Spurs នឹង​ប្រជែង​ជាមួយ Bayern Munich និង Dortmund ដើម្បី​ផ្ទេរ​កីឡាករ ដូន​នី វ៉ាន ដឺ ប៊ី​ក

1243
ចែករម្លែក

កីឡាករ ដូន​នី វ៉ាន ដឹ បី​ក (Donny van de Beek) អាច​នឹង​វិលត្រឡប់​មកកាន់​ទឹកដី របស់​ក្លឹប Tottenham Hotspur វិញ​នៅ​រដូវ​កាល​ក្រោយ បន្ទាប់ពី​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់ ក្រុម Spurs ភ្ញាក់ផ្អើល​នឹង​គ្រាប់​បាល់​របស់ខ្លួន អំឡុង​ប្រកួត​ជើង​ទី​១​នៅ​វគ្គ​ពាក់ កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​រដូវ​កាល​មុន​។

​កីឡាករ Ajax រូបនេះ​កំពុង​ត្រូវបាន​តាមដាន​ដោយ​ក្លឹប Tottenham ដើម្បី​មក​ជំនួស តំណែង​របស់​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen) ប៉ុន្តែ​ពួកគេ​ត្រូវ ប្រជែង​ជាមួយ​ក្រុម Bayern Munich និង​ក្រុម Dortmund ដែល​ក៏​កំពុង​តាម​ប្រមាញ់ ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​ផងដែរ​។

​ក្លឹប Tottenham មាន​ទំនាក់ទំនង​ល្អ​នឹង​ក្លឹប​ហូ​ឡង់​មួយ​នេះ បន្ទាប់ពី​ផ្ទេរ​កីឡាករ អេ​រិ​កសិន វើ​ថុង​ហ្គេ​ន (Vertongen) និង ដេ​វី​សិន សាន​ឆេស (Davison Sanchez) ពី​ក្លឹប​យក្ស​ហូ​ឡង់​នេះ ហើយ​ប្រសិនបើ ដឺ ប៊ី​ក ចង់​មក​ព្រី​មី​ញ៉េ​លី​ក នោះ ក្លឹប Spurs នឹងមាន​ប្រៀប​ក្នុងការ​ផ្ទេរ​កីឡាករ​រូបនេះ​ក្នុងតម្លៃ​៤៥​លាន​ផោន​។

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ទទួលបាន​ការសន្យា​ផ្តល់ប្រាក់ ច្បាស់លាស់ ដើម្បី​ចំណាយ​នៅ​រដូវក្តៅ​នេះ បើទោះបីជា​ក្លឹប​នេះ​បាន​ចំណាយ​ប្រាក់ ១​ពាន់​លាន​ផោន​លើ​ការសាងសង់​ពហុកីឡាដ្ឋាន​រួចហើយ​ក៏ដោយ ហើយ​ថា ក្លឹប Spurs មិនបាន​ចំណាយ​បន្ថែម​នៅឡើយ ចាប់តាំងពី​ទិញ​កីឡាករ លូ​កាស ម៉ូ​រ៉ា (Lucas Moura) កាលពី​ខែមករា​ឆ្នាំ ២០១៨៕ ប្រែ​សម្រួល​: ពិសិដ្ឋ​