Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈទេសចរណ៍

ក្មេង​តូចៗ​ក៏​អាច​មកលេង​ឋានសួគ៌​បានដែរ​! រមណីយដ្ឋាន​ម៉ា​ល់​ឌី​វ​អនុញ្ញាតឱ្យ​គ្រួសារ​មកលេង​បាន មិន​គ្រាន់តែ​អ្នក​មក​ក្រេប​ទឹកឃ្មុំ​នោះឡើយ​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 12 ឧសភា 2017 ម៉ោង 09:40:AM

​    ​ប្រសិនបើ​អ្នក​យល់ថា ម៉ា​ល់​ឌី​វ គឺជា​កន្លែង​ស័ក្តិសម​សម្រាប់តែ​អ្នក​មក​ក្រេប​ចន្ទ​ទឹកឃ្មុំ សូម​គិត​ម្តងទៀត​។​

​    ​ក្រុមហ៊ុន Club Med ថ្មីៗ​នេះ​ទើបតែ​ចាត់វិធានការ​ដំណាក់កាល​ធំ​របស់ខ្លួន​ដើម្បីឱ្យ​ប្រាកដថា ដំណើរ​កម្សាន្ត​មក​កោះ​រមណីយដ្ឋាន​រប​ស់​ខ្លួន នឹង​អាច​ទាក់ទាញ​ចំពោះ​កូនក្មេង​ផងដែរ​។

​    ​នេះ​មិន​គ្រាន់តែ​ជាការ​អនុគ្រោះ​ប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​រមណីយដ្ឋាន​នេះ​បាន​ព្យាយាម​ធ្វើ​គ្រប់​វិធី​ដើម្បីឱ្យ​ក្មេង​ស្វាគមន៍​ក្នុង​ឋានសួគ៌​របស់ខ្លួន ជាមួយ​រមណីយដ្ឋាន Kani ឥឡូវ​ផ្តល់ជូន​នូវ​កញ្ចប់​សកម្មភាព​ក​ម្សា​ន្ត​ទាំងអស់​សម្រាប់​ក្មេង​អាយុ ៤ ទៅ ១៧ ឆ្នាំ រាប់​ចាប់ពី​ការ​ជិះទូក​កា​យ៉ាក់ រហូតដល់ ការ​ពូន​ប្រាសាទ​ភ្នំខ្សាច់ និង បុគ្គលិក​ពោរពេញ​ដោយ​ការតាំង​ចិត្ត នឹង​មើលថែ​ពួកគេ​។

​    ​ពីមុនមក រមណីយដ្ឋាន Kani អនុវត្តតាម​ច្បាប់​តែមួយ​ប៉ុណ្ណោះ គឺ​ក្មេង​អាយុ ៨ ឆ្នាំ​ឡើង​ទើប​អនុញ្ញាត​។

​    ​មកទល់​ឆ្នាំ ២០១៧ នេះ រមណីយដ្ឋាន Kani មិន​គ្រាន់តែ​ទទួល​ក្មេង​អាយុ​ចាប់ពី ៤ ឆ្នាំ​ប៉ុណ្ណោះ​ទេ សូម្បី​ឪពុកម្តាយ​ក៏​អាច​ដេក​សំដិល​លើ​ឆ្នេរ​ខ្សាច់​សម្រាក​លំហែកាយ ខណៈ​កូនៗ​ពួកគាត់​ត្រូវបាន​មើលថែទាំ​ដោយ​ក្លិប​អ្នកបម្រើ​ក្មេងៗ​ខ្នាតតូច​ហៅថា Mini Club Med ដ៏​ថ្មី​សន្លាង ដែល​ផ្តល់ជូន​សកម្មភាព​កម្សាន្ត​គ្រប់មុខ​សម្រាប់​ក្មេងៗ​ពីរ​ប្រភេទ​អាយុ គឺ ៤ ទៅ ១០ ឆ្នាំ និង ១១ ទៅ ១៧ ឆ្នាំ​។​

​    ​ក្រុម​កុមារ​វ័យក្មេង​បំផុត​អាច​ទៅលេង​នៅ​សួន​កុមារ និង​អាច​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ ចូលរួម​ការធ្វើ​ម្ហូប​ក្មេង ព្រមទាំង​មេរៀន​សិល្បៈ និង​ការច្នៃ​វត្ថុ​ដោយ​ប្រើ​ដៃ ហើយ​អាច​ចូលរួម​លេងល្បែង​ចូល​ពួន​ក្នុង​ប្រាសាទ​ខ្សាច់ ជាមួយ​ក្មេងៗ​អាយុ ៨ ឆ្នាំ​ឡើងទៅ​អាច​ទៅ​ជិះទូក​កា​យ៉ាក់ និង ជិះទូក​ក្តោង​បាន​ផងដែរ​។

​    ​ចំណែក ក្រុម​អាយុ ១១ ឆ្នាំ​ឡើង អាច​លេង​តេ​ន្នី​ស​លើ​តុ បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ បាល់ទាត់ ជិះ​ក្តារ​ស្គី​លើទឹក ចុះ​មុជទឹក​ក្រោម​សមុទ្រ មុជទឹក​មើល​ត្រី​ធំៗ ជិះ​ស្គី​ទឹក ជិះ​ស្គី​អូស​តាម​អូប័រ ជិះទូក​ក្តោង ធ្វើដំណើរ​តាម​ទូក​ដែល​បាត​ធ្វើ​ពី​កញ្ចក់ និង​មើល​ភាពយន្ត​បញ្ចាំង​លើ​ផ្ទាំងសំពត់ស​នៅ​ទីវាល​ខាងក្រៅ (​តែ​រាង​ថ្លៃ​បន្តិច​ហើយ​)៕

ក្មេង​តូចៗ​ក៏​អាច​មកលេង​ឋានសួគ៌​បានដែរ​! រមណីយដ្ឋាន​ម៉ា​ល់​ឌី​វ​អនុញ្ញាតឱ្យ​គ្រួសារ​មកលេង​បាន មិន​គ្រាន់តែ​អ្នក​មក​ក្រេប​ទឹកឃ្មុំ​នោះឡើយ​

ក្មេង​តូចៗ​ក៏​អាច​មកលេង​ឋានសួគ៌​បានដែរ​! រមណីយដ្ឋាន​ម៉ា​ល់​ឌី​វ​អនុញ្ញាតឱ្យ​គ្រួសារ​មកលេង​បាន មិន​គ្រាន់តែ​អ្នក​មក​ក្រេប​ទឹកឃ្មុំ​នោះឡើយ​

ក្មេង​តូចៗ​ក៏​អាច​មកលេង​ឋានសួគ៌​បានដែរ​! រមណីយដ្ឋាន​ម៉ា​ល់​ឌី​វ​អនុញ្ញាតឱ្យ​គ្រួសារ​មកលេង​បាន មិន​គ្រាន់តែ​អ្នក​មក​ក្រេប​ទឹកឃ្មុំ​នោះឡើយ​

ក្មេង​តូចៗ​ក៏​អាច​មកលេង​ឋានសួគ៌​បានដែរ​! រមណីយដ្ឋាន​ម៉ា​ល់​ឌី​វ​អនុញ្ញាតឱ្យ​គ្រួសារ​មកលេង​បាន មិន​គ្រាន់តែ​អ្នក​មក​ក្រេប​ទឹកឃ្មុំ​នោះឡើយ​

ក្មេង​តូចៗ​ក៏​អាច​មកលេង​ឋានសួគ៌​បានដែរ​! រមណីយដ្ឋាន​ម៉ា​ល់​ឌី​វ​អនុញ្ញាតឱ្យ​គ្រួសារ​មកលេង​បាន មិន​គ្រាន់តែ​អ្នក​មក​ក្រេប​ទឹកឃ្មុំ​នោះឡើយ​

ក្មេង​តូចៗ​ក៏​អាច​មកលេង​ឋានសួគ៌​បានដែរ​! រមណីយដ្ឋាន​ម៉ា​ល់​ឌី​វ​អនុញ្ញាតឱ្យ​គ្រួសារ​មកលេង​បាន មិន​គ្រាន់តែ​អ្នក​មក​ក្រេប​ទឹកឃ្មុំ​នោះឡើយ​

ក្មេង​តូចៗ​ក៏​អាច​មកលេង​ឋានសួគ៌​បានដែរ​! រមណីយដ្ឋាន​ម៉ា​ល់​ឌី​វ​អនុញ្ញាតឱ្យ​គ្រួសារ​មកលេង​បាន មិន​គ្រាន់តែ​អ្នក​មក​ក្រេប​ទឹកឃ្មុំ​នោះឡើយ​

ក្មេង​តូចៗ​ក៏​អាច​មកលេង​ឋានសួគ៌​បានដែរ​! រមណីយដ្ឋាន​ម៉ា​ល់​ឌី​វ​អនុញ្ញាតឱ្យ​គ្រួសារ​មកលេង​បាន មិន​គ្រាន់តែ​អ្នក​មក​ក្រេប​ទឹកឃ្មុំ​នោះឡើយ​

ក្មេង​តូចៗ​ក៏​អាច​មកលេង​ឋានសួគ៌​បានដែរ​! រមណីយដ្ឋាន​ម៉ា​ល់​ឌី​វ​អនុញ្ញាតឱ្យ​គ្រួសារ​មកលេង​បាន មិន​គ្រាន់តែ​អ្នក​មក​ក្រេប​ទឹកឃ្មុំ​នោះឡើយ​

រមណីយដ្ឋាន Kani ចាប់ផ្តើម​ទទួល​ក្មេងៗ​អាយុ​ចាប់ពី ៤ ដល់ ១៧ ឆ្នាំ​ហើយ​ចាប់ពី​ឆ្នាំ ២០១៧


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


ទេសចរណ៏




Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ