Spurs ទម្លាក់ Ajax នៅ​ចុង​ម៉ោង​ដើម្បី​ទៅ​ជួប Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League

927
ចែករម្លែក

​ខ្សែប្រយុទ្ធ​លូ​កាស មូរ៉ា បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ជ័យជម្នះ​ចុង​ម៉ោង​នៅ​នាទី​ទី​៩៦​ដ៏​អស្ចារ្យ​ដើម្បី​ជួយ​ឱ្យ Tottenham វាយបក​យកឈ្នះ​វិញ​លើ​ក្រុម Ajax និង​កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ដែលមាន​តែ​ក្រុម​អង់គ្លេស​សុទ្ធ​ទល់នឹង​ក្រុម Liverpool ។​

​ដោយ​ចាញ់​នៅ​ជើង​ទីមួយ ១-០ Spurs បានចាប់ផ្តើម​យ៉ាង​អន់​នៅ​ទឹកដី​អាំ​ស្ទែរ​ដាំ នៅពេល​ពួកគេ​ត្រូវ​បានតែ​ត​បញ្ចូល​ទី​នាំ​មុខមុន​នៅ​នាទី​ទី​៥​ដោយ​ខ្សែការពារ​ប្រធាន​ក្រុម​អាយុ ១៩ ឆ្នាំ​របស់ Ajax ម៉ា​ត​ធី​ស ដេ​ឡៃ ដោយ​នាំឱ្យ​លទ្ធផល​សរុប​នាំមុខ ២-០ សម្រាប់​ក្រុម​វ័យក្មេង​របស់​អ្នកចាត់ការ​ទូទៅ អេ​រិ​ក តេន ហាក​។

​ខ្សែប្រយុទ្ធ​ហុង មីន​ស៊ុន របស់ Tottenham បាន​ស៊ុត​បុក​បង្គោល​ទី មុនពេល​កីឡាករ​ហា​គីម ហ្សី​យ៉េ​ច ស៊ុត​គ្រាប់​ទី​ពីរ​ឱ្យ​ក្រុម Ajax នាំមុខ​សរុប ៣-០ បន្ទាប់ពី​ការបញ្ជូន​បាល់​យ៉ាង​ស្អាត​ពី​អតីត​ខ្សែបម្រើ​ស្លាប Southampton ឌូ​សាន ថា​ឌី​ក​។

​ចូលដល់​តង់​ទី​ពីរ​កូនក្រុម​របស់លោក​ផូ​ឆេ​តទី​ណូ​បាន​ស៊ុត​បាន​ពីរ​គ្រាប់​ភ្លាមៗ​នៅ​៥​នាទី​ដើមតង់ តាម​ស្មើ Ajax តាមរយៈ​គ្រាប់​បាល់​របស់​កីឡាករ​លូ​កាស មូរ៉ា​ទាំងពីរ​គ្រាប់​។

​មូរ៉ា​បាន​ស៊ុត​គ្រាប់​ទី​បី​របស់ខ្លួន​បានសម្រេច​នៅ​ចុង​ម៉ោង​ក្នុង​នាទី​ទី ៩៦ ដើម្បី​បញ្ជូន Spurs ទៅ​ជួប Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ដែល​នឹងធ្វើ​នៅ​ទឹកដី​របស់ Real Madrid នៅ​ថ្ងៃទី ១ មិថុនា​៕ ដោយ៖ កញ្ញាដាលីស

លូ​កាស មូរ៉ា ស៊ុត​ចូល​៣​គ្រាប់​តែឯង​ជួយ​ឱ្យ Spurs ឈ្នះ Ajax ស្ទើរ​មិនគួរ​ឱ្យ​ជឿ