Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈទេសចរណ៍

បណ្តា​ខេត្ត​ភូមិភាគ​ឦ​សាន្ត​រំពឹងថា​ភ្ញៀវ​ទេសចរណ៍​ក្នុងអំឡុងពេល​ចូលឆ្នាំ​នេះ​នឹង​ច្រើនជាង​ឆ្នាំមុន​ ​

​ដោយ ៖ច្រាយ ចំណាន ថ្ងៃទី 12 មេសា 2017 ម៉ោង 09:45:AM

(​ភ្នំពេញ​)៖ បណ្តា​ខេត្ត​មួយចំនួន​នៅ​តំបន់​ភូមិភាគ​ឦ​សាន្ត​កំពុង​ត្រៀមខ្លួន សម្រាប់​ទទួលភ្ញៀវ​ទេសច​រណ៍​ច្រើនជាង​ឆ្នាំមុន​ក្នុង​កំឡុង​​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​នៅ​ចុង​សប្តាហ៍​នេះ​។​
​    ​
​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តក្រចេះ​លោក​រុន ភារា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១១ មេសា​នេះ​ថា មន្ទីរ​កំពុង​រៀបចំ​និង​ផ្សព្វ​​ផ្សាយ​ពី​ការពង្រឹង​គុណភាព និង​សេវាកម្ម​ទេសចរណ៍​តាម​រមណីយដ្ឋាន​នានា ដែលមាន​ទាំង​១៧​កន្លែង​នៅក្នុង​ខេត្ត​ដោយមាន​មន្ត្រី​​មន្ទីរ​ទេសចរណ៍​ប្រមាណ​៣០​រូប និង​ចូលរួម​ត្រួតពិនិត្យ​ពី​សុវត្ថិភាព​ភ្ញៀវ អនាម័យ និង​សេវាកម្ម​លក់​ម្ហូបអាហារ​នានា​កុំ​ឲ្យ​មាន​​ការដំឡើងថ្លៃ​តាម​ការណែនាំ​របស់​ក្រសួងទេសចរណ៍​។​
​    ​
​លោក​បន្តថា “​ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ មន្ទីរ​ទេសចរណ៍​សហ​ការ​ជាមួយ សហភាព​សហ​ព័​ន្ឋ​យុវជន​ខេត្ត​នឹង​រៀបចំ​សកម្មភាព​​លេងល្បែង​ប្រជាប្រិយ​នៅតាម​រមណីយដ្ឋាន​គោលដៅ​នានា ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ ក៏ដូចជា​ចូលរួម​លើកស្ទួយ​វ​បប្ប​ធ៌​ម​ជាតិ​”​។ ​លោក​បន្តថា “​ខេត្តក្រចេះ​កាលពី​ឆ្នាំមុន ទទួលបាន​ភ្ញៀវ​ទេសចរណ៍​១០​ម៉ឺន​នាក់ ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​កើនឡើង​៥​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៥ ហើយ​រំពឹងថា​ឆ្នាំនេះ​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​កើនឡើង​បន្ថែមទៀត​”​។​
​    ​
​ខេត្តក្រចេះ មាន​សណ្ឋាគារ​១៣ និង​ផ្ទះសំណាក់​ចំនួន​៣៤​កន្លែង និង​មាន​បន្ទប់​សរុប​ជាង​១០០០​បន្ទប់​មាន​រមណីយដ្ឋាន​ទេសចរណ៍​១៧​កន្លែង ក្នុងនោះ​សហគមន៍​ទេសចរណ៍ធម្មជាតិ​ចំនួន​១០​កន្លែង​។​
​    ​
​លោក​ង៉ែត ពិ​ទូ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹងផង​ដែរ​ថា​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ខេត្តរតនគិរី​​នឹង​រៀបចំ​ស​ង្ក្រា​ន​នៅក្នុង​ខេត្ត ដោយមាន​ការសហការ​ចូលរួម​ពី​រដ្ឋបាល​សាលាខេត្ត មន្ទីរ​ទេសចរណ៍​និង​ក្រុម​សហភាព​សហ​ព័​ន្ឋ​យុវជន​​កម្ពុជា​ខេត្ត ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​នៅក្នុង​ខេត្ត​។​ក្នុងការ​រៀបចំ​ស​ង្ក្រា​ន​នេះដែរ​ខេត្ត​នឹង​រៀបចំ​ឲ្យ​មាន​ការរត់​ម៉ា​រ៉ា​តុង​ចម្ងាយ​៥​គីឡូម៉ែត្រ ការ​ជិះ​កង់​ប្រណាំង​យឺតៗ និង​ការរៀបចំ​ល្បែង​ប្រជាប្រិយ​កំសាន្ត​ពេញ​រយៈពេល​បី​ថ្ងៃ​។​
​    ​
​លោក​បន្តថា “​រហូតមកទល់​ពេលនេះ ការ​កក់​បន្ទប់​សណ្ឋាគា​រ និង​ផ្ទះសំណាក់​បានចាប់ផ្តើម​បណ្តើរៗ​ហើយ​ប៉ុន្តែ​ខ្ញុំ​មិនទាន់មាន​តួលេខ​​ជាក់លាក់​ពី​ចំនួន​បន្ទប់​ដែល​បាន​កក់​នោះទេ ព្រោះ​ការចុះ​ស្រង់​ស្ថិតិ​នៅ​ធ្វើ​នៅ​ថ្ងៃស្អែក​នេះ​”​។​

​ខេត្តរតនៈគិរី​មាន​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​វប្ប​ធ៌​ម​ជាច្រើន ដែល​អាច​ឲ្យ​ភ្ញៀវ​ទៅ​ទស្សនា​កំសាន្ត ដូចជា ទឹកជ្រោះ​ចា​អ៊ុង បឹង​យក្ស​លោម ទឹកធ្លាក់​៧​ជាន់​អូ​សៀន​លែរ ជាដើម​។​
​    ​
​លោក​ង៉ែត ពិ​ទូ​មិនទាន់​ហ៊ាន​សន្និដ្ឋានថា​ចំនួន​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​ខេត្តរតនៈគិរី​កើនឡើង​ឬ​ថយចុះ​នោះទេ​ប៉ុន្តែ​លោក​រំពឹង​​ថា​ខេត្ត​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ច្រើនជាង​មុន ដោយសារ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ភ្ជាប់​មកកាន់​ខេត្ត​កាន់​តែមាន​ភាពងាយស្រួល​។​
​    ​
​លោក​គង់ វិមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​មានប្រសាសន៍ ឲ្យ​ដឹងផង​ដែរ​ថា​អាជ្ញាធរខេត្ត​បាននិងកំពុង​រៀបចំ​​សោភ័ណភាព កាន់តែ​ប្រសើរ​ជាង​មុន​តាមរយៈ​ការបំពាក់​ភ្លើង​នាពេល​រាត្រី​នៅតាម​ផ្លូវភ្លោះ​របស់​ខេត្ត​និង​ជំរុញ​ឲ្យ​មន្ទីរ​នានា​រៀបចំ​​តុបតែង​លំអរ​សម្រាប់​អបអរ​ឆ្នាំ​ថ្មី​នេះ​។ លោក​បន្តថា នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​នេះ អាជ្ញាធរខេត្ត​នឹងធ្វើ​ការប្រគុំ​តន្ត្រី លេងល្បែង​ប្រជាប្រិយ​នៅក្នុង​ខេត្ត ដោយមាន​ការចែក​បប​រ និង​ភេសជ្ជៈ​ដល់​អ្នកចូលរួម​កំសាន្ត​ទទួលទាន​ផងដែរ​។​
​    ​
​លោក​បន្តថា “​រហូតមកទល់​ពេលនេះ បន្ទប់​សណ្ឋាគារ និង​ផ្ទះសំណាក់​ជាង​១០០០​បន្ទប់​ក្នុង​ខេត្ត​បានទទួល​ការ​កក់​ពេញ​បណ្តើរៗ​ហើយ និង​មួយចំនួនទៀត​មិន​ទទួល​ការ​កក់​ទេ ដោយ​ពួកគេ​ទុក​លក់​នៅពេល​ភ្ញៀវ​ទៅដល់​”​។​លោក​បន្តថា “​ខ្ញុំ​បានធ្វើ​ការណែនាំ​ដល់​ម្ចាស់ផ្ទះ​សំណាក់ និង​អូ​តែ​ល និង​អ្នកបំរើ​សេវាកម្ម​នានា​កុំ​ឲ្យ​ដំឡើងថ្លៃ​សេវាកម្ម​របស់​ពួកគេ​ហួសហេតុ​ផងដែរ​”​។​
​    ​
​ខេត្ត​ម​ណ្ឌ​ល​គិរី​មាន​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ជាច្រើន ដូចជា ទឹកជ្រោះ​ប៊ូ​ស្រា រមណីយដ្ឋាន​ភ្នំ​ដោះ​ក្រមុំ សមុទ្រ​ឈើ ភូមិ​ដាក់​ដាំ ទឹកធ្លាក់រ​មនា​ជាដើម​៕

បណ្តា​ខេត្ត​ភូមិភាគ​ឦ​សាន្ត​រំពឹងថា​ភ្ញៀវ​ទេសចរណ៍​ក្នុងអំឡុងពេល​ចូលឆ្នាំ​នេះ​នឹង​ច្រើនជាង​ឆ្នាំមុន​ ​

តំបន់​ទេសចរណ៍​ក្នុង​ខេត្តក្រចេះ

បណ្តា​ខេត្ត​ភូមិភាគ​ឦ​សាន្ត​រំពឹងថា​ភ្ញៀវ​ទេសចរណ៍​ក្នុងអំឡុងពេល​ចូលឆ្នាំ​នេះ​នឹង​ច្រើនជាង​ឆ្នាំមុន​ ​

បណ្តា​ខេត្ត​ភូមិភាគ​ឦ​សាន្ត​រំពឹងថា​ភ្ញៀវ​ទេសចរណ៍​ក្នុងអំឡុងពេល​ចូលឆ្នាំ​នេះ​នឹង​ច្រើនជាង​ឆ្នាំមុន​ ​

ខេត្តរតនៈគិរី​មាន​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ និង​វប្ប​ធ៌​ម​ជាច្រើន ដែល​អាច​ឲ្យ​ភ្ញៀវ​ទៅ​ទស្សនា​កំសាន្ត ដូចជា ទឹកជ្រោះ​ចា​អ៊ុង បឹង​យក្ស​លោម ទឹកធ្លាក់​៧​ជាន់​អូ​សៀន​លែរ ជាដើម​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ



ទេសចរណ៏


Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

Bayern_champions3_large

Bayern លត់ Wolfsburg ៦-០ ដើម្បី​លើក​ពាន Bundesliga

ថ្ងៃទី 30 មេសា 2017 ម៉ោង 12:40:PM