UEFA ព្រមាន​ក្លឹប Manchester City និង PSG ជុំវិញ​លក្ខខណ្ឌ​ប្រើប្រាស់​ហិរញ្ញវត្ថុ ដោយ​យុត្តិធម៌​

118
ចែករម្លែក

​ស្ថាប័ន UEFA ព្រមាន ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​និង​ក្លឹប Paris Saint-Germain ថា គ្មាន​ក្លឹប​ណា មួយ​មាន​ឥទ្ធិពល​ខ្លាំង​អាច​គេច​ផុតពី​ការដក​ចេញពី​ក្របខណ្ឌ European នោះទេ ប្រសិនបើ រំលោភ​លើ​ច្បាប់​ហិរញ្ញវត្ថុ​។​
​ ​
UEFA មិនទាន់​សម្រេច​ស៊ើបអង្កេត​ថា តើ​ស៊ី​ធី​និង PSG ពិតជា​បាន​រំលោភ​លើ​លក្ខន្តិកៈ​ហរិញ្ញវត្ថុ ដោយ​យុត្តិធម៌​ឬ​យ៉ាណា​ទេ បន្ទាប់ពី​គេហទំព័រ Football Leaks បាន​ចុះផ្សាយ​ឯកសារ​ជាច្រើន កាលពី​ឆ្នាំមុន​។ ក្លឹប​ទាំងពីរ​បដិសេធថា មិនបាន​ប្រព្រឹត្តិ​កំហុស​ណាមួយ​ទេ​។​
​ ​
លោក អា​ឡិ​ក​សា​ដឺ សេ​ហ្វឺ​រិ​ន (Aleksander Ceferin) ប្រធាន UEFA បាន​អះអាងថា គ្មាន​ក្លឹប​ណាមួយ​រួច​ផុតពី​ការត្រួតពិនិត្យ​នោះទេ ដោយ​លោក​អះអាងថា “​គ្រប់គ្នា​ត្រូវបាន​អនុវត្ត ដូចៗ​គ្នា​។ ខ្ញុំ​មិន​ខ្លាច​ដក​ក្លឹប​ណាមួយ​ចេញ​នោះទេ​។ ខ្ញុំ​មិន​ស្ថិតក្រោម​សម្ពាធ​ណាមួយ​ទេ​”​។​
​ ​
ស្របពេល​ជាមួយគ្នា​នោះដែរ នៅ​ឯក​សន្និបាត​របស់ UEFA នៅ​ទីក្រុង​រ៉ូម​កាលពី​ថ្ងៃ​ពុធ លោក រ៉ូ​បឺ​តូ រ៉ូ​សេត​ទី (Roberto Rosetti) ជា​ប្រធាន​ផ្នែក​អាជ្ញាកណ្តាល​ប្តេជ្ញា​ធ្វើ​ឲ្យ​ប្រាកដថា កីឡាករ​រូប​ណា​ដែល​រកឃើញថា ផ្តល់​សញ្ញា​ក្នុង​បំណង​អូសទាញ​អាជ្ញាកណ្តាល​ឲ្យ​ប្រើប្រាស់ ប្រព័ន្ធ VAR នឹងត្រូវ​ព្រមាន​។​
​ ​
លោក រ៉ូ​បឺ​តូ បាន​លើកយក​ករណី​ទាមទារ​របស់​ខ្សែការពារ ហ៊ែ​រី ម៉ា​ក្វា​យ​អ័​រ (Harry Maguire) ឲ្យ​មាន​រូបភាព​សា​ឡើងវិញ អំឡុងពេល​ក្រុម​អង់គ្លេស​ប្រកួត​ជាមួយ​ក្រុម​កូ​ឡុំ​ប៊ី បន្ទាប់ពី​ប៉ះទង្គិច ក្បាល​ជាមួយ​កី ច​ឌែ​ន ហិន​ដឺ​សិន (Jordan Henderson) មក​ធ្វើជា​ឧទាហរណ៍​។ ប្រព័ន្ធ VAR នឹងត្រូវ​ប្រើប្រាស់​នៅ​វគ្គ​ចាញ់​ធ្លាក់​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ក្រុម Man City និង​ក្រុម PSG