Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈទេសចរណ៍

អតីតកាល និង​បច្ចុប្បន្នភាព នៅតែ​ឡាយ​ឡំ​គ្នា​ក្នុងប្រទេស​ភូមា​!

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 17 ឧសភា 2017 ម៉ោង 05:18:PM

​    ​ភូមា​គឺជា​ប្រទេសមួយ ដែល​អតីតកាល​ប្រជ្រៀតចូល​ជាមួយ​បច្ចុប្បន្នភាព​ឥតឈប់ឈរ​។ សូម្បី​ពេល​អង្គុយ​រង់ចាំ​នៅ​បញ្ជរ​អន្តោប្រវេសន៍​នៅ​អាកាសយានដ្ឋាន​ក្រុង​យ៉ាង​ហ្គោ​ន ខ្ញុំ​អាច​មើលឃើញ​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ភ្លែត​នៅ​ទីនោះ​។

​    ​មាន​ច្រកចូល​មួយ​សរសេរថា "​អ្នកដើរ​សមុទ្រ​" ដោយ​គ្មាន​តម្រង់​ជួរ​អ្វី​ទាំងអស់​។ តាមពិតទៅ​ច្រក​នោះ​គឺ​រក្សាទុក​សម្រាប់​អ្នក​ដែល​ស្វែងរក​លំនៅដ្ឋាន​អចិន្ត្រៃយ៍​។ ទោះយ៉ាងណា សព្វថ្ងៃ​គ្មាន​អ្នកណា​មកដល់​តាម​ទូក​ទៀត​ទេ ដូច្នេះ​ការបង្កើត​ច្រក​បែបនេះ​ហាក់បីដូចជា​បំណង​ដ៏​អន្ទះអន្ទែង​ក្នុងការ​ថែរក្សា​អតីតកាល​ដែល​បាន​បាត់ស្រមោល​ទៅហើយ​។​

​    ​រឿង​ភ្ញាក់ផ្អើល​ជាច្រើន​ទៀត​បាន​កើតឡើង​នៅ​ព្រឹក​បន្ទាប់ នៅពេល​យើង​ធ្វើដំណើរ​តាម​យន្តហោះ​ពីរ​ម៉ោង​ទៅកាន់​ទីក្រុង​ម៉ាន់​ដា​ឡៃ​។

​    ​នៅ​បញ្ជរ​ត្រួតពិនិត្យ ក្រៅពី​ប្រគល់​បណ្ណ​ជិះ​យន្តហោះ គេ​នៅ​បិត​ស្ទីក​ឃើ​មួយ​ជាប់​អាវ​ក្រៅ​ថែមទៀត​។ ទោះបី​គេ​បាន​បកស្រាយ​ថា ការធ្វើ​បែបនេះ​ដើម្បីឱ្យ​បុគ្គលិក​យន្តហោះ​នាំ​ខ្ញុំ​ឆ្ពោះ​ត្រង់​ទៅ​ជើងយន្តហោះ​ត្រឹមត្រូវ​ក្តី ក៏ប៉ុន្តែ​នៅពេល​យើង​មកដល់​ទីក្រុង​ម៉ាន់​ដា​ឡៃ លិខិតឆ្លងដែន​របស់​ខ្ញុំ​ត្រូវបាន​មន្ត្រី​ពីរ​នាក់​ត្រួតពិនិត្យ​បន្ថែមទៀត​។

​    ​ការគ្រប់គ្រង​ដោយ​យោធា​ប្រហែល​បានបញ្ចប់​ទៅហើយ ប៉ុន្តែ​ការរំខាន​ជនបរទេស​ដដែលៗ​នៅតែមាន​។

​    ​ណ្ហើយ​ទុក​មួយ​ឡែក​ចុះ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺ​ដំណើរ​ទៅ​ក្បែរ​សណ្ឋាគារ Pyin Oo Lwin ។ ផ្ទះ​ចាស់​របស់​អតីត​អភិបាល​អង់គ្លេស​មួយ​នេះ ត្រូវបាន​ច្នៃ​ទៅជា​សណ្ឋាគារ​ទំនើប​គួរឱ្យ​ចាប់អារម្មណ៍ ដោយ​បំពាក់​ខាងក្នុង​នូវ​ស្នាដៃ​មនុស្ស​ក្រមួន​យក​ស្ទីល​តាម​ម៉ា​ដាម ធូ​សួត (Madame Tussauds) នៃ​សម័យ​អាណានិគម​អង់គ្លេស​។​

​    ​ចេញពី​អគារ​អតីតកាល​នេះ យើង​ត្រូវបាន​ណែ​នាំឱ្យ​ស្គាល់​ប្រទេស​ថ្មី​ដែល​ទើបតែ​ងើបឡើង​វិញ​។ មគ្គុទេសក៍​របស់​យើង​បាន​ប្រាប់​យើង​ថា គាត់​នឹង​នាំ​យើង​ទៅផ្ទះ​សំណាក់ តែ​។ ខ្ញុំ​ស្រមៃ​ជាមុន​ថា​នឹង​ទៅ​អង្គុយ​ក្រេប​ទឹកតែ​ជាមួយ​ខ្ទិះដូង​ដូច​អ្នកស្រុក​ដែរ​។ ប៉ុន្តែ​ផ្ទុយ​មកវិញ គេ​បាន​នាំ​ខ្ញុំ​ចូលទៅ​ភោជនីយដ្ឋាន​មួយ ដែលមាន​ឈុត​អាហារ​ប៊ូ​ហ្វេ​ដ៏​ហ៊ឹកហ៊ាក់​។ អាហារ​ដែល​យើង​កុម្ម៉ង់​បាន​លើកដាក់​ចាន​ដ៏​ប្រណិត​។

​    ​បើ​យើង​មកដល់​ទីនេះ​មួយ​ឆ្នាំមុន អតិថិជន​នឹងមាន​ប៉ូលិស​ចារកម្ម​ពីរ​នាក់​អមដំណើរ ដើម្បី​លួច​ស្តាប់​ការសន្ទនា​។ ប្រសិនបើ​ពួកគេ​យល់ថា អតិថិជន​នោះ​បង្ក​វិទ្ធង្សនា ប៉ូលិស​នឹង​ចាប់​ដាក់គុក​រាប់​ឆ្នាំ​ជាមិនខាន​។

​    ​មគ្គុទេសក៍​របស់​យើង ដែល​រស់នៅ​ឆ្លងកាត់​សម័យ​យោធា​ដ៏​ងងឹត​នេះ បាន​ញញឹម​ដាក់​យើង ស្រប​ពេលដែល​គាត់​រំលឹក​សម័យកាល​នោះ​ថា​ជា​យុគសម័យ​ដ៏​អាក្រក់​បំផុត​។ ក្តីបារម្ភ​តែមួយគត់​របស់គាត់​ឥឡូវនេះ​គឺ តើ​យើង​ចូលចិត្ត​ត្រី ឬ សាច់ជ្រូក​។

​    ​ទីក្រុង​ម៉ាន់​ដា​ឡៃ​គឺជា​ទីក្រុង​សម្បូរ​ដើម​ដូង និង​ប្រាសាទ ហើយ​ជាទី​ដែល​ព្រះមហាក្សត្រ​ភូមា​ឡើងគ្រងរាជ្យសម្បត្តិ និង​ជាទី​ដែល​ទាហាន​អង់គ្លេស​ដាក់គុក​គូប្រជែង​គួរឱ្យខ្លាច​បំផុត​របស់​ស្តេច​ភូមា​ផងដែរ​។

​    ​ក្នុង​ទសវត្សរ៍ ១៩៩០ ទាហាន​ភូមា​បាន​បង្ខំ​ឱ្យ​អ្នកស្រុក​ជួសជុល​ជញ្ជាំង​វាំង​កម្ពស់ ៧,៥ ម៉ែត្រ​កន្លះ និង​សម្អាត​រណ្តៅ​ជ្រៅៗ​នៅ​ជុំវិញ​នោះ​ឱ្យ​ស្អាត ដោយ​ប្រើ​ដៃទទេ​។ សព្វថ្ងៃ​រណ្តៅ​ជ្រៅៗ​ទាំង​នោះបាន​ក្លាយជា​ផ្លូវ​ធ្វើដំណើរ ហើយ​ជំនួស​ឱ្យ​ការដាក់​ទីលាន​ក្មេង​លេង ពួកគេ​បានដាក់​ឧបករណ៍​ហាត់ប្រាណ​ហួ​សម័យ​ជំនួស​វិញ​នៅ​ជុំវិញ​តំបន់​នោះ​។​

​      ចេញពី​ទីក្រុង​ម៉ាន់​ដា​ឡៃ យើង​បាន​ជិះ​រថយន្ត​ទៅ​ក្បែរ​កំពង់ផែ Shwe ជា​កន្លែង​ដែល​យើង​ចាប់ផ្តើម​ធ្វើដំណើរ​តាម​នាវា​តាម​ដង​ទន្លេ​ឆ្ពោះទៅ​ទីក្រុង​បា​ហ្គា​ន​។​

​     ការធ្វើដំណើរ​ពីរ​ថ្ងៃ​លើ​នាវា Ayeyarwady នេះហើយ​ទើ​យើង​ដឹងថា ភូមា​សព្វថ្ងៃ​កំពុង​លាយឡំ​គ្នា​រវាង​អតីតកាល និង​បច្ចុប្បន្នភាព​។

​    ​នាវា​ដ៏​ស្អាត​យក​ស្ទីល​តាម​នាវា​ដើរ​ដោយ​ចំហាយ​ទឹក​សម័យ​អាណានិគម​អង់គ្លេស​នេះ បំពាក់​ជាមួយ​សម្ភារៈ​ទំនើប​ទាំងអស់​។ ប៉ុន្តែ​នៅតាម​ផ្លូវ​ធ្វើដំណើរ​លើ​ដង​ទន្លេ​នោះ ទីកន្លែង​ជាច្រើន​មិនបាន​ប្រែប្រួល​ទៅតាម​ពេលវេលា​នោះទេ​។

​    ​ទីសំចត​ដំបូង​របស់​យើង​គឺ​នៅ​ភូមិ​យ៉ាន់​ដា​បូ (Yandabo) កន្លែង​ដែល​សន្ធិសញ្ញា​សន្តិភាព ក្រោយ​សង្គ្រាម​រវាង​អង់គ្លេស​និង​ភូមា ត្រូវបាន​ចុះហត្ថលេខា​។ សន្ធិសញ្ញា​នោះបាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ឱ្យ​អង់គ្លេស​ដាក់​នឹម​អាណានិគម និង​នាំមក​នូវ​ភាពទំនើប​ចូលមក​ភូមា​។ ទោះយ៉ាងណា របៀប​ដែល​ស្ត្រី​ភូមា​ធ្វើ​ក្អម​នៅ​ទីនោះ បានបង្ហាញ​នូវ​ពិភពលោក​មួយ​ដ៏​យូរលង់​ណាស់​មកហើយ ដែល​អឺរ៉ុប​ទើប​មកដល់​ដំបូង​។

​    ​បន្ទាប់មកទៀត​អំឡុង​ការធ្វើដំណើរ យើង​បាន​ទៅដល់​បឹង​អ៊ី​ន​ឡេ ដែល​ស្ថិតក្រោម​ជួរ​ភ្នំ​ធួ​ង​ជី​អ៊ី ។ នៅ​ចំណតកប៉ាល់ គេ​បាន​ជួយ​យើង​ជិះ​កាណូត​បន្តទៀត ដែល​នៅលើ​នោះ គេ​មាន​ឆត្រ​សម្រាប់​បាំង​ការពារ​កម្តៅថ្ងៃ ហើយ​ពេល​កាន់ឆត្រ​ធ្វើដំណើរ​គឺ​ហាក់បីដូចជា​យើង​ទាង​អស់​គ្នា​ជា​អ្នកដំណើរ​របស់​ក្បួន​ស្តេច​វី​តូ​រៀ​កំពុងធ្វើដំណើរ​កម្សាន្ត​លើ​ផ្ទៃ​បឹង​យ៉ាង​អ៊ីចឹង​។

​    ​តាមផ្លូវ​លើ​បឹង​នោះ គេ​ឃើញ​អ្នកនេសាទ​បញ្ចេញ​កាយវិកា​ប្រៀប​បី​ដូចជា​កំពុង​រាំ​របាំ​បា​ឡេ ប៉ុន្តែ​ពួកគេ​គឺ​កំពុង​ច្រត់​ជើង​ម្ខាង​លើ​ច្រ​វ៉ា និង​ជើង​ម្ខាង​ទៀត​លើ​ទូក​ប៉ុណ្ណោះ ខណៈ​កំពុង​បង់សំណាញ់​ចាប់​ត្រី​។

​    ​យ៉ាង​ហ្គោ​ន​គឺជា​ទីសំចត​ចុងក្រោយ​របស់​យើង ហើយ​វត្ត​ស្វេ​ដា​ហ្គិ​ន ចំណាស់ ២.៥០០ ឆ្នាំ គឺ​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំងជាងគេ​បំផុត​។ វត្ត​នេះ​បាន​រក្សាទុក​នូវ​សក់​របស់​ព្រះពុទ្ធ ហើយ​មគ្គុទេសក៍​បាន​ប្រាប់​យើង​ថា ដើមឈើ​មួយ​ក្នុងចំណោម​បី​ដើម​នៅ​ទីនោះ​គឺ​ធា្ល​ប់​ជា​កន្លែង​ដែល​ព្រះពុទ្ធ​គង់​ធ្វើ​សមាធិ​ទៀតផង​។

​    ​ឆ្ងាយ​ពី​វត្ត​នោះ​ប្រហែល​ជិត ២ គីឡូម៉ែត្រ គឺមាន​សាលប្រជុំ​របស់​ជនជាតិ​ជ្វី​ហ្វ ដែល​នៅ​សេសសល់​តែមួយគត់​។ នៅក្បែរនោះ​គឺមាន​ហាង​ជនជាតិ​មូស្លីម​មួយ​។ ចៅប្រុស​របស់​ម្ចាស់​ហាង​នោះបាន​ពាក់អាវ​របស់​ក្រុម​បិសាច​ក្រហម  Manchester United ប្រកបដោយ​មោទនភាព​បំផុត ។

​     គ្មានអ្វី​អាចមក​ពណ៌នា​អំពី​របៀប​ដែល​ប្រទេស​នេះ​ផ្លាស់ប្តូរ​ពី​ការគ្រប់គ្រង​ផ្តាច់ការ​ដ៏​យូរ​របស់​យោធា​នោះឡើយ​។ ការផ្លាស់ប្តូរ​ច្រើន​ទៀត​នឹង​កើតឡើង​ឆាប់ៗ​នេះ ដូច្នេះ​បើ​អ្នក​ចង់ឃើញ​អតីតកាល​និង​បច្ចុប្បន្នភាព​នៅ​លាយឡំ​គ្នា សូម​មក​ពេលនេះ បើ​មិន​ចង់​ហួសពេល​៕

​ដកស្រង់​ទាំងស្រុង​ពី​កាសែត​ដេលី​មែ​ល​

អតីតកាល និង​បច្ចុប្បន្នភាព នៅតែ​ឡាយ​ឡំ​គ្នា​ក្នុងប្រទេស​ភូមា​!

អ្នកនេសាទ​ភូមា​នៅ​បឹង​អ៊ី​ន​ឡេ

អតីតកាល និង​បច្ចុប្បន្នភាព នៅតែ​ឡាយ​ឡំ​គ្នា​ក្នុងប្រទេស​ភូមា​!

ស្ត្រី​មី​យ៉ាន់​ម៉ា​កំពុង​ទូល​ក្អម


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


ទេសចរណ៏




Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ