Tottenham មានបំណង​ចំណាយ​២៥​លាន​ផោន ដើម្បី​ផ្ទេរ ហ្គា​រ៉េត បេ​ល​

152
ចែករម្លែក

​តាម​ព័ត៌មាន​ថា ក្លឹប Tottenham អន្ទះសា​ចង់​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) ពី​ក្លឹប Real Madrid មកវិញ ប៉ុន្តែ​មានបំណង​ចំណាយ​ត្រឹមតែ​២៥​លាន​ផោន ប៉ុណ្ណោះ​សម្រាប់​ខ្សែបម្រើ​ស្លាប​រូបនេះ​។​
​ ​
បេ​ល ដែល​ផ្ទេរ​ពី​ក្លឹប Spurs មកកាន់​ក្របខណ្ឌ La Liga កាលពី​ឆ្នាំ​២០១៣​ក្នុងតម្លៃ​៨៥លាន​ផោន ហើយ​នៅសល់​កិច្ចសន្យា​ដល់​ឆ្នាំ​២០២២​។ លោក ចូ​ណា​ថា​ន បា​ណេ​ត (Jonathan Barnet) ភ្នាក់ងារ​របស់ បេ​ល បាន​បដិសេធ​កិច្ចសន្យាខ្ចី​ជើង​សម្រាប់​កីឡាករ​ឆ្នើម​រូបនេះ​។​
​ ​
ទោះបីជា​យ៉ាងណា បេ​ល នៅតែ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី​ប្រទេស អេ​ស្ប៉ា​ញ ហើយ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) អ្នកចាត់ការ​ក្លឹប Tottenham អន្ទះសា​ចង់បាន​កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​។​
​ ​
តាម​ព័ត៌មាន​ថា បើទោះបីជា​លោក ម៉ូ​រី​ញ៉ូ មានបំណង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ក៏ដោយ ក៏​ក្លឹប​គ្មាន​បំណង​ចំណាយ​ច្រើនជាង​២៥​លាន​ផោន ក្នុងការ​នាំយក បេ​ល មកពី​ទីក្រុង​ឡុង​ដ៍នោះទេ​។
​ ​
លោក បា​ណេ​ត បាន​និយាយថា “​បេ​ល គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ឆ្នើម​ក្នុងពិភពលោក​។ ហេតុអ្វី​ក៏​កីឡាករ​ឆ្នើម​ម្នាក់​ត្រូវ​លេង​ខ្ចី​ជើង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale)