UEFA គំរាម​បិទ​ផ្នែក​ខ្លះ​នៃ​ពហុកីឡាដ្ឋាន​របស់​ម៉ុង​តេ​ណេ​ហ្គ្រោ

504
ចែករម្លែក

ក្រុម​ម៉ុង​តេ​ណេ​ហ្គ្រោ ប្រឈម​នឹង​ការពិន័យ​លេង​ដោយ​បិទទ្វារ​សម្រាប់​ការប្រកួត​ជម្រុះ Euro 2020 នាពេលខាងមុខ បន្ទាប់ពី​មានការ​ចោទប្រកាន់ថា មានការ​ស្រែក​បន្ទរ បែប​រើសអើង​ពូជសាសន៍ អំឡុងពេល​ប្រកួត​ចាញ់​ក្រុម​អង់គ្លេស ៥-១ កាលពី​យប់ ថ្ងៃ​ច័ន្ទ​។​
​ ​
កីឡាករ​អង់គ្លេស​រួមមាន ខាល​ឡុ​ម ហ៊ូ​ដ​សិន អូដ​យ (Callum Hudson Odoi) និង ឌែ​ន​នី រ៉ូ​ស (Danny Rose) បាន​ត្អូញត្អែរ អំពី​សំឡេង​ស្រែក​របស់​សត្វ​ស្វា​ពេញ ទាំង​ការប្រកួត​នៅ Podgorica ។ រ៉ា​ហ៊ីម ស្ទឺ​លិ​ង (Raheem Sterling) អបអរ​គ្រាប់ បាល់​របស់ខ្លួន ដោយ​យកដៃ​ទាញ​ត្រ​ច្រៀក​ដែល​សំដៅ​ដល់​ការ​ត្អូញត្អែរ​របស់​មិត្ត រួម​ក្រុម​។​
​ ​
UEFA បានធ្វើការ​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​ទាំងនេះ ហើយ​បានបញ្ជាក់​កាល ពីថ្ងៃ​អង្គា​រថា ក្រុម​ម៉ុង​តេ​ណេ​ហ្គ្រោ​នឹង​ប្រឈម​បទ​ចោទ​ចំនួន​៥​ករណី ដូចជា​ការ ដុត​កាំជ្រួច គប់​វត្ថុ​ចូល​ទីលាន ឥរិយាបថ​បែប​រើសអើង​ពូជសាសន៍ ការរំខាន​ពី​ទស្ស និក​ជន​និង​បទ​ច្រកចេញ​ជាដើម​។​
​ ​
តាម​មាត្រ​១៤​នៃ​ច្បាប់​របស់ UEFA ប្រសិនបើ​រកឃើញ​កំហុស ក្រុម​ម៉ុង​តេ​ណេ​ហ្គ្រោ នឹងត្រូវ​បិទ​ផ្នែក​ខ្លះ​នៃ​ពហុកីឡាដ្ឋាន​។ ការសម្រេច​ផ្លូវការ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៦ ខែឧសភា​។​
​ ​
ហ៊ូ​ដ​សិន អូដ​យ វ័យ​១៨​ឆ្នាំ ដែល​ធ្វើ​បានល្អ​ជាមួយនឹង​ការចាប់ផ្តើម​ដំបូង​នេះ ត្រូវគេ​គប់​វត្ថុ​ដាក់​ចេញពី​កន្លែង​អង្គុយ​របស់​ទស្សនិកជន បន្ទាប់ពី​កីឡាករ ស្ទឺ​លិ​ង រកបាន​គ្រាប់​បាល់ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​វិធានការ​លើ​ក្រុម​ម៉ុង​តេ​ណេ​ហ្គ្រោ​។​
​ ​
លោក ហ្គា​រ៉េត សាវ​ហ្គេ​ត បាន​និយាយថា “​ពិតជា​គួរ​ឲ្យ​សោកស្តាយ​។ យើង​លេង បានល្អ ហើយ​យើង​មាន​កីឡាករ​វ័យ​១៨​ឆ្នាំ​ត្រូវបាន​សម្ភាស​បន្ទាប់ពី​ការប្រកួត​នេះ ហើយ​គាត់​ត្រូវ​ឆ្លើយតប​នឹង​អ្វីដែល​បានកើត​ឡើង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​