Thor ទេវតា​ផ្គរ​៖ វគ្គ​សង្គ្រាម​រវាង​ទេវតា​នឹង​ទេវតា មកដល់​រោងកុន​ខ្មែរ​ហើយ​

435

(​ភ្នំពេញ​)៖ Thor ដែលជា​តួអង្គ ទេវតា​ផ្គរ ដែលមាន​ជាច្រើន​វគ្គ​នោះ ពេលនេះ​ចេញ​សាច់រឿង​វគ្គ “​សង្គ្រាម​រវាង​ទេវតា​នឹង​ទេវតា​” ដែលជា​រឿង​ហូលីវូដ​ដ៏​ល្បី​និង​ល្អមើល​រកចំណូលបាន​ច្រើន​នោះ បាន​យកមក​ចាក់​បញ្ចាំង​ក្នុង​កុន​កម្ពុជា​ហើយ​ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​សូមបញ្ជាក់ថា ក្នុង​ពិធី​សម្ពោធ​រឿង​ដើម​ចាក់​បញ្ចាំង “Thor” ដែល​នាំចូល​ដោយ Westec Media​បានដាក់​ដំណើរ​ចាក់​បញ្ចាំង​​ចាប់ពី​ថ្ងៃ​តទៅ​ហើយ​។ ខ្សែរ​ភាពយន្ត​ហូលីវូដ​នេះ​ជា​ប្រភេទ​រឿង​ល្អ​ប្រចាំឆ្នាំ ដែល​កំពុងតែ​ទទួល​គាំទ្រ​លើ​បណ្តា​ប្រទេស​ជុំវិញ​លោក និង ជា​រឿង​រក​ចំណូល​ខ្ពស់​ផងដែរ​។

​ខ្សែភាពយន្ត “Thor” ទេវតា​ផ្គរ ដល់​វគ្គ​នេះ​បានបង្ហាញ​សាច់រឿង​ថ្មី​ស្រលះ​ម្តង​ដែល​លោកឪពុក​ទេវតា​នេះ​បាន​ស្លាប់ ហើយក៏​លេចចេញ​មុខ​បងស្រី​ធំ​បង្កើត​ម្នាក់ទៀត​ដែលជា ទេវតា​មរណៈ មក​កំចាត់​ប្អូនប្រុស​ទាំងពីរ​ចោល​គឺ ទេវតា​ផ្គរ និង ទេវតា​ល្បិច ដើម្បី​គ្រប់​គ្រង់​ចក្រ​វា​ឡ​៕ ដោយ៖ បូ​រិ​ន​/sn