Ads1111
Rhb02
មាតិកាៈទេសចរណ៍

​អាជ្ញាធរ​អប្សរា​កំណត់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ឡើង​ទស្សនា​លើ​ភ្នំ​បាខែង​ម្តងៗ​ត្រឹមតែ​៣០០​នាក់​

​ដោយ ៖អង្គរតូច​ ថ្ងៃទី 7 មីនា 2017 ម៉ោង 07:39:AM

(​សៀមរាប​)៖​អាជ្ញាធរ​អប្សរា​បានកំណត់​ការឡើង​ទស្សនា​ភ្នំ​បាខែង​របស់​ភ្ញៀវ​ទេសចរណ៍​ត្រឹមតែ​៣០០​នាក់​ក្នុងពេល​តែមួយ​(​ទស្សនា​ម្តង​)​ឯ​ភ្ញៀវ​ផ្សេងទៀត​ដែល​ចង់​ឡើង​ត្រូវ​រង់ចាំ ពេល​ភ្ញៀវ​ដែល​ឡើង​មុន​ចុះ​មកវិញ​។ ការកំណត់​បែបនេះ​គឺ ដោយសា​មាន​មូលហេតុ​ជាច្រើន​។​

​លោក​ភឿង សោភ័ណ ប្រធាន​ភ្នាក់ងារ​គ្រប់គ្រង​ទេសចរណ៍ របស់​អាជ្ញាធរ​អប្សរា ប្រចាំ​នៅ​ប្រាសាទភ្នំបាខែង កាលពី​រសៀល​ថ្ងៃទី​៤​ខែមីនា បាន​ប្រាប់​អ្នកកាសែត​ថា​ការដែល​អាជ្ញាធរ​អប្សរា​បានកំណត់​ចំនួន​ភ្ញៀវ​ឱ្យ​ឡើងទៅ​ទស្សនា​ប្រាសាទភ្នំបាខែង​បែបនេះ​គឺ ដើម្បី​ការពារ​ប្រាសាទ​។ ព្រោះថា​បើសិនជា​យើង​អនុញ្ញាតឱ្យ​ភ្ញៀវ​ឡើង​ទស្សនា​លើ​ប្រាសាទ​ច្រើនពេក​គឺ វា​ប៉ះពាល់​ដល់​ប្រាសាទ​និង​រំខាន​ដល់​ការអភិរក្ស​ផងដែរ​។​

​លោក​បន្តថា​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៣​រសៀល រហូត​ទៅដល់​ម៉ោង​៥​ល្ងាច ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍ តែង​នាំគ្នា​ឡើង​ទៅលើ​កំពូលភ្នំ​បាខែង​។​ឯ​កម្លាំង​របស់​អាជ្ញាធ​រ​អប្សរា បាន​រាយ​បណ្ដាក់​គ្នា​ពិនិត្យ​សំបុត្រ​និង​រាប់​ចំនួន​ភ្ញៀវ​ទេសចរណ៍ ដែល​ឡើង​ទៅលើ​កំពូលភ្នំ​បាខែង ចាប់​តាំងតែ​ពី​ជើងភ្នំ​រហូត​ទៅដល់​ជើង​ជណ្ដើរ​នៃ​ប្រាសាទបុរាណ​។​នៅឯ​ជើង​ជណ្ដើរ​នៃ​ប្រាសាទភ្នំបាខែង គឺមាន​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍ ជិត​មួយ​ពាន់​នាក់ ដែល​ឈរ​តម្រង់​ជួរ ដើម្បី​រង់ចាំ​ឡើងទៅ​ទស្សនា​នៅលើ​កំពូលភ្នំ​។​

​លោក​សោ ភ​ណ័ បរិយាយ​បែប​ឆ្ងល់​ថា មិនដឹង​ប្រាសាទភ្នំបាខែង មាន​មន្ត​ស្នេហ៍​អ្វី បានជា​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍ ឱ្យ​ចង់​ឡើងទៅ​ទស្សនា រហូតដល់​ថ្នាក់​នាំគ្នា​ឈរ​តម្រង់​ជួរ ចាំ​វេន​ដូច្នេះ​..?​។​ជាមួយគ្នា​នោះ​បុរស​ជាម​គ្គុ​ទ្ទេស​ទេសចរ​ណ៏​ជនជាតិខ្មែរ និយាយ​ភាសា​អង់គ្លេស​ម្នាក់​ឈ្មោះ​សុ វណ្ណ ដែល​តែង​នាំ​ភ្ញៀវ​ទេសចរណ៍​ឡើងទៅ​ទស្សនា ប្រាសាទភ្នំបាខែង ក៏បាន​លើកឡើងថា ប្រាសាទភ្នំបាខែង គឺជា​ប្រាសាទ​ដ៏​មាន​ចំណាស់​ជាងគេ នៅក្នុង​ចំណោម​ប្រាសាទ​ទាំងឡាយ របស់​អតីត​រាជធានី​អង្គរ​។
​លោក​យល់ថា​ភ្ញៀវ​ទេសចរណ៍ ដែល​ចូលចិត្ត​ឡើងទៅ​មើល​ប្រាសាទភ្នំបាខែង គឺ​ដោយសារតែ​ភាព​ទាក់ទាញ​ច្រើនយ៉ាង​ដូចជា​ទេសភាព​នៅពេល​ព្រះអាទិត្យ​រៀប​លិច ព្រមទាំង​អ្នក​ទេសចរណ៍​អាច​មើលឃើញ​ទេសភាព​ជាច្រើន​នៅ​ជុំវិញ​ទីក្រុង​អង្គរ​យ៉ាងច្បាស់​ផង​។​

​ទោះជា​យ៉ាងណា​ភ្ញៀវ​ទេសចរណ៍​បរទេស​ខ្លះ  បង្ហាញ​ឱ្យដឹងពី​ការ​ឡើងទៅ​ទស្សនា​ប្រាសាទភ្នំបាខែង​នេះ​ផ្សេងៗ​ពីគ្នា ដោយ​អ្នកខ្លះ​ថា​ដោយសារតែ​ក្រុមហ៊ុន​ទេសចរណ៍​បាន​លក់​កញ្ចប់​មកឱ្យ​ពួកគេ​ដូច្នេះ​។ ឯ​អ្នកខ្លះ​ទៀតថា​គេ​ឡើង​ទៅលើ​កំពូលភ្នំ​បាខែង ពី​ព្រោះតែ​ចង់ឃើញ​ប្រាសាទបុរាណ​បែប​ព្រហ្មញ្ញ​ដ៏​អស្ចារ្យ​។​

​លោក​ភឿង សោ​ភ​ណ័ បាន​បន្ថែមថា ភ្នំ​បាខែង​មាន​កំពស់​៦៥​ម៉ែត្រ ដែល​ទីនោះ មាន​ប្រាសាទបុរាណ​កំពូល​ចំនួន​១០៩ តំណាងឱ្យ​ភ្នំ​កៃលាស សម្រាប់​ឧទ្ទិស​ថ្វាយ​ព្រះ​សិវៈ ដែលជា​អ​ទិ​ទេ​ពនៃ​ព្រហ្មញ្ញសាសនា​។ ប្រាសាទ​នេះ កសាង​ដោយ​អតីតព្រះមហាក្សត្រ​ព្រះនាម​យ​សោរ​វរ្ម័ន នៅ​ចន្លោះ​ចុង​សតវត្ស​ទី​៩​និង​ដើម​សតវត្ស​ទី​១០​នៃ​គ្រី​ស្ត​សករាជ​។​
​   
​មគ្គុទេសក៍​ទេសចរណ៍​ជនជាតិខ្មែរ និយាយ​ភាសា​ថៃ លោក រ៉េត សាមុត អធិប្បាយ​ថា​ភាព​ទាក់ទាញ​របស់​ប្រាសាទភ្នំបាខែង​យ៉ាងសំខាន់​គឺ​មើល​ព្រះអាទិត្យ​រៀប​លិច ពីព្រោះ​នៅក្នុង​ចំណោម​ប្រាសាទបុរាណ​ទាំងអស់​ដែល​នៅក្នុង​ខេត្តសៀមរាប មិនមាន​ប្រាសាទ​ណា​អាច​បង្ហាញ​ទិដ្ឋភាព​ពេល​ព្រះអាទិត្យ​រៀប​លិច​ស្អាត​ជាង​ប្រាសាទភ្នំបាខែង​ទេ ព្រមទាំង​ភាព​ពិសេស​ជាច្រើន​ទៀត អាចឱ្យ​អ្នក​ទេសចរណ៍​គយគន់​ឃើញ​ទេសភាព​នៃ​អតីត​រាជធានី​អង្គរ នៅលើ​ផ្ទៃដី​ជាង​៤០០​គីឡូម៉ែត្រ​ក្រឡា បាន​យ៉ាងច្បាស់​ដោយផ្ទាល់​ភ្នែក ។​
 
​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​អប្សរា​បានឱ្យដឹងថា​ចាប់​តាំងតែ​ពី​អំឡុង​ខែកញ្ញា​ឆ្នាំ​២០១១ អាជ្ញាធរ​អប្សរា បានចេញ​សេចក្តីប្រកាស ឱ្យ​អនុវត្តន៍ ទៅលើ​ការកំណត់​ចំនួន​ភ្ញៀវ​ទេសចរណ៍ ដែល​ឡើងទៅ​ទស្សនា​ប្រាសាទបុរាណ​នៅ​ភ្នំ​បាខែង និង​នៅ​បាកាន ដែលជា​កំពូល​កណ្ដាល​របស់​ប្រាសាទអង្គរវត្ត​។ ការ​បញ្ញត្តិ កំណត់​ចំនួន​ភ្ញៀវ​ទេសចរណ៍ ឱ្យទៅ​ទស្សនា​ប្រាសាទ​ទាំងពីរ​នេះ ដោយសារតែ​ជា​រៀងរាល់ថ្ងៃ មាន​អ្នក​ទេសចរណ៍ ចន្លោះ​ពី​១.៥០០​ទៅ​៣.០០០​នាក់ តែង​នាំគ្នា​ទៅ​ទស្សនា ក្នុង​មួយថ្ងៃៗ ដែល​ចំនួន​នេះ​ច្រើនពេក គួរឱ្យ​ព្រួយបារម្ភ​ដល់​ការបែកបាក់​របស់​ប្រាសាទបុរាណ​៕S
​    ​    ​

​អាជ្ញាធរ​អប្សរា​កំណត់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ឡើង​ទស្សនា​លើ​ភ្នំ​បាខែង​ម្តងៗ​ត្រឹមតែ​៣០០​នាក់​

​រូបភាពៈ​ទិដ្ឋភាព​លើ​ភ្នំ​បាខែង និង​ការឡើង​ទស្សនា​លើ​ភ្នំ​របស់​ភ្ញៀវទេសចរ​ណ៏​។​

​អាជ្ញាធរ​អប្សរា​កំណត់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ឡើង​ទស្សនា​លើ​ភ្នំ​បាខែង​ម្តងៗ​ត្រឹមតែ​៣០០​នាក់​

​អាជ្ញាធរ​អប្សរា​កំណត់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ឡើង​ទស្សនា​លើ​ភ្នំ​បាខែង​ម្តងៗ​ត្រឹមតែ​៣០០​នាក់​

​អាជ្ញាធរ​អប្សរា​កំណត់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ឡើង​ទស្សនា​លើ​ភ្នំ​បាខែង​ម្តងៗ​ត្រឹមតែ​៣០០​នាក់​

​អាជ្ញាធរ​អប្សរា​កំណត់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ឡើង​ទស្សនា​លើ​ភ្នំ​បាខែង​ម្តងៗ​ត្រឹមតែ​៣០០​នាក់​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ



ទេសចរណ៏


Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ