Toyota បញ្ចេញ​សាច់ដុំ​ប្រជែង​ជាមួយ​រថយន្ត Porsche ដោយ​បង្ហាញ​រថយន្ត Supra ថ្មី​កៅអី​ពីរ​ប្រើ​សាំង​និង​អគ្គិសនី​

375
ចែករម្លែក

​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ដេ​ត្រ​យ (Detroit) នៅ​សប្តាហ៍​នេះ​បាន​ក្លាយជា​ការចាប់ផ្តើម​សម្រាប់​បន្ទះ​សាក​ថាមពល​ដ៏​កំពូល​សម្រាប់​រថយន្ត Supra របស់​ក្រុមហ៊ុន Toyota ដែល​គេ​ទ​ន្ទ​ង់​រង់ចាំ​ជា​យូរ​មកហើយ​នោះ​។​

​រថយន្ត​កៅអី​ពីរ​ជំនា​ន់ទី ៥ របស់ Toyota នេះ​បាន​ឆក់យក​ការចាប់អារម្មណ៍​របស់​អ្នកសារព័ត៌មាន នៅពេល​ទីបំផុត​វាំងនន​បាន​លាត់​បង្ហាញ​រថយន្ត​នេះ ដោយ​កត់​សម្គាល់ការ​ត្រឡប់មកវិញ​របស់​ឈ្មោះ Supra បន្ទាប់ពី​គេ​បានដាក់​ឈ្មោះ​ឱ្យ​វា​កាលពី ១៧ ឆ្នាំមុន​។​

​ដំណើរការ​ដោយ​ម៉ាស៊ីន​សាំង V6 ប្រភេទ Turbo-charged 3-litre កម្លាំង ៣៣៥ សេះ និង​ភ្ជាប់​ទៅនឹង​ប្រអប់លេខ​ស្វ័យប្រវត្តិ ៨ លេខ រថយន្ត​ថ្មី GR Supra នឹង​ស្ទុះ​ពី ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប្រើពេល​ត្រឹម ៤,៣ វិនាទី និង​មាន​ល្បឿន​កំពូល​ដោយ​កាច់​មក​ប្រើ​អគ្គិសនី គឺ ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​តម្លៃ​វិញ​នឹង​ចាប់ផ្តើម​ពី ៥២.៦៩៥ ផោន (៦៧.៨៨៧​ដុល្លារ​) ពេល​វា​មកដល់​បន្ទប់​តាំងពិព័រណ៍​នៅ​អង់គ្លេស​នៅ​ចុងឆ្នាំ​នេះ​៕ ដោយ៖ កញ្ញាដាលីស