Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈទេសចរណ៍

តំបន់​ទេសចរណ៍ ១០​កន្លែង ទាក់ទាញ​ខ្លាំង​បំផុត​នៅ​អូស្ត្រាលី​

​ដោយ ៖ឡេង ភា​រុណ ថ្ងៃទី 7 ឧសភា 2017 ម៉ោង 11:38:AM

​ប្រទេស​អូស្ត្រាលី ស្ថិតនៅ​ចន្លោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​មហាសមុទ្រ​ឥណ្ឌា ដែលជា​ទីតាំង​អំណោយផល​មាន​តំបន់​ទេសចរណ៍​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន​។ អូស្ត្រាលី​ជា​ប្រទេស​កោះធំ​បំផុត​ក្នុង​លោក តែ​ជា​ទ្វីប​តូច​ជាងគេ​បំផុត​ក្នុង​លោក​។​

​អូស្ត្រាលី​មាន​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ជាច្រើន​រាប់​ចាប់តាំងពី​ឆ្នេរសមុទ្រ ព្រៃឈើ ភ្នំ សត្វព្រៃ​ជាច្រើន​ប្រភេទ ជនជាតិភាគតិច និង​ទីក្រុង​ដ៏​ស៊ី​វិ​ល័យ​ដ៏​សម្បូរបែប​ផ្សេងៗ​ជាដើម​។ ១០​កន្លែង​ខាងក្រោម​ត្រូវបាន​គេ​ចាប់​ទុកជា​កន្លែង​ទាក់ទាញ​អ្នកទេសចរ​បាន​ច្រើនជាងគេ​បំផុត ដោយ​ភាគច្រើន​ជាទី​ក្រុងមាន​សមុទ្រ​៖

១០. ទីក្រុង Adelaide

​ជាទី​ក្រុង​ធំ​បំផុត​លំដាប់​ទី ៥ មាន​ប្រជាជន​រស់នៅ​ជាង ១,២​លាន​នាក់​។ ទីក្រុង​នេះ​ស្ថិតនៅលើ​វាលទំនាប​ចន្លោះ​កូនភ្នំ Adelaide Hills និង​ឈូង​សមុទ្រ St Vincent រួមទាំង​ជាប់​ព្រំដែន​តំបន់​ផលិត​ស្រា​ល្បីៗ របស់​អូស្ត្រាលី​ជាច្រើន​។​


០៩. ទីក្រុង Darwin

​ទីក្រុង​នេះ​ស្ថិតនៅតាម​ឆ្នេរ Northern Territory ដែលមាន​ប្រជាជន​រស់នៅ ៧៥ ០០០​នាក់ និង​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ពេញនិយម​មួយ​ក្នុងប្រទេស​។​

០៨. ទីក្រុង Hobart

Hobart ជាទី​ក្រុង​ចំណាស់​បំផុត​ទី ២ របស់​អូស្ត្រាលី​បន្ទាប់ពី​ទីក្រុង​ស៊ីដនី និង​មាន​ប្រជាជន​ជាង ២៥​ម៉ឺន​នាក់​រស់នៅ​។ អាកាសធាតុ​ត្រជាក់​ល្មម​បានមកពី​ផ្ទៃសមុទ្រ​ជាមួយ ៤ រដូវ​ខុសគ្នាៗ​។​

០៧. ទីក្រុង Brisbane

​ជា​រដ្ឋធានី​របស់​រដ្ឋ Queensland មាន​ប្រជាជន ២​លាន​នាក់ និង​ជាទី​ក្រុង​អូស្ត្រាលី​ធំ​លំដាប់​ទី ៣ បន្ទាប់ពី​ស៊ីដនី និង​ម៉ែ​ល​ប៊​ន​។ ចំពោះ​អាកាសធាតុ​ក្ដៅ​ល្មម ទេសភាព​គួរ​ឲ្យ​ទាក់ទាញ និង​ប្រជាជន​រួសរាយ​រាក់ទាក់​។​

០៦. ទីក្រុង Perth

Perth ជាទី​ក្រុង​ស្ថិតនៅ​ឆ្នេរ​ភាគ​និរតី​ប្រទេស និង​ជាទី​ក្រុង​ធំ​លំដាប់​ទី ៤ តែ​នៅ​ដាច់​ឆ្ងាយ​ពី​ទីក្រុង​ធំៗ​ផ្សេងទៀត​។ ប្រជាជន​ចាប់ផ្ដើម​រស់នៅ​ទីនេះ​រាប់រយឆ្នាំ​មកហើយ បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ ២​លាន​នាក់​។​

០៥. ទីក្រុង​ម៉ែ​ល​ប៊​ន​

​ម៉ែ​ល​ប៊​ន​ជា​រដ្ឋធានី​រដ្ឋ Victoria និង​ជាទី​ក្រុងមាន​ប្រជាជន​ច្រើន​លំដាប់​ទី ២ នៅ​អូស្ត្រាលី​។ ម៉ែ​ល​ប៊​ន ត្រូវបាន​គេ​ចាត់ទុកជា​ទីក្រុង​វប្បធម៌ ព្រមទាំង​ជា​កំពង់ផែ​យ៉ាងសំខាន់​។​

០៤. ទីក្រុង Cairns

Cairn ស្ថិតក្នុង​ចំណោម​ទិសដៅ​ទេសចរណ៍​ពេញនិយម​បំផុត​មួយ​របស់​អូស្ត្រាលី ស្ថិតនៅ​ភាគ​ពាយ័ព្យ​ប្រទេស​។ អាកាសធាតុ​បែប​ត្រូ​ពិ​ក និង​នៅក្បែរ​ថ្ម​ប៉ប្រះ​ទឹក Great Barreir Reef ដែល​កាន់តែ​ទាក់ទាញ​អ្នកទេសចរ​។ ប្រជាជន​រស់នៅ​ទីនេះ​ចំនួន ១៥​ម៉ឺន​នាក់​ប៉ុណ្ណោះ តែ​កន្លែង​កម្សាន្ត​មាន​ច្រើន​។​

០៣. ទីក្រុង Alice Springs

​ទីក្រុង​នេះ​ស្ថិតនៅ​ចំ​កណ្ដាល​ប្រទេស​អូស្ត្រាលី មាន​ទេសភាព​ប្លែកៗ​ដូចជា​ជ្រលង​ភ្នំ វាល​ខ្សាច់​ដាច់​កន្ទុយភ្នែក សហគមន៍​ជនជាតិភាគតិច និង​ប្រវត្តិសាស្ត្រ​នៃ​ការកកើត​ទីក្រុង​គួរ​ឲ្យ​ចាប់អារម្មណ៍​។​

០២. ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef

​ថ្ម​ប៉ប្រះ​ទឹក​នេះ ជា​ថ្ម​ប៉ប្រះ​ទឹកធំ​ជាងគេ​លើ​លោ​កនៅ​សមុទ្រ Coral Sea នៃ​រដ្ឋ Queensland និង​បាន​ទាក់ទាញ​អ្នក​ចូលចិត្ត​មុជទឹក​មើល​ទេសភាព​ក្រោម​ទឹក បាន​យ៉ាងច្រើន​ក្នុង​មួយឆ្នាំៗ​។​

០១. ទីក្រុង​ស៊ីដនី​

​ស៊ីដនី ស្ថិតនៅ​ភាគ​អាគ្នេយ៍​អូស្ត្រាលី និង​ជា​រដ្ឋធានី​របស់​រដ្ឋ New South Wales​។ ស៊ីដនី ជាទី​ក្រុង​ទំនើប មាន​ប្រវត្តិ​ដ៏​យូរលង់ និង​ជា​កំពង់ផែ​យ៉ាងសំខាន់​។ បច្ចុប្បន្ន​កំពង់ផែ​ទីក្រុង​បាន​ដឹក​ភ្ញៀវ​តាម​នាវា​ជិះ​កម្សាន្ត​ធំៗ​ចូល​យ៉ាង​ងាយស្រួល​។ នៅទីនេះ​ពេល​ឆ្លង​ឆ្នាំ​សកល​ម្ដងៗ គេ​តែងតែ​ប្រារព្ធ​ពិធី​អុជ​កាំជ្រួច​យ៉ាង​សប្បាយរីករាយ​ទៀតផង​៕

​ប្រភព​៖Sabay/ Touropia​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


ទេសចរណ៏




Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ