Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈទេសចរណ៍

៥ កន្លែង​ក្នុង​ខេត្ត​មណ្ឌល​គី​រី ទេសភាព​ស្អាត​ដូច​រូបគំនូរ​មិនសូវមាន​អ្នក​ទៅដល់​

​ដោយ ៖​ថោ ច័ន្ទ​ឬ​ទ្ធិ ថ្ងៃទី 10 មេសា 2017 ម៉ោង 12:32:PM

ខេត្ត​មណ្ឌល​គី​រី ស្ថិតនៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា គឺជា​ដែនដី​សម្បូរ​ទៅដោយ​ព្រឹក្ស​ព្រៃ និង​អាកាសធាតុ​ដ៏​ត្រជាក់​។ ខេត្ត​នេះ មាន​តំបន់​ទេសចរណ៍ធម្មជាតិ​ជាច្រើន​ដែល​លាក់ខ្លួន​ពួន​អាត្មា​មិនសូវមាន​អ្នក​ទៅដល់​។ ខាងក្រោម​នេះ​ជា​តំបន់​ទេសចរណ៍​ទាំង ៥​កន្លែង នៃ​ខេត្ត​មណ្ឌល​គី​រី​មាន​ទេស​ភាពល្អ​ប្រណិត​ដូច​រូបគំនូរ ដែល​ក្រុមការងារ​ផ្លូវ​ទៅ​ស្រុក​របស់ Sabay ធ្លាប់បាន​ទៅដល់។​

 ១. ផ្លូវ​ទៅ​ដាក់​ដាំ​

​ធ្វើដំណើរ​ចេញពី​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ឆ្ពោះទៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង រហូតដល់​ទល់ដែន​ប្រទេស​វៀតណាម ចម្ងាយ​ផ្លូវ​ប្រហែល ៣០​គីឡូម៉ែត្រ លោកអ្នក​នឹង​ឃើញ​មាន​ទេសភាព​ដ៏​ស្រស់ត្រកាល ប្រៀបដូចជា​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍ​យ៉ាង​ដូច្នោះ​ដែរ​។​


​ជាមួយនឹង​អាកាសធាតុ​ត្រជាក់​នៅ​តំបន់​ឦសាន​ខេត្តមណ្ឌលគិរី ផ្លូវ​ទៅ​ដាក់​ដាំ ក្រាល​ដោយ​កៅស៊ូ ស្អាត ខណៈ​តាមផ្លូវ​មាន​ឡើង​ភ្នំ​ចុះ​ភ្នំ ផ្លូវ​មាន​រៀង​អក្សរ N បត់បែន ថែមទាំង​មាន​ដើមឈើ​តូចធំ​អម​សងខាង​ផ្លូវ ជាពិសេស​គឺមាន​ដើម​ស្រល់​ដុះ​លើ​ភ្នំ និង​មាន​ស្មៅ​លើ​ភ្នំ​ពណ៌​មាស​ទៀត​នោះ ធ្វើ​ឲ្យ​អ្នក​ស្ទើរតែ​មិន​ជឿថា ជា​ដែនដី​របស់​ដូនតា​ខ្មែរ​យើង​ឡើយ​។​

២. ដើម​ស្រល់ នៅ​មណ្ឌលគិរី

​ធ្វើដំណើរ​ចេញពី​ទីក្រុង​សែន​មនោ​រម្យ ទី​រួម​ខេត្តមណ្ឌលគិរី ឆ្ពោះទៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ចម្ងាយ​ប្រហែល​១៥​គីឡូម៉ែត្រ លោកអ្នក​ប្រាកដជា​បានឃើញ​ដើម​ស្រល់​ជាច្រើន ដុះ​អម​សងខាង​ផ្លូវ លើ​ភ្នំ​ខ្ពស់​ទាប និង​បង្ហាញ​សម្រស់​ធម្មជាតិ​ស្រស់ស្អាត មិន​ចាញ់​ដើម Christmas (​គ្រី​ស្មាស​) សិប្បនិម្មិត ដែល​គេ​តុបតែង​ឡើយ​។​

​នៅលើ​ដងផ្លូវ​កៅស៊ូ​រលោង​ស្រិល​ដ៏​សែន​ស្ងាត់ ដែល​ពុំ​សូវ​មាន​អ្នកដំណើរ​ឆ្លងកាត់ ហើយ​ពេល​ឃើញ​ដើម​ស្រល់​យ៉ាងច្រើន​ដុះ​លើ​ភ្នំ ពិតជា​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា វា​ពិតជា​ស្អាត​មែនទែន ប្រៀប​ដូចនឹង​ដើម Christmas ដែល​គេ​តុបតែង ដើម្បី​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​ណូអែល​ឆាប់ៗ​ខាងមុខនេះ​យ៉ាង​ដូច្នោះ​ដែរ​។​

៣. ទឹកធ្លាក់រ​មនា​

​ទឹកធ្លាក់​រម​នាទី​ពីរ​ជា​កន្លែង​កម្សាន្ត​ដ៏​រីករាយ​មួយ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​។ ពេល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅដល់​ទីនោះ​ប្រាកដជា​ចម្លែក​អារម្មណ៍​នឹង​សំឡេង​ពីរ​ខុសគ្នា​ពោលគឺ​សំឡេង​ទឹកធ្លាក់ និង​សំឡេង​វា​រី​អគ្គិសនី​លាយ​បញ្ចូល​គ្នា​ក្នុងពេល​តែមួយ​។ ទឹកធ្លាក់​លើ​ផ្ទាំង​ថ្ម​កម្ពស់​ប្រហែលជា​៥​ម៉ែត្រ ប៉ុន្តែ​បើ​សរុប​ទាំង​ផ្នែក​ខាងលើ និង​ខាងក្រោម​ប្រហែលជា​៣០០​ម៉ែ​ត្រដែ​លលេង​កម្សាន្ត​បាន​។​នៅជាប់​ទឹកធ្លាក់​នោះ​មាន​វា​រី​អគ្គិសនី​ខ្នាតតូច​មួយ​ដែល​អាច​បម្រើ​ដល់​អ្នកភូមិ​នៅ​ទីនោះ​បាន​ខ្លះ​។​

 ៤. ដើម​ជ្រៃ​យក្ស នៅ​ទឹកធ្លាក់​ជ្រៃ​ធំ​

​នៅពេល​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ទឹកធ្លាក់​ជ្រៃ​ធំ​ក្នុង​ខេត្ត​មណ្ឌល​គី​រី លោកអ្នក​ប្រាកដជា​ចាប់អារម្មណ៍​ខ្លាំង​នឹង​ដើម​ជ្រៃ​យក្ស​មួយ​ដើម​ដែលមាន​អាយុកាល​រាប់រយឆ្នាំ និង​មាន​បែក​ធំៗ​វែង​អន្លាយ​គួរ​ជាទី​គយគន់​ពេក​ក្រៃ​។ នៅ​ចម្ងាយ​ពី​ដើម​ជ្រៃ​យក្ស​ប្រហែលជា​២០​ម៉ែត្រ​មានទឹក​ធ្លាក់​បែក​សំពោង​ដែល​ទីនេះ​ហៅថា ទឹកធ្លាក់​ជ្រៃ​ធំ​។​

​វា​មាន​ទីតាំងនៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង​ដែលមាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី​។ ដើម្បី​ទៅដល់​ទីនោះ លោកអ្នក​អាចធ្វើ​ដំណើរ​ដោយ​រថយន្ត​ក៏បាន ឬ​ម៉ូតូ​ក៏បាន​។​

៥.​ទឹកជ្រោះ​សែន​មនោ​រម្យ​

​ទឹកជ្រោះ​សែន​មនោ​រម្យ​នៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ នៃ​ខេត្ត​មណ្ឌល​គី​រី​បាន​ក្លាយជា​កន្លែង​ងាយស្រួល​បំផុត​សម្រាប់អ្នកទេសចរ​ទៅ​លំហែកាយ ខណៈ​ទឹកធ្លាក់​មាន​កម្ពស់​រាប់​ម៉ែត្រ និង​ដើមឈើ​ធំៗ​ដែល​បង្កើតជា​ខ្យល់​បក​ត្រជាក់​ឆ្អឹងខ្នង​។ វា​មាន​ទីតាំងនៅ​ក្នុងស្រុក​សែ​ន​មនោ​រម្យ​ចម្ងាយ​ត្រឹមតែ​៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទី​រួម​ខេត្ត​តាមរយៈ​ផ្លូវ​គ្រួស​ក្រហម​។ តាម​សងខាង ផ្លូវលំ​នោះ​មាន​ឧស្សាហកម្ម​ចម្ការកៅស៊ូ កាហ្វេ និង​ស្វាយចន្ទី​ផងដែរ​។

​ទឹកធ្លាក់​មាន​កម្ពស់​ជាង​១០​ម៉ែត្រ​ដែល​បង្កើតបានជា​សំឡេង​កងរំពង​ពេញ​ត្រចៀក​នៅពេល​ភ្ញៀវ​ស្ថិតនៅ​ផ្នែក​ខាងក្រោម​។ នៅ​មាត់ទឹក​ធ្លាក់​នោះ​មាន​ដើម​គគីរ​ធំ​មួយ​ដើម​ដែលមាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ​៕

​អត្ថបទ​៖Sabay


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


ទេសចរណ៏
18814777_746359068904357_2025453610323021810_o

សម្រស់​នាគព័ន្ធ​នា​រដូវ​ដើម​វស្សា​ (ថ្ងៃទី 4 មិថុនា 2017 ម៉ោង 04:20:AM)



Apple Google

Cli1

Ng

Announce-21(1)

Derongshop

Ptc13

Romanson


ដំណឹងថ្មីៗប្រចាំថ្ងៃ

Love_large

ទុក្ខ​ស្រី ប្ដី​កាន់​លុយ​

ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:52:AM

Boktes

បុកកន្ទុយហេះ

ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:20:AM