Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈទេសចរណ៍

នឹង​កែលម្អរ​រមណី​ដ្ឋា​ន​ទេសចរណ៍​កោះដាច់​ឱ្យ​ក្លាយជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​

​ដោយ ៖រ៉ាម៉ន ថ្ងៃទី 3 ឧសភា 2017 ម៉ោង 08:42:AM

(​ភ្នំពេញ​)៖ លោក អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​រដ្ឋបាល​រាជធានី​នឹងធ្វើ​ការកែលម្អរ​រមណី​ដ្ឋា​ន​ទេសចរណ៍​កោះដាច់​ក្នុង​សង្កាត់​​កោះដាច់​ខណ្ឌ​ជ្រោយចង្វា​ឱ្យ​ក្លាយជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​និង​មាន​បរិស្ថាន​ល្អ​និង​មាន​សោ​ភ័​ណ្ឌ​ភាព សណ្ដាប់ធ្នាប់​ជាង​សព្វថ្ងៃនេះ​។​
​    ​
​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បង្ហាញ​ពី​ក​ម្រោ​ង​បែបនេះ​ខណៈដែល​លោក​និង​លោកស្រី​រួម​ដំណើរ​ដោយ​លោក ម៉ប់ សារិន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​មន្ត្រីរដ្ឋបាល​រាជធានី​និង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​បាន​ចុះ​ពិនិត្យមើល​ជាក់ស្តែង​​នៅលើ​ទីតាំង​រមណី​ដ្ឋា​ន​ទេសចរណ៍​កោះដាច់​កាលពី​ព្រឹក​ថ្ងៃ​១​ខែឧសភា​ឆ្នាំ​២០១៧​នេះ​ក្រោយពី​បញ្ចប់​ពិធី​បើកសម្ពោធ​ដាក់អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​សង្កាត់​និង​ប៉ុស្តិ៍​រដ្ឋបាល​ថ្មី​និង​ផ្លូវ​បេតុង​២​ខ្សែ​នៅ​សង្កាត់​កោះដាច់ ។​
​    ​
​ក្នុងនោះ​លោកប៉ា​ ​សុជាតិ​វង្ស​បាន​លើកឡើងថា​៖​រមណី​ដ្ឋា​ន​ទេសចរណ៍​កោះដាច់​ពិត​ជាង​អំណោយផល​ល្អ​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មក​ដើរលេង​កំសាន្ត​នៅទីនេះ​។​ដូច្នេះ​រមណី​ដ្ឋា​ន​ទេសចរណ៍​កោះដាច់​ត្រូវតែមាន​ការកែសម្រួល​សោ​ភណ្ឌ​ភាព​អោយ​កាន់តែ​ប្រសើរឡើង​ដោយ​ត្រូវ​រៀបចំ​កន្លែង​ទុកដាក់​សំរាម​អោយ​បានល្អ​ក្នុងនោះ​ត្រូវ​រៀបចំ​អាហា​រដ្ឋា​ន​ឬ​កន្លែង​លក់ដូរ​អោយបាន​ត្រឹមត្រូវ​ហើយក៏​រៀបចំ​គ្រែ​អង្គុយលេង ឃ្យុ​ស​ក៏​ត្រូវតែ​រៀបចំ​កែសម្រួល​អោយបាន​ស្អាត​ជាង​សព្វថ្ងៃ​ដែល​បងប្អូន​រៀបចំ​ដោយ​ខ្លួនឯង​នេះដែរ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេស​​ចរណ៍​អោយ​កាន់តែ​កើនឡើង ស្រប​ពេលដែល​តំបន់​ទេសចរណ៍​មួយ​នេះ​កំពុងតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នោះ​។​
​    ​
​លោកប៉ា​ ​សុជាតិ​វង្ស​បាន​អះអាង​ទៀតថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​អាច​នឹង​ធ្វើជា​ផ្ទះសំណាក់​ដែល​សាងសង់​ពី​ទូរ​កុង​ទី​ន័​រ​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​នៅក្នុង​រម​ណី​យ​ដ្ឋា​ន​នេះ​ថែមទៀត​។​
​    ​
​ពាក់ព័ន្ធ​នឹង​រមណីយ៍ដ្ឋាន​កោះដាច់​នេះដែរ​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វា​បានបញ្ជាក់​អោយដឹងថា តំបន់​ទេសចរណ៍​​កោះដាច់​ក្នុងឱកាស​បុណ្យ​ចូល​ឆាំ​ថ្មី​នេះ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជាង​១​ម៉ឺន​៥​ពាន់​នាក់​បានមក​កំសាន្ត​នៅទីនេះ​ជាពិសេស​ទៅទៀត​នៅ​ថ្ងៃ​បុណ្យជាតិ​ធំៗ​និង​ថ្ងៃអាទិត្យ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​កម្មករ​រោងចក្រ​នាំគ្នា​មកលេង​នៅ​ទីនោះ​ទាំង​ឡានៗ​ទៀតផង ៕

នឹង​កែលម្អរ​រមណី​ដ្ឋា​ន​ទេសចរណ៍​កោះដាច់​ឱ្យ​ក្លាយជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​

លោកប៉ា សុជាតិ​វង្ស ​រួម​ដំណើរ​ដោយ​លោក ម៉ប់ សារិន​និង​មន្ត្រីរដ្ឋបាល​រាជធានី​និង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​បាន​ចុះ​ពិនិត្យមើល​ជាក់ស្តែង​​នៅលើ​ទីតាំង​រមណី​ដ្ឋា​ន​ទេសចរណ៍​កោះដាច់​កាលពី​ព្រឹក​ថ្ងៃ​១​ខែឧសភា​ឆ្នាំ​២០១៧​នេះ

នឹង​កែលម្អរ​រមណី​ដ្ឋា​ន​ទេសចរណ៍​កោះដាច់​ឱ្យ​ក្លាយជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


ទេសចរណ៏




Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ