Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈទេសចរណ៍

អាងទឹក​៩​កន្លែង​នៅក្នុង​ខេត្ត​ចំនួន​៨​បាន​ក្លាយជា​រមនីយដ្ឋាន​ ​

​ដោយ ៖ប​.​ខុន​ ថ្ងៃទី 19 មេសា 2017 ម៉ោង 09:06:AM

(​ភ្នំពេញ​)៖​ប្រព​ន្ធ័​ធារាសាស្ត្រ​ធំៗ​ចំនួន​៩​កន្លែង​នៅក្នុង​ខេត្ត​ចំនួន​បាន​ក្លាយជា​រមនីយដ្ឋាន មាន​ប្រជាពលរដ្ឋ​ច្រើនជាង​មួយ​សែន​នាក់​​បាន​ទៅ​លំហែរ​កាយ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ដែលជា​ហេតុនាំអោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​មាន​គម្រោង​កែលម្អ​បន្ថែម ទីតាំង​សម្រាប់​លំហែកាយ​និង​ផ្លូវចេញចូល​ដើម្បី​បន្ថយ​ការកកស្ទះ​ចរាចរណ៍​។​
​    ​
​លោក​ចាន់​ ​យុ​ត្ថា​ ​អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​និយាយ​អោយដឹង​នៅ​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៧​ថា អាង​ទឹកធំៗ​ជាច្រើន​កន្លែង ដែល​សាងសង់ឡើង​សម្រាប់​យក​ទឹក​បង្កបង្កើនផល​នោះ ពេលនេះ​ក្លាយទៅជា​កន្លែង​លំហែរ​កាយ​យ៉ាង​​ពេញនិយម​នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​កន្លងទៅនេះ​ដោយមាន​ប្រជាពលរដ្ឋ​ទៅលេង​យ៉ាងច្រើន​កុះករ​រហូត​កកស្ទះ​ចរាចរ​និង​ខ្វះ​អាហារ​ហូបចុក​។​
​    ​
​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា អាងទឹក​កំពីងពួយ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​កន្លងទៅនេះ​មាន​ប្រជាពលរដ្ឋ​​ទៅលេង​មិនតិចជាង​៧​ម៉ឺន​នាក់​ទេ តែដោយសារ​តំបន់​នេះ​បានរៀបចំ​រួច​ច្រើន​ឆ្នាំ​ហើយ គឺ​មិន​កកស្ទះ​ចរាចរណ៍​ទេ​គ្រាន់តែ​គ្មាន​អាហារ​​គ្រប់គ្រាន់​សម្រាប់​ហូបចុក ។ ឯ​អាងទឹក​សេក​សក​(​គម្រោង​ពហុ​បំណង​)​ក្នុង​ខេត្តបាត់ដំបង​ដែរ តែ​សាងសង់​មិនទាន់​រួចរាល់​នោះ​មាន​​ប្រជាពលរដ្ឋ​ទៅលេង​រហូត​ស្ទះផ្លូវ​ទៅមក​មិន​រួច​។​
​    ​
​ប្រភព​ខាងលើ​បាន​អោយដឹងទៀតថា អាងទឹក​សេក​សក​មាន​ទេស​ភាពល្អ​តែ​នៅក្នុង​អាង​ដែល​ទើប​ចាប់ផ្តើម​តម្កល់​ទឹក មិន​អនុញ្ញាត​​អោយ​ប្រជាពលរដ្ឋ​ចុះ​លេង​ទឹក​ទេ ព្រោះ​ក្នុង​អាង​នេះ​មាន​ក្រពើ​ភ្នំ ។ ប្រជាពលរដ្ឋ​អាច​ទៅលេង​បាន​នៅក្រោម​ទ្វារ​ទឹក​ដែល​មានទឹក​ហូរ​​តិចៗ​ល្មម ។ ទោះជា​យ៉ាងណា ផ្លូវ​ចុះទៅ​កន្លែង​លេង​ទឹក​ទីតាំង​ចត​យានយន្ត​និង​អាហារ​ដ្ឋា​ន​មិនទាន់​ត្រូវបាន​រៀបចំ​ល្អ​នៅឡើយ​ទេ   ដោយសារ​គម្រោង​នេះ​មិនទាន់​បានបញ្ចប់ ។  ក្រសួង​នឹង​ពិចារណា​រៀបចំ​កន្លែង​ចត​យានយន្ត អាហា​រដ្ឋា​ន ជណ្តើរ​ចុះ​លេង​ទឹក​និង​​ផ្លូវចេញចូល ដើម្បី​កុំអោយ​កកស្ទះ​ចរាចរណ៍​។ គ្រប់​អាង​ទឹកធំៗ​ដែលមាន​ប្រជាពលរដ្ឋ​ទៅលេង​ច្រើន​នឹងធ្វើ​ការរៀបចំ​បញ្ហា​នេះ​ឡើងវិញ​។​
​    ​
​លោក​ចាន់ យុ​ត្ថា បាន​អោយដឹងទៀតថា អាងទឹក​ដែលមាន​ប្រជាពលរដ្ឋ​ទៅលេង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​កន្លងទៅនេះ​មានដូចជា​​កំពីងពួយ ,​សេក​សក​(​ក្នុង​ខេត្តបាត់ដំបង​) ខ្ពប​ត្របែក​ក្នុង​ខេត្ត​តា​កាវ ទំនប់​អា​ចាង​ក្នុង​ខេត្តកំពង់ឆ្នាំង​ទឹកឆា​ក្នុង​ខេត្តកំពង់ចាម  អាងទឹក​ម្លេ​ច​ក្នុង​ខេត្តកំពត  ត្រពាំងថ្ម​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ​យ័ អាងទឹក​ស្ទឹង​ជី​និ​ត​ក្នុង​ខេត្តកំពង់ធំ និង​ធារាសាស្ត្រ​ដំណាក់​អំពិល​​នៅក្នុង​ខេត្តពោធិសាត់​ជាដើម​៕

អាងទឹក​៩​កន្លែង​នៅក្នុង​ខេត្ត​ចំនួន​៨​បាន​ក្លាយជា​រមនីយដ្ឋាន​ ​

អាងទឹក​៩​កន្លែង​នៅក្នុង​ខេត្ត​ចំនួន​៨​បាន​ក្លាយជា​រមនីយដ្ឋាន​ ​

អាងទឹក​៩​កន្លែង​នៅក្នុង​ខេត្ត​ចំនួន​៨​បាន​ក្លាយជា​រមនីយដ្ឋាន​ ​

អាងទឹក​៩​កន្លែង​នៅក្នុង​ខេត្ត​ចំនួន​៨​បាន​ក្លាយជា​រមនីយដ្ឋាន​ ​

អាងទឹក​៩​កន្លែង​នៅក្នុង​ខេត្ត​ចំនួន​៨​បាន​ក្លាយជា​រមនីយដ្ឋាន​ ​

អាងទឹក​៩​កន្លែង​នៅក្នុង​ខេត្ត​ចំនួន​៨​បាន​ក្លាយជា​រមនីយដ្ឋាន​ ​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


ទេសចរណ៏
18814777_746359068904357_2025453610323021810_o

សម្រស់​នាគព័ន្ធ​នា​រដូវ​ដើម​វស្សា​ (ថ្ងៃទី 4 មិថុនា 2017 ម៉ោង 04:20:AM)





Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ