Viber ទទួលបាន​ការកែប្រែ​ថ្មី​ជាមួយ​ការសន្ទនា​ល្បឿន​លឿន​អស្ចារ្យ​

2151
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: កម្មវិធី​ផ្ញើ​សារ​សន្ទនា​នាំមុខគេ Viber នឹងធ្វើ​ការកែប្រែ​នូវ​បទពិសោធ​ន៏​សន្ទនា ដោយ​ផ្តល់ជូន​អ្នកប្រើប្រាស់​ទាំង ១​ពាន់​លាន​នាក់​របស់ខ្លួន​នូវ​សមត្ថភាព ក្នុងការ​ផ្លាស់ប្តូរ​សារ​សន្ទនា​ក្នុង​ល្បឿន​លឿន​ជាង​មុន​ពីរដង​។ លើសពីនេះទៅទៀត Viber នឹង​បញ្ចេញ​នូវ​ការ​រចនា​ម៉ូត​កម្មវិធី​ថ្មី​និង​មាន​ភាពប្រសើរ​ជាង​មុន ដើម្បី​អនុញ្ញាត​ឲ្យ​ការសន្ទនា​មាន​ល្បឿន​កាន់តែ​លឿន​និង​ផ្តល់ជូន​នូវ​វេទិកា​សន្ទនា​ដែល​មិន​ត្រឹម​តែមាន​ភាពងាយស្រួល​តែ​ក៏​ស្រស់ស្អាត​ផងដែរ​។​

​តើ​អ្នកមាន​ធ្លាប់​កំពុង​សន្ទនា​ជាមួយ​មិត្តភក្តិ​ម្នាក់ ហើយ​ឆ្ងល់​ថា​: តើ​គេ​មានបាន​បើក​មើល​សារ​របស់​អ្នក​ដែរឬទេ​? ហេតុអ្វី​បានជា​គេ​ចំណាយពេល​យូរ​ក្នុងការ​ឆ្លើយតប​ម្ល៉េះ​? ឥឡូវនេះ Viber នឹងធ្វើ​ឲ្យ​ការផ្ញើ​សារ​សន្ទនា​កាន់​តែមាន​ថេរវេលា​ដូច​ការសន្ទនា​ពិតៗ ធ្វើ​ឲ្យ​អ្នក​កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ទាក់ទង​ជាមួយ​មិត្តភក្តិ​ទាំងអស់ និង​គ្រប់គ្រង​កិច្ចសន្ទនា​ទាំងឡាយ ជាមួយ​ការផ្លាស់ប្តូរ​អេក្រង់​សន្ទនា​ថ្មី​របស់ Viber​។ ជា​ផ្នែក​មួយ​នៃ​ការកែប្រែ​ថ្មី​របស់ Viber ឥឡូវនេះ​អ្នកប្រើប្រាស់​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​សហគម​ន៏ Viber ជាមួយ​៖

●​សារ​សន្ទនា​កាន់តែ​លឿន​ជាង​មុន​: ឥឡូវនេះ អ្នកនឹង​អាចធ្វើ​ការបញ្ជូន​សារស​ន្ទ​នា​កាន់តែ​លឿន​ជាង​មុន​ពីរដង ដូចនេះ​កិច្ចសន្ទនា​របស់​អ្នក​នឹងមាន​ភាពរលូន​កាន់តែខ្លាំង និង​បន្ត​ទៅមុខ​កាន់តែ​លឿន ហើយ​អ្នក​មិនចាំបាច់​ភ័យខ្លាច​ពី​ការរង់ចាំ​សារ​ដែល​មិនមាន​ការឆ្លើយតប​ឡើយ​។​

●​រូបតំណាង​ស្ថានភាព​នៃ​សារ​សន្ទនា​កាន់តែ​លឿន​: រូបតំណាង​ថ្មី​សម្រាប់​ស្ថានភាព​នៃ​ការបញ្ជូនសារ​នឹង​ឆ្លុះបញ្ចាំង​នូវ​ល្បឿន​កាន់តែ​លឿន​នៃ​ការបញ្ជូនសារ​របស់​ពួកយើង​។​ឥឡូវនេះ​អ្នកនឹង​អាច​ឃើញ​កាន់តែ​លឿន​ថា​តើ​បុគ្គល​ដែល​អ្នក​បញ្ជូន​សារ​ទៅបាន​អាន​សារ​របស់​អ្នក​ឬ​អត់​។​សញ្ញា​✓​មានន័យថា​សារ​របស់​អ្នក​ត្រូវបាន​បញ្ជូន​✓✓ មានន័យថា​សារ​របស់​អ្នក​ត្រូវបាន​បញ្ជូន​ដល់​ទូរស័ព្ទដៃ​របស់​បុគ្គល​ដែល​អ្នក​ផ្ញើ​ទៅ និង ✓✓ មានន័យថា​បុគ្គល​ម្នាក់​នោះបាន​អាន​សារ​របស់​អ្នក​។​

●​ផ្ទាំង​សារ​សន្ទនា​កាន់តែ​ធំ​និង​ភ្លឺ​ជាង​មុន​: ដើម្បី​ផ្តោត​អារ​ម្ម​ណ៏​និង​ការយកចិត្តទុកដាក់​ទៅលើ​មាតិកា​នៃ​កិច្ចសន្ទនា Viber នឹង​បង្ហាញ​នូវ​ផ្ទាំង​សារ​សន្ទនា​ដែលមាន​ពណ៌​កាន់តែ​ភ្លឺ​និង​មាន​ទំហំ​កាន់តែ​ធំ​ជាង​មុន ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​សារ​កាន់តែច្រើន​នៅលើ​អេក្រង់ និង​ផ្តល់នូវ​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ក្នុងការ​ឃើញ​បាន​កាន់តែច្រើន​ក្នុង​មួយ​ពព្រិច​ភ្នែក​។​

●​បទពិសោធ​ន៏ GIF រូបភាព និង​វីដេអូ​កាន់តែច្បាស់​និង​មុត​ថ្លា​: រូបភាព​មួយ​មាន​អត្ថន័យ​ស្មើ​មួយ​ពាន់​ពាក្យ ហើយ​នរណា​ដែល​មិន​ចូលចិត្ត​ចែករំលែក​រូបភាព​ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​ក្នុង​កិច្ចសន្ទនា​នោះ​។ ឥឡូវនេះ នៅពេលដែល​អ្នក​ផ្ញើ​រូបភាព​និង​វីដេអូ អ្នកនឹង​ឃើញ​ពួកវា​ក្នុង​រូបភាព​បង្រួម​ដែលមាន​ទំហំ​កាន់តែ​ធំ​និង​មាន​គុណភាព​កាន់តែ​ខ្ពស់​នៅលើ​អេក្រង់​សន្ទនា​របស់​អ្នក​។​

​លើសពីនេះទៅទៀត Viber មាន​មុខងារ​ការពារ end-to-end encryption ធ្វើ​ឲ្យ​វា​ជា​កម្មវិធី​ផ្ញើ​សារ​សន្ទនា​ដែលមាន​សុវត្ថិភាព​ជាងគេ​បំផុត​។ អ្នកប្រើប្រាស់​អាច​ទុកចិត្តបាន​ថា​ពេល​ប្រើប្រាស់ Viber ទិន្នន័យ​និង​មាតិកា​នៃ​កិច្ចសន្ទនា​របស់​ពួកគេ​នឹងមិន​ត្រូវបាន​ចែករំលែក​ជាមួយ​ភាគី​ទី​បី​ឡើយ ហើយ​សូម្បីតែ Viber ខ្លួនឯង​ក៏​គ្មាន​សិទ្ធ​ចូល​អាន​វា​បានដែរ – ផ្តល់ជូន​នូវ​ភាព​ឯកជន ១០០%​។​

​បទពិសោធ​ន៏​អេក្រង់​សន្ទនា​ដែលមាន​ល្បឿន​កាន់តែ​លឿន​មួយ​នេះ អាច​ប្រើប្រាស់​បាន​ទូទាំង​សកលលោក​សម្រាប់​អ្នកប្រើប្រាស់ iPhone ហើយ​នឹងដាក់​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ​សម្រាប់​អ្នកប្រើប្រាស់ Android​។​ទទួលបាន​នូវ​បទពិសោធ​ន៏​អេក្រង់​សន្ទនា​ថ្មី​និង​ប្លែក​ភ្នែក ជាមួយ​សារ​សន្ទនា​កាន់តែ​លឿន​នៅពេលដែល​អ្នកធ្វើ​បច្ចុប្បន្នភាព​នៃ​កម្មវិធី Viber ក្នុងថ្ងៃនេះ​: vb.me/52b34b៕ ល​