UCL ៖ Lyon ស្មើ​ជាមួយ Man City ខណៈ​បិសាច​ក្រហម Man Utd ឡើងទៅ​វគ្គ​បន្ទាប់

802
ចែករម្លែក

ក្រុម​មេឃ​ខៀវ Manchester City បាន​ឡើងទៅ​វគ្គ​បន្ទាប់​ក្នុង​ក្របខ័ណ្ឌ Champions League បន្ទាប់ពី​ដេញតាម​ពីក្រោយ​២​ដង​ដើម្បី​តាម​ស្មើ ២-២ ជាមួយ​ក្រុម Lyon ក្នុង​ពូ​ល F កាលពី​ថ្ងៃ​អង្គារ​ទី​២៧ វិច្ឆិកា​។

​នៅ​ទីក្រុង​ម៉ាន់​ឆេ​ស្ទើ​ឯណោះ​វិញ កីឡាករ​ម៉ា​រ៉ូ​ណេ ហ្វែ​ល​ឡាយ​នី របស់​ក្រុម​បិសាច​ក្រហម Man Utd បាន​ស៊ុត​គ្រាប់​ជ័យជម្នះ​ដ៏​ចម្រូងចម្រាស់​ចុង​ម៉ោង ដើម្បី​នាំ​ភាព​ធូរស្បើយ​ក្នុង​ចិត្ត​មកកាន់​កីឡដ្ឋាន Old Trafford បន្ទាប់ពី​ជ័យជម្នះ​១-០ លើ​ក្រុម Young Boys បាន​បញ្ជូន​ពួកគេ​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​។

​ក្រុម​ដទៃទៀត​ដែល​បាន​ឡើងទៅ​វគ្គ​បន្ទាប់​ដែរនោះ​មានដូចជា Juventus, Bayern Munich, Ajax, Real Madrid និង Roma​។

​លទ្ធផល​ប្រកួត​កាលពី​រាត្រី​ថ្ងៃ​អង្គារ ៖
​ពូ​ល E
AEK Athens 0-2 Ajax
Bayern Munich 5-1 Benfica
​ពូ​ល F
Lyon 2-2 Manchester City
1899 Hoffenheim 2-3 Shakhtar Donetsk
​ពូ​ល G
CSKA Moscow 1-2 Viktoria Plzen
Roma 0-2 Real Madrid
​ពូ​ល H
Juventus 1-0 Valencia
Manchester United 1-0 Young Boys៕ ដោយ៖ កញ្ញាដាលីស

ហ្វែ​ល​ឡាយ​នី ស្ទុះ​ឱប​លោក​ម៉ូ​រី​ញ៉ូ ក្រោយ​ស៊ុត​បញ្ចូល​ទី​ចុង​ម៉ោង​ជួយ Man U ឈ្នះ Young Boys ១-០
#