Uber គ្រោង​សាកល្បង​អាត់​សំឡេង​សន្ទនា ដោយសារតែ​បទល្មើស​រំលោភ​

141
ចែករម្លែក

យូ​បឺ (Uber) ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​អ្នកដំណើរ​ដោយ​ប្រើ App កក់​ការធ្វើដំណើរ ដូច​ក្រុមហ៊ុន Pass App ក្រុមហ៊ុន Grab​និង​ក្រុមហ៊ុន​មួយចំនួនទៀត​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ នាពេល​បច្ចុប្បន្ន​បាន​បញ្ជាក់ថា ខ្លួន​មាន​គម្រោង​សាកល្បង​អាត់​សំឡេង​ការសន្ទនា​អំឡុង ការធ្វើដំណើរ​របស់​ភ្ញៀវ​នៅក្នុង​សហរដ្ឋ​អាម៉េរិក​។

​ក្រុមហ៊ុន​លើកឡើងថា គម្រោង​សាកល្បង​នេះ​គឺ​ដើម្បី​ការពារ​អតិថិជន​ជា​អ្នកដំណើរ​ព្រម ទាំង​តៃកុង​របស់ខ្លួន ក្រោយ​មានការ​ចោទប្រកាន់ថា តៃកុង​របស់ខ្លួន​ចាប់រំលោភ ឬ​បៀត បៀ​ន​ផ្លូវភេទ​អ្នកដំណើរ​ជា​បន្តបន្ទាប់ ធ្វើឱ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​យ៉ាងខ្លាំង​។

App អាត់​សំឡេង​នេះ​នឹង​ដំណើរការ​សាកល្បង​ក្នុង​ក្រុង​នានា​នៅ​អាមេរិក​ឡាទីន ចាប់ពី ខែក្រោយ​ទៅហើយ​បន្ទាប់មក​នឹង​បន្ត​សាកល្បង​នៅក្នុង​សហរដ្ឋ​អាម៉េរិក តាម​ក្រោយ​ក្នុង ពេល​ឆាប់ៗ​នេះ​។

​ការ​អាត់​សំឡេង​នឹង​ជួយ​លាតត្រដាង​ការពិត​នូវ​អ្វី ដែល​កើតឡើង​អំឡុងពេល​ធ្វើដំណើរ បញ្ចៀស​ករណី “​ស្រី​ប្រកាន់ ប្រុស​ប្រកែក​” ឬ​ការចោទប្រកាន់​ទាំង​គ្មាន​ការពិត​។

​ទោះជា​យ៉ាងណា មានតែ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​អាច​ទទួលបាន​ខ្សែអាត់​សំឡេង​ទាំងនេះ​៕ ប្រែ​សម្រួលៈ​ខុម