៃ​ផ្ដួល​អ្នក​ប្រដាល់​ឡាវ ថាវ ខាំ​រ៉ា​ជ ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣ ក្នុងខណៈដែល រឿ​ម វណ្ណៈ ក្លិប​រាជសីហ៍ ខេត្ត​បន្ទាស​យ​មានជ័យ​ប្រើ​កែង​ផ្ដួល​អ្នក​ប្រដាល់​ថៃ សៀរ ផៃ ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥៕

ថាវ អ៊ូ​ឡាន ក្លាយជា​ម្ចាស់​ខ្សែ​ត់​ក្រ​វា​ខា​រ៉ា​បាវ​រជ្ជកាល​ទី​២

សកម្មភាព​ប្រដាល់​លើស​ង្វៀន​ចុង​សប្ដាហ៍ (​រូប​៖ រ៉ូ​ហ្សា​)



កីឡា


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ