Tottenham ត្រៀម​ដាក់សំណើ​ផ្ទេរ​ខ្សែការពារ បេន ហ្គូ​ដ​ហ្វ្រី

198
ចែករម្លែក

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) អាច​នឹងដាក់​សំណើ​ផ្ទេរ​២៥​លាន​ផោន​សម្រាប់​ខ្សែការពារ កណ្តាល បេន ហ្គូ​ដ​ហ្វ្រី (Ben Godfrey) ដែល​នឹង​ក្លាយជា​កីឡាករ​ដំបូង​ដែល​លោក ម៉ូ​រី​ញ៉ូ ផ្ទេរ​ក្នុងឋានៈ​ជាមួយ​អ្នកចាត់ការ​ក្លឹប Spurs ។​
​ ​
ហ្គូ​ដ​ហ្វ្រី វ័យ​២១​ឆ្នាំ​បាន​បង្ហាញមុខ​១៥​លើក​សម្រាប់​ក្រុម Norwich នៅ​រដូវ​កាល​នេះហើយ មានឱកាស​បង្ហាញមុខ​នៅក្នុង​ក្រុម​ជម្រើស​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ​។​
​ ​
ក្លឹប Tottenham នឹងត្រូវ​ចំណាយ​ប្រហែល​២៥​លាន​ផោន ដើម្បី​ទាញ់​ទាញ​ក្លឹប Norwich ឲ្យ​លក់​កីឡាករ​រូបនេះ​។​
​ ​
គេ​ជឿថា លោក ម៉ូ​រី​ញ៉ូ កំពុង​ពិចារណា​ជម្រើស​ខ្សែការពារ​កណ្តាល​នៅ​ក្លឹប Spurs ស្របពេល ខ្សែការពារ​សំខាន់​ពីររូប​គឺ ជែ​ន វើ​ថុង​ហិន (Jan Vertonghen) និង ថូ​ប៊ី អាល​ដឺ​វ៉េ​រ៉េ​ល (Toby Alderweireld) មិនទាន់​សម្រេចចិត្ត​ទទួលយក​កិច្ចសន្យា​ថ្មី​ជាមួយ Spurs ។ កិច្ចសន្យា​របស់ កីឡាករ​ទាំងពីរ​នឹង​ចប់​នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
លោក ម៉ូ​រី​ញ៉ូ បាន​ដឹកនាំ​ក្រុម Spurs ទទួលបាន​ជ័យជម្នះ​បី​លើក​ជាប់​គ្នា ចាប់តាំងពី​ចូល​ដឹកនាំ បន្ត​ពី​អ្នកចាត់ការ​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) មក​។​
​ ​
​នៅពេលនេះ​ក្រុម Spurs ឈរ​នៅ​លេខ​រៀង​ទី​៥​នៅលើ​តារាង​ពិន្ទុ​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ​កណ្តាល បេន ហ្គូ​ដ​ហ្វ្រី (Ben Godfrey)