Tottenham សម្លឹងមើល​ស្ថានភាព​ខ្សែបម្រើ​ស្លាប​វ័យក្មេង អាដេ​ម៉ូ​ឡា លូក​មែន​

273

​ក្លឹប Tottenham កំពុង​ឃ្លាំមើល​ស្ថាន​ភាពមិនច្បាស់លាស់​រប​ស់​កីឡាករ អាដេ​ម៉ូ​ឡា លូក​មែន (Ademola Lookman) នៅ​ក្លឹប​អេ​វើ​តុ​ន​។ ក្លឹប Spurs កំពុង​ពិចារណា​ចំណាប់អារម្មណ៍​របស់ខ្លួន​ឡើងវិញ​លើ​ខ្សែបម្រើ​ស្លាប​វ័យ​១៩​ឆ្នាំ​រូបនេះ ដែល​មិន​ត្រូវបាន​ប្រើប្រាស់​នៅ ពហុកីឡាដ្ឋាន Goodison Park ។​
​ ​
​លូក​មែន បាន​ចូល​រួមមួយ​អេ​វើ​តុ​ន​ក្នុងតម្លៃ​១១​លាន​ផោន​ពី​ក្លឹប Charlton កាលពី​ខែមករា​។​
​ ​
​កីឡាករ​រូបនេះ​សង្ឃឹមថា សម្រេច​ក្តី​សុបិន​បង្ហាញមុខ​ជាមួយ​អេ​វើ​តុ​ន ដោយ​រកបាន​គ្រាប់​បាល់​ដំបូង​ពេល​ប្រកួត​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ហើយ​បន្ត​បង្ហាញមុខ​៧​លើក​ទៀត រួមទាំង​ការលេង​ជា​កីឡាករ​បម្រុង​បី​លើក​កាលពី រដូវ​កាល​មុន​។​
​ ​
​បើទោះបីជា​ធ្វើបាន​ល្អ​ក៏ដោយ ក៏​ខ្សែប្រយុទ្ធ​ក្រោម​អាយុ​២១​ឆ្នាំ​របស់​អង់គ្លេស​រូបនេះ​ទើបនឹង​ចាប់ផ្តើម​លេង​បាន​២​លើក ប៉ុណ្ណោះ​នៅ រដូវ​កាល​នេះ​។​
​ ​
​លូក​មែន បាន​ក្លាយជា​ជនរងគ្រោះ​នៃ​ភាពស្ទាក់ស្ទើរ​របស់លោក ខូ​មែន ក្នុងការ​ដាក់​ឲ្យ​ខ្សែបម្រើ​ស្លាប​រូបនេះ​លេង ប៉ុន្តែ​ថា កីឡាករ​រូបនេះ អាច​នឹង​ស័ក្តិ សមជា​មួយ​គ្រូបង្វឹក​ផ្សេង​ក៏​ថា​បាន​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ក្រៅពី​ក្លឹប Spurs ក្លឹប Crystal Palace និង Huddersfield ក៏​ចង់បាន លូក មែន ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អាដេ​ម៉ូ​ឡា លូក​មែន (Ademola Lookman)