Toyota ហៅ​ប្រមូល​រថយន្ត​ចូល​ឃ្លាំង​វិញ​ចំនួន​ជាង​២០.៤០០​គ្រឿង នៅ​វៀតណាម​ដោយសារ​បញ្ហា​ពោង​សុវត្ថិភាព​

3379
ចែករម្លែក

រថយន្ត ម៉ាក Corolla និង Prius ព្រមទាំង Lexus ស្ថិតនៅក្នុង ចំណោម រថ យន្ត ទាំងនេះ ដែល នឹង ត្រូវបាន ហៅចូល ឃ្លាំង វិញ នៅ វៀតណាម ។

ក្រុមហ៊ុន ផលិត រថយន្ត Toyota Motor Vietnam កំពុង ហៅ ប្រមូល រថយន្ត ចំនួន ២០.៤៩០ គ្រឿង ចូល ឃ្លាំង វិញ ដើម្បី ពិនិត្យ មើល និង ជំនួស ប្រព័ន្ធ ពោង សុវត្ថិភាព នៅ កៅអី អ្នកដំណើរ ខាង មុន ដែលមាន បញ្ហា ។ ប្រព័ន្ធ ពោង សុវត្ថិភាព inflator module និង sensor ដែលមាន បញ្ហា នេះ ត្រូវបាន ផលិតឡើង ដោយ ក្រុមហ៊ុន Takata របស់ ជប៉ុន ។

ក្រុមហ៊ុន នេះ បាន និយាយថា ខ្លួន នឹង អនុវត្ត ការហៅ រថយន្ត ចូល ឃ្លាំង វិញ ចំនួន ២ លើក នៅក្នុង សេចក្តីថ្លែងការណ៍ ដែល ចេញផ្សាយ កាលពី ថ្ងៃ ពុធ ទី ២១ មីនា ។ ការហៅ ទីមួយ គឺ ផ្តោតលើ រថយន្ត Corolla ដែល ផលិត នៅ វៀតណាម ឆ្នាំ ២០១០ និង ឆ្នាំ ២០១២ សរុប ចំនួន ១៦.៩៦៤ គ្រឿង ហើយ ការហៅ ទី ២ គឺ ផ្តោតលើ រថយន្ត ម៉ាក Prius, Corolla, IMV HILUX និង Lexus សរុប ចំនួន ៣.៥២៦ គ្រឿង ។

ក្រុមហ៊ុន នេះ បាន និយាយថា ការប្រមូល រថយន្ត ទាំង ២ លើក នេះ នឹង ចាប់ផ្តើម ពីថ្ងៃ ទី ២២ ខែមីនា ៕ដោយ៖សុខា/sn