Tottenham បង្ហាញ​ចំណាប់អារម្មណ៍​លើ​ខ្សែប្រយុទ្ធ កេ​តា ប​ល​

968
ចែករម្លែក

​ក្លិប Tottenham កំពុងតែ​យកចិត្តទុកដាក់​នឹង​កីឡាករ កេ​តា ប​ល (Keita Balde) របស់​ក្លឹប Lazio ក្រោយពេល​កីឡាករ​រូបនេះ​ប្រតិកម្ម​ទាំង​កំហឹង បន្ទាប់ពី​ត្រូវ​ដកចេញ​ពី​ក្រុម​ជម្រើស​របស់​ក្លឹប សម្រាប់​ការប្រកួត Supercoppa Italiana ។

​ខ្សែប្រយុទ្ធ​វ័យ​២២​ឆ្នាំ​រូបនេះ​ចាប់ផ្តើម​មាន​ជម្លោះ​ជាមួយ​ក្លិប បន្ទាប់ពី​បដិសេធ​មិន​ចុះ​កិច្ចព្រមព្រៀង​ថ្មី ហើយ​ចង់​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Juventus ។

​ក្លិប Lazio មិន​ចង់​លក់ ប​ល ទៅ​ឲ្យ​ក្លិប Juventus ដែលជា​ជើងឯក​នៅ​ក្របខណ្ឌ Serie A ទេ ដែលជា​ឱកាស​ដល់​ក្លិប Spurs, West Ham និង Monaco ដើម្បី​ប្រជែង​គ្នា​ផ្ទេរ​កីឡាករ​រូបនេះ ដែល​នៅសល់​កិច្ចសន្យា​១២​ខែ​ទៀត​។

​ប​ល អាច​រកបាន​១៨​គ្រាប់​និង​បង្កើត​ឱកាស​៦​លើក​ក្នុងការ​បង្ហាញមុខ​៣៤​លើក​កាលពី​រដូវ​កាល​មុន​។ ប​ល បានសរសេរថា “ ការមិន​កោះហៅ​សម្រាប់​ការប្រកួត Super Cup Final ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ ឈឺចាប់​ណាស់​”​។

​ប​ល បន្តថា “​វា​គឺជា​ការប្រកួត​ដ៏​សំខាន់​ដំបូង​នៃ​រដូវ​កាល​នេះ ដែល​ខ្ញុំ​បាន​ត្រៀមខ្លួន​ធ្វើ​សកម្មភាព​”​។ គេ​ជឿថា កីឡាករ​រូបនេះ​បាន​ប្រាប់​ក្លឹប​ថា ខ្លួន​ចង់​ចូលរួម​ជាមួយ​ក្លឹប Spurs ។

​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ ២០១៧​បាន​ឲ្យ​ដឹងថា ប​ល ត្រូវបាន ដក​ចេញពី​ក្រុម​ជម្រើស​សម្រាប់​ការប្រកួត​រវាង​ក្រុម Lazio និង​ក្រុម Heracles កាលពី​យប់​ថ្ងៃ​សៅរ៍ បន្ទាប់ពី​អះអាងថា ខ្លួន​អត់​មាន​អារម្មណ៍​ចង់​លេង​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ កេ​តា ប​ល (Keita Balde)