Tottenham បណ្តេញ​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ

135
ចែករម្លែក

ក្លឹប Tottenham បាន​បណ្តេញ​គ្រូបង្វឹក​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ចេញពី​តំណែង បន្ទាប់ពី​ចាប់ផ្តើម​មិនបាន​ល្អ​នៅ​រដូវ​កាល​នេះ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្ថិតនៅ​ពាក់ កណ្តាល​តារាង​។​
​ ​
គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ដែល​បាន​ចំណាយពេល​ជាង​៥​ឆ្នាំ​នៅ​ក្លឹប Spurs ស្ថិតនៅ ក្រោម​ការតាមដាន​ខ្លាំងក្លា ស្របពេល​ក្រុម Spurs ធ្លាក់​មក​លេខ​រៀង​ទី​១៤​នៅលើ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ដោយ​រកបាន​ជ័យជម្នះ​៣​ប្រកួត ហើយ​ពួកគេ​ធ្លាក់​ទម្រង់​លេង​ច្រើន​គឺ​ខុស​ឆ្ងាយ ពី​ទម្រង់​លេង​ដែល​ធ្លាប់ជួយ​ពួកគេ​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​រដូវ​កាល​មុន​។​
​ ​
​តាម​សេចក្តីរាយការណ៍​ថា លោក ប៉ូ​ចេ​តទី​ណូ ក៏​ចង់​ចេញ​ផងដែរ​ប៉ុន្តែ​គ្រាន់តែ​រង់ចាំ​ពេលវេលា ប៉ុណ្ណោះ ហើយ​ថា ថ្នាក់ដឹកនាំ​បានរៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​ការចាកចេញ​នេះ នៅមុន​ការប្រកួត​ជាមួយ​ក្រុម West Ham នៅ​សប្តាហ៍​នេះ​ទៅទៀត​។​
​ ​
អ្នកដឹង​រឿង​ម្នាក់​បាន​និយាយថា លោក ប៉ូ​ចេ​តទី​ណូ ពិតជា​មិនអាច​រង់ចាំ​រហូតដល់​ចប់ រដូវ​កាល​ទេ​ស្របពេល​កីឡាករ​សំខាន់ៗ​បាត់បង់​ជំនឿ​លើ​សមត្ថភាព​របស់លោក​ក្នុងការ​ប្រែ ក្លាយ​ស្ថានការណ៍​។​

​មាន​សេចក្តីរាយការណ៍​ថា ការប្រកួត​ជាមួយ​ក្រុម West Ham ពិតជា​សំខាន់​ក្នុងការ​កំណត់ អនាគត​របស់លោក ប៉ុន្តែ​នៅពេលនេះ ក្លឹប​បានសម្រេច​ចាត់​វិធានការណ៍​ក្នុងការ​ព្យាយាម​ទប់ ស្កាត់​ការធ្លាក់ចុះ​បន្តទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)