Spurs នឹង​ចរចា​ជាមួយ​ក្លឹប Juventus ជុំវិញ​លទ្ធភាព​ផ្ទេរ ប៉ាវ​ឡូ ឌី​បា​ឡា​

265
ចែករម្លែក

ក្លឹប Tottenham បាន​ទាក់ទង​មក​ក្លឹប Juventus ជុំវិញ​សំណើ​ផ្ទេរ​៨០​លាន​ផោន​សម្រាប់ ខ្សែប្រយុទ្ធ ប៉ាវ​ឡូ ឌី​បា​ឡា (Paulo Dybala) ។

​ជាមួយនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​នេះ វា​នឹង​ក្លាយជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ក្រុម​ជើងឯក​រង ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​នេះ ត្រៀម​ចំណាយ​ធំ ដើម្បី​ប្រជែង​លើក​ពាន​សំខាន់ៗ​នៅ​រដូវ កាល​ក្រោយ​។

​មន្ត្រី​របស់​ក្រុម Spurs បាន​ជជែក​ជាមួយ​សម​ភាគី​នៅ​ទីក្រុង​ទូ​រី​ន​ជុំវិញ​កិច្ចសន្យា​ផ្ទេរ កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ និង​ត្រៀម​បំបែក​ឯតទគ្គ​កម្ម​ផ្ទេរ​របស់ខ្លួន ដើម្បី​នាំយក​កីឡា ករ​ឆ្នើម​រូបនេះ​មកកាន់​ទឹកដី​អង់គ្លេស​។

​ឌី​បា​ឡា ជា​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ហើយ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ខ្សែ ប្រយុទ្ធ​ឆ្នើម​ម្នាក់​ក្នុង​ពិភពលោក ហើយ​ប្រសិនបើ​ផ្ទេរ​បានសម្រេច វា​គឺជា​រឿង​ជោគ ជ័យ​បំផុត​សម្រាប់​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ។

​ឌី​បា​ឡា ចាប់ផ្តើម​បាត់បង់​ឱកាស ដោយសារតែ​វត្តមាន​របស់ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ដោយ​រកបាន​ត្រឹម​១០​គ្រាប់​កាលពី​រដូវ​កាល​មុន ហើយ​គេ​ជឿថា ក្លឹប​យក្ស​អ៊ីតាលី​នេះ​នឹង​ត្រៀមខ្លួន​ពិនិត្យមើល​សំណើ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

#