Update : ស្ត្រី២នាក់ម្ដាយកូនឆេះ ស្លាប់ឱបគ្នា​ក្នុងភ្នុកភ្លើងនៅភោជនី ដ្ឋានឈូក​ទិព្វស្គាល់អត្តសញ្ញាណហើយ

1698
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះអាគារភោជនីដ្ឋានឈូកទិព្វជាន់ទី៧ បង្កការភ្ញាក់ផ្អេីល កាលពីវេលា ម៉ោង៣និង២០នាទីទាប់ភ្លឺ ឈានចូលថ្ងៃ ពុធទី១១ ខែធ្នូ ឆ្នាំ​២០១៩ នៅផ្លូវលេខ២៣៤ សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក ។

ស្ត្រីរងគ្រោះ២នាក់ម្តាយនិងកូនស្រី ម្ដាយមានឈ្មោះព្រុំ ថា អាយុ៥៦ឆ្នាំជាអ្នកលាងចាន និងកូនស្រីឈ្មោះព្រុំ សុខលី ហៅលីយ៉ា អាយុប្រមាណ១៨ឆ្នាំ ជាអ្នាករៀបចំបន្ទប់ស្នាក់នៅបន្ទប់ទី៥កន្លែងកើតហេតុ មានស្រុកកំណើតភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ស្លាប់ឪបគ្នា ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញមានអណ្តាត ភ្លេីងឆេះយ៉ាងសន្ធោសន្ធៅនៃអាគារឈូកទិព្វជាន់ទី៧ ដែលជាជាន់លេីបង្អស់ សម្រាប់បុគ្គលិកស្នាក់នៅ ទេីបបង្កការភ្ញាក់ផ្អេីល បានរាយការណ៍ទៅសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកបាញ់ពន្លត់។

សមត្ថកិច្ចបានបន្តថា ក្នុងហេតុការគ្រោះអគ្គិភ័យខាងលេីនេះប្រេីប្រាស់រថយន្តចំនួន១៥គ្រឿង ទេីបអាចគ្រប់គ្រងសណ្ឋានការបានទាំងស្រុង រលត់ទៅវិញនៅវេលាម៉ោង៤និង២០នាទី ថ្ងៃខែឆ្នាំដដែល។

សមត្ថកិច្ចបានបញ្ជាក់ថាទាក់ទងនៅគ្រោះអគ្គិភ័យខាងលេីនេះ មូលហេតុឆ្លងចរន្ធអគ្គីសនី បានសម្លាប់មនុស្សចំនួន២នាក់ម្តាយនិងកូនស្រី អ្នកអនាម័យនៅភោជនីដ្ឋានឈូកទិព្វ ចំណែក២នាក់ម្ដាយកូនដោយសារភ្លើងឆេះខ្លាំងរកច្រកចេញមិនឃើញ ទើបស្លាប់ក្នុងភ្នក់ភ្លើង ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យរួចប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕B/