UEFA ពិន័យ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​៧០០០​ផោន ដោយសារ​លុកលុយ​លើ​ទីលាន​

840
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រូវ​ពិន័យ​ប្រាក់​៧០០០​ផោន​ដោយសារ​ការ​លុកលុយ​លើ​ទីលាន ប្រកួត​បី​លើក​ដាច់ដោយឡែក​ពីគ្នា អំឡុងពេល​ប្រកួត​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ចាញ់​ក្រុម ជូ​វេន​ទុ​ស​(Juventus) កាលពី​ខែ​មុន​។​
​ ​
​ឧប្បត្តិ​ហេតុនេះ​កើតឡើង អំឡុងពេល​ក្រុម​យូ​ណាយ​ធី​ត​ចាញ់​ក្រុម​យក្ស​អ៊ីតាលី​១-០ ដែល​ក្នុងនោះ​កីឡាករ ប៉ាវ​ឡូ ឌី​បា​ឡា (Paolo Dybala) រកបាន​គ្រាប់​បាល់​កាត់សេចក្តី​។​
​ ​
UEFA ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា យូ​ណាយ​ធី​ត​នឹងត្រូវ​ពិន័យ​៧០០០​ផោន ដោយសារ​ភាពខ្វះ​ចន្លោះ​ផ្នែក​សន្តិសុខ​។

​អ្នក​លុកលុយ​លើ​ទីលាន​ទាំងបី​ករណីនេះ​គឺ​ភាគច្រើន​រត់​សំដៅ​ទៅរក​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ហើយ​មាន​មួយ​ករណី​ក្នុងចំណោម​នោះ រ៉ូ​ណា​ល់​ដូ ថតរូប​ស៊ែ​ល​ហ្វី​ជាមួយ​អ្នក​លុកលុយ បន្ទាប់ពី​ចប់​ម៉ោង​ប្រកួត​។​
​ ​
​មាន​ព័ត៌មាន​ថា អ្នក​លុកលុយ​ទីលាន​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​ចូល​ទីលាន Old Trafford មាន​កាំភ្លើង​ជ័រ​ពីរ​ដើម​ក្នុងកា​តាប​របស់ខ្លួន​។ គាត់​មិនបាន​យក​កាំភ្លើង​ចូល​ទីលាន​ទេ​។ នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​យូ​ណាយ​ធី​ត​ត្រូវ UEFA ពិន័យ​នៅ​រដូវ​កាល​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)