TV5 ប្រកាស​សម្ពោធ​ស្នាដៃ​រឿង​ភាគពីរ​រឿង​ទើប​បញ្ចប់​ការថត និង​រំពឹង​ការគាំទ្រ​ខ្លាំង​

305

​ភ្នំពេញ​៖ ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍ លេខ​៥ បានប្រារឰ​ពិធីជប់លៀង​អាហារ​ល្ងាច​ជាមួយ​តារា​រយ​នាក់ និង​ក្រុម​ការ ងារ​ផលិត​ខ្សែភាពយន្ត​ដោយ​ធ្វើការ ប្រកាស​សម្ពោធ​ស្នាដៃ​រឿង​ភាគពីរ​រឿង គឺ​រឿង “​នេះ​ឬ​ជីវិត​” និង​រឿង “​ទណ្ឌកម្ម​ស្នេហ៍​” ដែល​ទើបតែ​បញ្ចប់ ការថត​និង​រំពឹង​ការគាំទ្រ​ខ្លាំង​លើ កញ្ចក់​ទូរទស្សន៍​ខាងមុខនេះ ។​
​ ​
​កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ ២០១៧ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន អញ្ជើញ​តួ​សម្តែង​ក្នុង​ទាំង​រឿង​២ ដើម្បី ពិសា​អាហារ​សាមគ្គី​ក្រោយ​បំពេញការងារ​សម្តែង​ទាំងយប់ ទាំង​ថ្ងៃ ដើម្បី​បម្រើ អារម្មណ៍​ទស្សនិកជន ។​
​ ​
​សម្រាប់​ខ្សែ​រឿង​ចំនួន​២ “​នេះ​ឬ ជីវិត​” និង​រឿង “​ទណ្ឌកម្ម​ស្នេហ៍​” ដែល មាន​សុទ្ធតែ​តារា​ល្បីៗ ចូលរួម​សម្តែង ហើយ​សុទ្ធសឹងតែ​ជា​ខ្សែ​រឿង​មានការ គាំទ្រ​ពី​អ្នកទស្សនា ពិសេស​នៅតាម បណ្តា​ខេត្ត​នានា ។ អគ្គនាយក​ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ នៅតែ​ប្រកាស ជំហរ​របស់ខ្លួន​ដដែល​ថា នឹង​យកចិត្ត ទុកដាក់​ក្នុង​ការផលិត​ខ្សែភាពយន្ត​ខ្មែរ បន្ត​ពីមួយ​រឿង​ទៅមួយ​រឿង​ដោយ​មួយឆ្នាំៗ រំលេច​ភាពយន្ត​ភាគ​ខ្មែរ​ជា ច្រើន​លើ​កញ្ចក់​ទូរទស្សន៍​នេះ​ដើម្បី ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​និង ការគាំទ្រ​របស់​ទស្សនិកជន​ខ្មែរ ។ រឿង ទាំងពីរ​នេះ នឹង​ត្រៀម​ចាក់​បញ្ចាំង​លើ ម៉ោង​មាស ដែល​ក្រសួង​ព័ត៌មាន​ដាក់ ជូន និង​ចូលរួម​លើកស្ទួយ​ជីវភាព​តារា កម្ពុជា និង​ក្រុម​ផលិត​ភាពយន្ត​ឱ្យមាន ភាព​ធូរធារ​ទាំងអស់គ្នា ។​
​ ​
​លោក​ស៊ិន សុផាត ដែលជា គណៈកម្មការ​ត្រួតពិនិត្យ​ការដឹកនាំ​ថត រឿង​ភាគ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ បាន បញ្ជាក់ថា សម្រាប់​ទំហំ​នៃ​ការចំណាយ ក្នុងការ​ផលិត​រឿង “​ទណ្ឌកម្ម​ស្នេហ៍​” កំណត់ថា ត្រូវ ចាយ​ប៉ុន្មាន​នៅឡើយ ពីព្រោះ​មិនទាន់ ចេញ​ថត​និង​វាយតម្លៃ​នៅឡើយ ប៉ុន្តែ​ថ្ងៃ ស្អែក​នេះ​ក្រុមការងារ ថត​នឹង​រៀបចំ ចេញ​ថត​បណ្តើរៗ​ជាមួយ​តួៗ ដែល​ត្រូវ បានរៀបចំ​រួចហើយនោះ ។ ផ្ទៃ​រឿងនេះ ក៏​ជា​ប្រភេទ​រឿង​បែប​មនោ​ស​ញ្ចោ​ត​នា ស្នេហា​ធ្វើបាប​គ្នា​ទៅវិញទៅមក​រវាង​តួឯក​ប្រុស​ស្រី​ទាំងពីរ គឺ​លោក សូ ឆា​នី និង​កញ្ញា ព្រះ កាយ​ច័ន្ទ ។ រឿងនេះ ស្ថានីយទូរទស្សន៍​លេខ​៥​បាន​ត្រៀម ផលិត​ឱ្យមាន​៣០ ភាគ​ទៅ​៣៥ ភាគ ដែល​អាច​គ្រោង​នឹងដាក់​បញ្ចាំង​នៅ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ នៅ​ខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ ។​
​ ​
​សូមបញ្ជាក់ថា ខ្សែភាពយន្ត​ភាគ រឿង “​ទណ្ឌកម្ម​ស្នេហ៍​” មាន​វត្តមាន​ចូល រួម​សម្តែង​ដោយ​លោក សូ ឆា​នី កញ្ញា ព្រះ កាយ​ច័ន្ទ កញ្ញា ទឹម រដ្ឋា កញ្ញា នៅ ដា​ណា លោក យូ​ឌី​ស្កូ លោក​ឯក សុភា​រិ​ទ្ធ​លោក ហេង ដាវី អ្នកនាង តូច ស្រី​ពេជ្រ ព្រមទាំង​តារា​សម្តែង​ប្រុស ស្រី​ជាច្រើនរូប​ទៀត ៕ ដោយ​: បូ​រិ​ន​