Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈទេសចរណ៍

ជី​ផាត អេកូ​ទេសចរណ៍ មិនគួរ​រំ​លេង ជាពិសេស​ចូលឆ្នាំ​

​ដោយ ៖ខ្លាឃ្មុំ​តូច ថ្ងៃទី 13 មេសា 2017 ម៉ោង 11:03:AM

ការធ្វើដំណើរ​ដើម្បី​ទស្សនា​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត ជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ជាទូទៅ និង​ចូលរួម​អភិរក្ស​តំបន់​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា ហើយក៏​ជាទី​ដែល​មិនគួរ​រំលង​ដែរ សម្រាប់​អ្នក​ដែល​ចូលចិត្ត​បណ្ដែតអារម្មណ៍ នឹង​សម្រស់​ធម្មជាតិ ជិះទូក​កម្សាន្ត ស្រូបខ្យល់​អាកាស ស្ដាប់​សម្លេង​ទឹកធ្លាក់​ជាដើម នៅ​ថ្ងៃ​សម្រាក​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នេះ​។​

​ជី​ផាត ជា​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​មួយ ស្ថិតក្នុង​ខេត្តកោះកុង ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៧ ដោយបាន​រៀបចំ និង​ទទួល​ជំនួយ​ពី​អង្គការ​សម្ព​ន្ធ័​មិត្ត​សត្វព្រៃ (Wildlife Alliance) ដើម្បី​អប់រំ​និង​ជួយ​សហគមន៍ ធ្វើឱ្យ​ការរស់នៅ​របស់​ពួកគេ​ទទួលផល​ពី​វិស័យ​ទេសចរណ៍​ជំនួស​ឱ្យ​ការជួញដូរ​សត្វ​ក្នុង​តំបន់​ជី​ផាត និង​តំបន់​ភ្នំក្រវាញ​។​

​លោក ព្រហ្ម ហឹ​ង ជា​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត បាន​មានប្រសាសន៍ថា ចាប់តាំងពី​ឆ្នាំ ២០១៣ អង្គការ​សម្ព​ន្ធ័​មិត្ត​សត្វព្រៃ​បាន​កាត់បន្ថយ​ជំនួយ​មកកាន់​សហគម​ន៍ ដោយ​សព្វថ្ងៃនេះ​នៅសល់​ការផ្គត់ផ្គង់​ចំនួន​៥​ភាគរយ​នៃ​ថវិកា និង​ការបង្ហាត់បង្រៀន​ផ្នែក​ប​ចេ្ច​ក​ទេស​ប៉ុណ្ណោះ​។​

​តំបន់​អេកូ​ទេសចរណ៍​ជី​ផាត មាន​តំបន់​ទាក់ទាញ ១៥​កន្លែង ស្មើនឹង​ផ្ទៃដី ២០០​គីឡូម៉ែត្រ​។ សហគមន៍​បានរៀបចំ​ជា​កញ្ចប់​ទេសចរណ៍ ១​យប់​២​ថ្ងៃ រហូតដល់ ៥​យប់​៦​ថ្ងៃ ដែលមាន​តម្លៃ​ជា​មធ្យម​ពី ៤៥​ដុល្លា ដល់ ១១០​ដុល្លា​។ លោក ព្រហ្ម ហឹ​ង បាន​ឲ្យ​ដឹងថា ភ្ញៀវ​ដែល​សហគមន៍​ទទួលបាន​និយម​ជ្រើស​យក​កញ្ចប់​ទេសចរណ៍ ៤​យប់​៥​ថ្ងៃ ដែល​ក្នុងនោះ​ភ្ញៀវទេសចរ​ទាំងនោះ​ប្រមាណ​ជា ៨៥​ភាគរយ ជា​ជនបរទេស និង​១៥​ភាគរយ​ទៀត​ជា​ជនជាតិខ្មែរ ដែល​ច្រើន​មក​ទេសចរណ៍​តែ​ក្នុង​រដូវ​បុណ្យទាន​ប៉ុណ្ណោះ​។​

​ជី​ផាត ជា​ឃុំ​មួយ​ដែលមាន​បែងចែក​ភូមិ​ចំនួន​៤​គឺ ភូមិ​គំ​លត ភូមិ​ត​ជា​ស្លា ភូមិ​ជី​ផាត និង​ភូមិ​ទឹកល្អក់​។ ប្រជាជន​សរុប​មាន​ចំនួន ៦៣២​គ្រួសារ និង ២៥០៣​នាក់ ដែល​៣០០​គ្រួសារ​បានក្លាយ​ជាស​មា​ជិ​ក​នៅក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​។ សម្រាប់​ការ​ស្នាក់នៅ សហគមន៍​រៀបចំ​ឲ្យ​មានផ្ទះ​ស្នាក់​រួម​នឹង​ប្រជាជន​ចំនួន ១៦​ខ្នង ដែល​ស្មើរ​នឹង​២៥​បន្ទប់ បឹង​ហ្គា​ឡូ​៧ ស្មើនឹង​៣៥​បន្ទប់ និង​ផ្ទះសំណាក់​ចំនួន​២០ ស្មើនឹង​១១៨​បន្ទប់​។​

​គួរ​បញ្ជាក់ថា សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​សរុប​ចំនួន ១៩​ម៉ឺន​ដុល្លារ នៅ​ឆ្នាំ​២០១៦​។ ជាទូទៅ​គេ​បែងចែក ៨០​ភាគរយ​ទៅដល់​ដៃ​ប្រជាជន និង​២០​ភាគរយ​ទៀត​សម្រាប់​សហគមន៍​។​


ដោយ​៖Sabay/ កើត​-​អ៊ូ​ជេ​ល ចន្ទ្រា​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ



ទេសចរណ៏


Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM