Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈទេសចរណ៍

អាង​ត្រពាំងថ្ម​អាច​ស្វាគមន៍​ភ្ញៀវ​ល្អប្រសើរ​ជាង​ឆ្នាំមុនៗ​,​វត្ត​១៤​ទៀត​រៀបចំ​ស​ង្ក្រា​ន​ធំដុំ​សម្រាប់​ឆ្នាំ​ថ្មី​

​ដោយ ៖ភ្នំ​ស្វាយ​ ថ្ងៃទី 14 មេសា 2017 ម៉ោង 01:36:PM

(​បន្ទាយមានជ័យ​) :​អាង​ត្រពាំងថ្ម​អាច​ស្វាគមន៍​ភ្ញៀវ​ល្អប្រសើរ​ជាង​ឆ្នាំមុនៗ ហើយ​វត្ត​១៤​ទៀត​រៀបចំ​ស​ង្ក្រា​ន​ធំដុំ​សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំរកា​​ថ្ងៃទី​១៤-១៦​មេសា​ឆ្នាំ​២០១៧​ខាងមុខ​។​
    
​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច គណៈកម្មការ​និង​គណកម្មការ អាចារ្យ ព្រះសង្ឃ​នៃ​វត្ត​អះអាងថា នឹង​បង្កលក្ខណ​:​អោយ​សប្បាយរីករាយ មាន​​សន្តិសុខ សុវត្ថិភាព​ប្រសើរឡើង​ដែរ​។​
   
​លោក​យឹម​ ​សំណាង​ ​អភិបាលស្រុក​ភ្នំស្រុក​ប្រាប់​សារព័ត៌មាន​មួយ​ថា​:​ក្រៅពី​អាង​ត្រពាំងថ្ម​ដែលជា​រមណីយដ្ឋាន​ធម្មជាតិ​និង​កែច្នៃ​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​បានរៀបចំ​បន្ថែ​មយ៉ាង​សមសួន មាន​លក្ខណ​:​ត្រៀម​ប​ង្រុ​ង​ទុក​ទី​កំសាន្ត​និង​បង្កា​គ្រោះថ្នាក់​នោះ   ​មន្ត្រី​និង​អ្នកពាក់ព័ន្ធ​បាន​ត្រៀម​រៀបចំ​ស​ង្ក្រា​ន​នៅ​វត្ត​ព្រះពុទ្ធសាសនា​ចំនួន​១៤​វត្ត​នៅក្នុង​ទាំង​ឃុំ​៦​ឃុំ​នៃ​ស្រុក​ដើម្បី​បង្ក​ភាព​ងាយ​​ស្រួល​ដល់​ពលរដ្ឋ​និង​ភ្ញៀវ​កំសាន្ត​សប្បាយ​នៅ​ជិត​បំផុត​។​
   
​លោក យ៉​ត សុផល អធិការនគរបាល​ស្រុក​ភ្នំស្រុក​អោយដឹង​ដែរ​ថា​:​អាង​ត្រពាំងថ្ម​ឆ្នាំនេះ​អាចនឹងទទួល​ភ្ញៀវទេសច​រ​ក្នុងស្រុក​ក្នុងប្រទេស​​និង​ភ្ញៀវ​បរទេស​បាន​ជាង​២​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃៗ​។​
    
​នោះ​មកពី​ក្រសួង​ធនធាន​ទឹកបាន​កែលម្អ​ទីតាំង​អាង​បានល្អ​ប្រសើរ ហើយ​ការត្រៀម​បម្រុង​គ្រប់ផ្នែក​ទាំង​បង្កា​ការពារ​សង្គ្រោះ​និង​បង្ក​ល​​ក្ខ​ណ​:​សប្បាយ​ដូចជា​រៀបចំ​ល្បែង​ប្រជាប្រិយ ការប្រគុំ​តន្ត្រី ការ​ច្រៀង​រាំ​និង​មធ្យោបាយ​កំសាន្ត​ក្នុង​ទឹក​អាង​ពណ៍​ខៀវស្រងាត់​ហើយ​​ថ្លាឆ្វេង​។​
    
​ចំណែក​នៅ​ទីរួមស្រុក​ភ្នំស្រុក​វិញ ក៏​ទទួលបាន​ការកសាង អភិវឌ្ឍន៍ កែលម្អ តុបតែង​ពី​រដ្ឋបាលខេត្ត​ជំនាន់​លោក​គោ​ស៊ុំ សារឿ​ត​ជា​​អភិបាលខេត្ត​ដូចជា​ស្ពាន​ហាល​នាគ​និង​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​ថ្មី​វ​និង​វត្ត​ចំនួន​៣​នា​ទីរួមស្រុក​គឺ​វត្ត​កណ្តាល វត្ត​ជ័យ​ឧ​ត្ត​ម វត្ត​បូព៌ ។​
    
​ដោយឡែក​កាលពី​ថ្ងៃទី​១១​មេសា ឆ្នាំ​២០១៧ លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក សួន បវរ​ ​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​មន្ត្រី​លោក​យឹម​ ​សំំ​ណា​ង​ ​អភិបាលស្រុក​ភ្នំស្រុក​បាន​ទៅពិនិត្យ​ស្ថានភាព​ទូទៅ​នៅ​អាង​ត្រពាំងថ្ម​ក្នុងឱកាស​ត្រៀមលក្ខណ​:​ទទួលភ្ញៀវ​បុណ្យចូលឆ្នាំថ្មី​ឆ្នាំរកា​ខាងមុខ​។​
    
​មន្ត្រី​និង​ពលរដ្ឋ​រំពឹងថា​ដោយ​ឆ្នាំនេះ​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​នោះ​នឹងមាន​ភ្ញៀវ​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​ទឹក​នេះ​ច្រើនជាង​មុ​។​ម្យ៉ាង​មធ្យ​បាយ ផ្លូវ​និង​កន្លែង​មាន​អំណោយផល​ជាង​មុន​៕


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


ទេសចរណ៏
18814777_746359068904357_2025453610323021810_o

សម្រស់​នាគព័ន្ធ​នា​រដូវ​ដើម​វស្សា​ (ថ្ងៃទី 4 មិថុនា 2017 ម៉ោង 04:20:AM)





Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ