Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈទេសចរណ៍

ចំការ​ស្នេហ៍​ក្បែរ​បង្កើយ បាន​ទៅលេង​ហើយ​ពិតជា​ជក់ចិត្ត​

​ដោយ ៖​អ៊ុំ សុភ​ក្តិ​ ថ្ងៃទី 14 មីនា 2017 ម៉ោង 02:02:PM

មិន​ឆ្ងាយ​ពី​ភ្នំពេញ​ប៉ុន្មាន​ទេ ពោលគឺ​នៅក្នុង​ភូមិ​កោះ​តូច ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល រមណីយដ្ឋាន «​ចំការ​ស្នេហ៍​» កំពុង​បង្ហាញខ្លួន និង​បង្ហើរ​ក្លិន​ដ៏​ក្រអូប​ភាយ ដើម្បី​ទទួល​ស្វាគមន៍​ទេសចរ​ជាតិ និង​អន្តរជាតិ​។​

​ផ្ទះ​ជនជាតិ​ព្នង​
 
​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ៦ បត់​ស្ដាំ​តាម​ក្លោងទ្វារ​វិហារ​ចិន​ហុក​តិច តាម​ផ្លូវលំ​ប្រហែល ១០០ ម៉ែត្រ​បត់​ឆ្វេង​ត្រង់ អ្នកនឹង​បានឃើញ​កំពង់ចម្លង​ព្រែកលៀប កោះដាច់ កោះ​ឧកញ៉ា​តី​ខាងស្ដាំ​ដៃ​។ ក្រោយពី​ឆ្លង​កំពង់​នេះហើយ អ្នក​ត្រូវ​ធ្វើដំណើរ​ឆ្លងស្ពាន​កោះដាច់ ឆ្ពោះទៅមុខ​ត្រង់ រួច​បត់​ឆ្វេង​ត្រង់ នោះ​អ្នកនឹង​ឃើញ​រមណីយដ្ឋាន «​ចំការ​ស្នេហ៍​» ដែល​បើកទ្វារ​ស្វាគមន៍​ទេសចរ​គ្រប់​វេលា​កាល​។​

​ហ៊ុម​ព័ន្ធ​ដោយ​ចម្ការពោត ផ្លូវ​ទៅ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ ក្រាល​ដោយ​បេតុង​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ដល់​ភ្ញៀវទេសចរ​។ ចំណែក​ក្នុង​បរិវេណ​វិញ មាន​កន្លែង​អង្គុយលេង​ស្ងប់ស្ងាត់​ដូចជា ក្យុ​ស ផ្ទះ​ព្នង ដែល​មិន​គិតពី​ថ្លៃឈ្នួល លើកលែងតែ​ភេសជ្ជៈ និង​អាហារ​ហូបចុក ប៉ុន្តែ​ទេសចរ​ត្រូវ​ទិញ​សំបុត្រ​ចូល​ទស្សនា​ប៉ុណ្ណោះ​។  រមណីយដ្ឋាន​ចំការ​ស្នេហ៍​សំបូរ​ដោយ ម្លប់ឈើ​ដ៏​ត្រជាក់ ជាពិសេស​ឈើ​ហូប​ផ្លែ ស្វាយ ល្មុត ដួង ត្របែក ខ្វិត​... រួមទាំង​មាន​បរិស្ថាន​ស្អាត និង​ខ្យល់អាកាស​បរិសុទ្ធ ដែលនាំឱ្យ​អារម្មណ៍​តប់ប្រមល់​ទាំង​ប៉ុន្មាន រសាត់​បាត់​ទៅតាម​វាយោ​។​

​កាន់តែ​ពិសេស​អ្វីដែល​ភ្ញៀវ​ចាប់ចិត្ត គឺ​កន្លែង​មួយ​នេះ​មានផ្ទះ​បង្កើត​ដង្កូវនាង និង​មាន​សូត្រ​ធ្វើ​ដោយ​ដៃ​ដ៏​ប្រណីត របស់​ពលរដ្ឋ​សហគមន៍​តម្បាញ​។ នេះ​បើតាម​ការឱ្យ​របស់លោក ពេជ្រ វ៉ាង អ្នកគ្រប់គ្រង​ផ្នែក​សេវា និង​បុគ្គលិក​ប្រចាំ​រមណីយដ្ឋាន ចម្ការ​ស្នេហ៍​។​

លោក ពេជ្រ វ៉ាង អ្នកគ្រប់គ្រង​ផ្នែក​សេវា និង​បុគ្គលិក​ប្រចាំ​រមណីយដ្ឋាន ចម្ការ​ស្នេហ៍​

​លោក​បន្តថា ៖ “​បរទេស​ចង់ឃើញ​ដង្កូវនាង និង​សូត្រ​របស់​ខ្មែរ​យើង ព្រោះ​អី​សូត្រ​យើង​ជា​សូត្រ​ល្អ គេ​ទទួលស្គាល់ ហើយ​ពួកគាត់​ចង់ដឹងថា​ប្រភព​សូត្រ​ល្អ​ពិត​នៅឯណា​"​។ បើតាម​ការរៀបរាប់រ​ប​ស់លោក ពេជ្រ វ៉ាង តម្លៃ​សូត្រ​នៅទីនេះ​មាន​ចាប់ពី ៥ ដុល្លារ ដល់ ២០០​ដុល្លារ តាម​ទំហំ និង​ខ្នាត​។​

​បើទោះបី​ទីនេះ​មាន​កន្លែង​បង្កើត​សត្វ​ដង្កូវនាង​មែន ប៉ុន្តែ​ពេលនេះ​សត្វ​ដ៏​មាន​ប្រយោជន៍​នេះ មិនទាន់មាន​នៅឡើយ​ទេ លុះ​ចាំ​ដល់​កន្លះ​ខែ​ទៀត​ទើប​មាន​។​

​អ្នកគ្រប់គ្រង​ដដែល​បន្តទៀតថា "​ចំការ​ស្នេហ៍​" មាន​អាង​ហែល​ទឹក​ធ្វើ​ក្នុង​ទន្លេ​ផ្ទាល់ (​ជម្រៅ​១ ម៉ែត្រ​កន្លះ មាន​បាត និង​ប្រើ​ទឹកទន្លេ​) ដោយមាន​ប្រព័ន្ធ​បញ្ចេញបញ្ចូល​ត្រឹមត្រូវ​។ តម្លៃ​ហែល​ទឹក មនុស្ស​ធំ​ត្រូវ​បង់ថ្លៃ ៤​ពាន់​រៀល និង​ក្មេង ២​ពាន់​រៀល​"​។​

​មិនតែប៉ុណ្ណោះ រមណីយដ្ឋាន​មួយ​នេះ មានផ្ទះ​ខ្មែរ​សម្រាប់​ជួល​ជូន​ទេសចរ ដែល​ចង់​ស្នាក់នៅ​នាពេល​យប់ ដោយមាន​សន្តិសុខ​យាមកាម​ត្រឹមត្រូវ​។ មួយ​យប់​មានតម្លៃ​ប្រហែល ១០ ដុល្លារ​អាមេរិក​។ ក្រៅពីនេះ​ភ្ញៀវ​អាច​មើល​សត្វស្រុក សត្វព្រៃ​ផ្សេងៗ​រួមមាន មាន់ កំប្រុក សារិកាកែវ​ជាដើម​ដើម្បី​កម្សាន្ត​អារម្មណ៍​។​

​រមណីយដ្ឋាន​ដែល​ស្ថិតនៅលើ​កោះ​ឧកញ៉ា​តី​នេះ បើក​ដំណើរការ​នៅ​ម៉ោង ៧ ព្រឹក រហូតដល់​ម៉ោង ៥ ល្ងាច ហើយ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​សម្រាប់​ខ្មែរ​គឺ ២​ពាន់​រៀល និង ១ ដុល្លារ សម្រាប់​ជនបរទេស​។ ថ្ងៃ​ដែលមាន​ភ្ញៀវ​មក​ទស្សនា​ច្រើន គឺ​ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​បុណ្យទាន​ធំៗ​៕  https://www.youtube.com/watch?v=bdYqMK9mQ8o&feature=youtu.be
អាង​ហែល​ទឹក​ធ្វើ​ក្នុង​ទន្លេ​
 
​ចុច​អាន​៖ រមណីយដ្ឋាន​ក្បាលទឹក ទើប​បង្កើត​ថ្មី តែ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ដ​ច្រើន​កុះករ​

​អត្ថបទ​៖ Sabay​


ហាមយកអត្ថបទពី វេបសាយ www.rasmeinews.com ដោយគ្មានការអនុញ្ញាតិ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px


ទេសចរណ៏




Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ដំណឹងថ្មីៗប្រចាំថ្ងៃ

18766085_642383172620259_3049605006020149067_n

ភ្លៀង​បង្ក​លិចលង់​នៅ​ប៉ៃលិន​

ថ្ងៃទី 28 ឧសភា 2017 ម៉ោង 05:16:PM